មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅទីក្រុង វ៉ាស៊ីនតោន ដើម្បីបង្ហាញការគាំទ្រដល់ អ៊ីស្រាអែល

ក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ គឺនៅលើផ្សារទំនើបមួយដែលស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ពួកគេទាំងនោះបានបង្ហាញពីសាមគ្គីភាពរបស់ជនជាតិជ្វីហ្វនៅទូទាំងសហរដ្ឋអាមេរិកថាពិភពលោកនឹងប្រឈមនូវការផ្ទុះឡើងនៃលទ្ធិប្រឆាំងសាសនា នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

បាតុកម្មដែលហៅថា Americans March for Israel ត្រូវបានរៀបចំឡើងដោយអង្គការជ្វីហ្វ ព្រមទាំងអ្នកនយោបាយ បញ្ញវន្ត តន្ត្រីករ និងសាច់ញាតិនៃចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស។

ស្លាកសញ្ញាដែលអានថា “ដោះលែងចំណាប់ខ្មាំង” និង “Never again is now” បានផ្ទុះឡើងនៅក្នុងក្រុមបាតុករ និងមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិកថែមទៀតផង។

 ដោយក្នុងនោះក្រុមអ្នកសង្កេតការរបស់ voa បានធ្វើការកត់សម្គាល់ថា លោក Chuck Schumer ដែលសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក  បាននិយាយថា “យើងនឹងបន្តប្រយុទ្ធដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ រហូតដល់ពួកគេត្រឡប់ទៅកន្លែងសុវត្ថិភាពវិញ។ ការថ្លែងបែបនេះ​គឺលោក” Schumer ចង់បញ្ជាក់ថា នេះគឺជាការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការដើរដង្ហែរគឺធ្វើឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ ពីបាតុករគាំទ្រប៉ាឡេស្ទីនបានធ្វើការជួបជុំដ៏ធំមួយដូចគ្នានៅលើផ្សារទំនើបជាតិដូចគ្នាទៅនឹងពេលនេះផងដែរ។

បើយោងតាមរយៈលោក Sam Markstein អាយុ 30 ឆ្នាំមកពីទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងការហែក្បួនកាលពីថ្ងៃអង្គា លោក បានប្រាប់ VOA ថា “សារនេះគឺ គណបក្សសាធារណរដ្ឋ និងជនជាតិជ្វីហ្វបានរួមគ្នាជាមួយអ៊ីស្រាអែល ហើយយើងនឹងបន្តធ្វើដូច្នេះរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់ និងបំផ្លាញចោល”។

គួរបញ្ជាក់សារជាថ្មីថា ទន្ទឹមនឹងនោះក៏មានក្រុមអ្នកតវ៉ាមួយចំនួនទៀតបាននិយាយថា ពួកគេគឺតំណាងឲ្យអ៊ីស្រាអែល “តែក៏មិនតំណាងឱ្យប្រជាជនជ្វីហ្វនោះទេ” ប៉ុន្តែពួកគេស្អប់ខ្ពើមនៅការវាយលុកយ៉ាងឃោរឃៅរបស់ពួកហាម៉ាសនៅថ្ងៃទី 7 ខែតុលា មកលើប្រជាជនរបស់ប្រទេសអ៊ីស្រាអែល។

បើទោះបីជាមានការតវាយ៉ាងណាក្តី ក៏ខាងអាជ្ញាធរ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្ម ឬការឆ្លើយតបណាមួយទៅលើក្រុមបាតុករនោះដែរ

scroll to top