យន្តហោះចម្បាំងរបស់ប្រទេសមីយ៉ាន់ម៉ាមួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នា រវាងយោធាមីយ៉ានម៉ា និងក្រុមបះបោរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
កាលពីថ្ងៃសៅរ៍ក្រុមអ្នកសង្កេតការបាននិយាយថា យន្តហោះមីយ៉ានម៉ាមួយគ្រឿងបានធ្លាក់មកលើរដ្ឋ Kayah ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្បែរព្រំដែនជាមួយប្រទេសថៃ គឺក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងយោធា និងកងកម្លាំងការពារជាតិ Karenni (KNDF) ដោយក្រុមអ្នកយកការណ៍បាននិយាយថា យន្តហោះនោះបានធ្លាក់ដោយសារតែមានការបាញ់ទម្លាក់។
បើយោងតាមប្រភពមួយបាននិយាយប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា ការថយក្រោយផ្សេងមួយវិញទៀតសម្រាប់របបយោធាដែលកំពុងប្រឈមមុខនោះ គឺមកពីបញ្ហានៃការគ្រប់គ្រងរបស់ខ្លួនតែប៉ុណ្ណោះ ប្រសិនបើយើងគិតចាប់តាំងពីការធ្វើរដ្ឋប្រហារក្នុងឆ្នាំ 2021 មក។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ Junta គឺលោក Zaw Min Tun វិញបាននិយាយប្រាប់ MRTV ដែលគ្រប់គ្រងដោយរដ្ឋថា យន្តហោះបានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេសនោះទេ ហើយបន្ទាប់មកអាកាសយានិករបស់យើងក៏បានបើកទម្លាក់ចុះដោយសុវត្ថិភាព។
បើទោះជាយ៉ាងណាក៏ដោយ បើយោងតាមសាក្សីនិងប្រភពជាច្រើន នៅតែបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយកងកម្លាំងប្រឆាំង ខណៈដែលកងកម្លាំងជនជាតិភាគតិច និងកងជីវពលប្រឆាំងរបបយោធា បានបង្កើនការបះបោររបស់ពួកគេ។ ម្យ៉ាងវិញទៀតខាងអ្នកអ្នកវិភាគសន្តិសុខក៏បាននិយាយថែមទៀតថា របបយោធាមីយ៉ាន់ម៉ាកំពុងតែអនុវត្តជាមួយនឹងកម្រិតនៃការសម្របសម្រួលមួយ ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។
បើទោះជាយ៉ាងនេះក្តី បើយោងតាមប្រធានាធិបតីដែលត្រូវបានដំឡើងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាអាចនឹងមាន ហានិភ័យនៃការបែកបាក់គ្នា ដោយសារតែការបរាជ័យក្នុងការដោះស្រាយការបះបោររបស់ខ្លួនគឺគ្មានប្រសិទ្ធភាព។ ដោយលោកបានគូសបញ្ជាក់ថា សម្រាប់ជម្លោះនៅក្នុងរដ្ឋ Shan ភាគឦសានជាប់ព្រំដែនប្រទេសចិន ដែលកំពុងតែកើតឡើង ពួកយើងបានជម្លៀសប្រជាជនយ៉ាងតិច 50,000 នាក់ ចេញពីទីនោះ ហើយចំនែកឯផ្លូវពាណិជ្ជកម្មវិញ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ព្រោះថាទីក្រុងជាច្រើនត្រូវបានគេរឹបអូសបើគិតចាប់តាំងពីការវាយលុកប្រឆាំងរដ្ឋាភិបាលយោធាដែលបានធ្វើឡើងកាលពីខែមុន ដោយក្រុមបះបោរជនជាតិភាគតិច។
សម្រាប់ការបះបោរនេះផងដែរ ខាងប្រទេសចិនក៏បានអំពាវនាវឲ្យភាគីទាំងអស់ បញ្ឈប់អរិភាព រៀងៗខ្លួន។
តែសម្ព័ន្ធបះបោរបាននិយាយថា ខ្លួនបានរឹបអូសទីតាំងកងទ័ពរបស់របបយោធាជាង ១០០ កន្លែង។ ហើយចំពោះការវាយប្រហារលើទីប្រជុំជន ក៏បានកើតឡើងបន្តរទៅលើតំបន់ Sagaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា និងភាគខាងលិចនៃរដ្ឋ Shan ។ តែក្នុងនោះ ក្រុមអ្នកសង្កេតការបែរជារកឃើញថា ប្រទេសមីយ៉ានម៉ាមានពលករបរទេសរាប់រយនាក់ ដោយសកម្មជនសិទ្ធិមនុស្សបាននិយាយថា មានមនុស្សជាច្រើនបានរងគ្រោះ ដោយសារការជួញដូរហើយវាក៏ត្រូវបានជាប់គាំងដោយសារការប្រយុទ្ធគ្នា ក្រុមសកម្មជនសិទ្ធមនុស្សបាននិយាយទៀតថា ជនរងគ្រោះរួមមានជនជាតិមីយ៉ានម៉ា ជនជាតិវៀតណាម និងថៃផងដែរ។
រីឯខាងក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិរបស់ខ្លួនចំនួន 200 នាក់កំពុងរង់ចាំការជម្លៀស “ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន គឺនៅពេលដែលស្ថានភាពអនុញ្ញាត” ។
ស្របពេលនោះដែរ ខាង KNDF បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនបានបាញ់ទម្លាក់យន្តហោះកាលពីថ្ងៃសៅរ៍ដោយប្រើកាំភ្លើងយន្តធុនធ្ងន់ ហើយសមាជិករបស់ខ្លួនកំពុងស្វែងរកអ្នកបើកយន្តហោះបន្ថែមទៀតដើម្បីរបន្តការបះបោរទ្រង់ទ្រាយធំ។