ការសន្យារបស់សហភាពអ៊ឺរ៉ុបចំពោះប្រទែសអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅក្នុងខែមីនា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ៊ុយក្រែនសម្រាប់ការបាញ់ផ្លោងកាំភ្លើងធំ ខណៈដែលសង្រ្គាមជិតពីរឆ្នាំរបស់ខ្លួនជាមួយនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ីបានឈានដល់ភាពទាល់ច្រក។ ការសន្យានេះគឺជាផ្នែកមួយនៃកម្មវិធីបីផ្នែក ដើម្បីបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយផ្នែកទីមួយនោះគឺមានការចូលរួមពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដើម្បីរួមចំណែកពីឃ្លាំងស្តុកទុករបស់ពួកគេ។
ចំពោះផ្នែកទីពីរ គឺពាក់ព័ន្ធនឹងបណ្តាប្រទេសសហភាពអឺរ៉ុបដែលបញ្ជាទិញសំបកថ្មីពីឧស្សាហកម្មក្រោមគំនិតផ្តួចផ្តើមលទ្ធកម្មរួមគ្នា។ ព្រោះថាEU នាពេលឥឡូវនេះកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតសព្វាវុធ ដើម្បីបង្កើនការផលិតអាវុធ និងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន។
បើយោងតាមប្រភពនយោបាយមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊ែរឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ការចូលពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ គឺបានកើតឡើងតែពីរថ្ងៃបន្ទាប់ពីសម្ព័ន្ធគ្រប់គ្រងរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានយល់ព្រមលើការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែនទ្វេដងនៅឆ្នាំក្រោយ ដែលមានតម្លៃប្រហែល 8.5 ពាន់លានដុល្លារ។
ប្រភពមួយនេះបាននិយាយបន្ថែមថា ប្រសិនរឿងមួយនេះវាត្រូវបានអនុម័តដោយសភាពិតមែកននោះ ដូច្នេះវានឹងជំរុញឲ្យមានការបង្កើនចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់រហូតដល់ 2.1% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន គឺលើសពីគោលដៅរហូតដល់ 2% នៃកិច្ចសន្យាចំពោះក្រុមសមាជិកនៃអង្គការណាតូ។
សំណើរបស់អាល្លឺម៉ង់បានកើតឡើងចំពេលដែលបណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើន បានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយយោធារយៈពេលវែងរហូតដល់ 5 ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺក្នុងរយៈពេល 4 ឆ្នាំ ដែលជាផ្នែកមួយនៃការសហការដ៏ទូលំទូលាយ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។
ទន្ទឹមនឹងនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនគឺបានវាយប្រហារកាន់តែខ្លាំងឡើងក្នុងទិសដៅនៃទីក្រុង Avdiivka ដែលជាទីក្រុងមួយ ដែលរុស្ស៊ីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំនៅពាក់កណ្តាលខែតុលា មុនពេលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើផ្នែកផ្សេងទៀតនៃជួរមុខភាគខាងកើត។
លោក Zelenskyy បានបន្ថែមថា អ៊ុយក្រែនកំពុងកាន់កាប់ដីរបស់ខ្លួន ទោះបីជាមានការបង្កើនការវាយប្រហារក៏ដោយ។
តែគ្រាន់តែការវាយប្រហារទាំងនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារតបតនៅភាគខាងកើតដែលមិនមានចលនាលឿនដូចការរំពឹងទុកនោះទេ គឺដោយសារតែការតស៊ូរបស់រុស្ស៊ីនូវខ្លាំងនៅឡើយ។