ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមទាហ៊ានស៊ីឈ្នួល Wagner “ទំនងជា” ត្រូវបានគេរាប់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធបញ្ជាការនៃឆ្មាំជាតិរបស់រុស្ស៊ី (Rosgvardiya) នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
បក្សពួកថ្មីដែលស្ថិតនៅក្រោមការដឹកនាំដោយលោក Pavel Prigozhin គឺកូនប្រុសរបស់លោក Yevgeny Prigozin ត្រូវបានគេរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធ Wagner និងក្រុមបុគ្គលិកពេទ្យ នាពេលឥឡូវនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីអនុញ្ញាតឲ្យចូលរួមជាមួយកងកម្លាំងពិសេស Chechen ។
ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងទៀតថា ប្រទេសរុស្ស៊ីនាពេលនេះកំពុងតែ “អនុវត្តនូវការគ្រប់គ្រងថ្មីដោយផ្ទាល់បន្ថែមទៀត” លើសកម្មភាពរបស់ Wagner Group ។
ដោយក្នុងនោះក្រសួងការពារជាតិអង់គ្លេសបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអតីតប្រធានាធិបតី ឌីមីទ្រី មេដវេដេវ បានចេញឯកសារមួយដោយពិពណ៌នាដោយក្រសួងអង់គ្លេសថាជា “ការបំផ្ទុះអាវុធប្រវត្តិសាស្ត្រ មានន័យថាពួកគេទាំងពីរនេះចង់សំដៅទៅលើការបំផុសគំនិតដើម្បីប្រឆាំងនឹងពួកលោកខាងលិចឲ្យដឹតដាមក្នុងចិត្តរបស់ប្រជាជនរុស្ស៊ីជានិច ម្យ៉ាងទៀតពួកគេទាំងពីរនេះក៏ចង់បំភិតបំភ័យប្រទេសជិតខាងដែលជាពួកលោកខាងលិចឲ្យកែប្រែឥរិយាបទចំពោះខ្លួនថែមទៀតផង។ “
បើយោងតាមរយៈអត្ថបទមួយដែលត្រូវបានគេដកស្រង់ចេញពីព័ត៌មានសម្ងាត់មួយកាលពីថ្ងៃសៅរ៍ គឺវាស្តីអំពីអ៊ុយក្រែន ដោយខាងក្រសួងការពារជាតិអង់គ្លេសបាននិយាយថា លោក ពូទីន បានបញ្ជាឲ្យមានការបោះពុម្ពផ្សាយជាឯកសារចំនួន 242 ច្បាប់ ក្រោមចំណងជើងថា “ការរួបរួមជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី និងអ៊ុយក្រែន”។ នៅក្នុងឯកសារទាំងនោះ វាត្រូវបានគេធ្វើការសាររើលើប្រវត្តិសាស្ត្រមួយចំនួនបើគិតចាប់ពីសតវត្សទី 11 ដល់សតវត្សទី 20 ហើយអ្វីដែលជាការប៉ុនប៉ងរបស់លោក ពូទីន គឺត្រូវបានចក្រភពអង់គ្លេសដឹងថា វាគឺជាការក្លែងបន្លំការពិតនៃប្រវត្តិសាស្ត្រ ដោយមេដឹកនាំរូបនេះកំពុងតែព្យាយាមបង្ហាញពីភាពមិនត្រឹមត្រូវនៃគោលនយោបាយអ៊ុយក្រែននាពេលបច្ចុប្បន្នចំពោះវិមានក្រឹមឡាំង ។
ហើយចំនែកឯនៅក្នុងការបោះពុម្ភផ្សាយរបស់លោក Medvedev “វិញ វាត្រូវបានគេសរសេរយ៉ាងច្បាស់” អំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងរុស្ស៊ី-ប៉ូឡូញ។ ហើយនៅក្នុងការបោះពុម្ភនោះ អតីតប្រធានាធិបតីរូបនេះបានធ្វើការចោទប្រកាន់ទៅលើប្រទេសប៉ូឡូញថាបានចូលរួមក្នុង “គោលនយោបាយកែប្រែ Russophobic ឈ្លានពាន” នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។
បើទោះបីជារុស្ស៊ីមានវិធានការវាយលុកអ៊ុយក្រែនយ៉ាងណាក៏ដោយ តែសម្រាប់បណ្តាប្រទេសរបស់សហភាពអឺរ៉ុបនៅតែប្តេជ្ញាថា ពួកគេនិងបន្តផ្តល់មូលនិធិរយៈពេលវែងចំនួន 21.4 ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្គត់ផ្គង់យោធារបស់អ៊ុយក្រែន ខណៈដែលយុទ្ធនាការយោធារបស់ទីក្រុងគីវកំពុងតែបន្តប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបក៏មានគោលដៅផ្គត់ផ្គង់ទីក្រុង Kyiv នូវគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន ១លានដើម នៅត្រឹមខែមីនា ឆ្នាំក្រោយថែមទៀតផង។