អភិបាលក្រុងបានជម្លៀសប្រជាជនចេញពីទីក្រុងនេសាទ Grindavik ភ្លាមៗ បន្ទាប់ពីមានការលេចឡើងនៃស្នាមប្រេះបែកជាច្រើនកន្លែង ហើយវាក៏បង្ករផ្ទះសម្បែងរបស់ប្រជាជនរាប់សិបខ្លងបានរងការខូចខាត ហើយគ្រោះមហន្តរាយទាំងនេះវាបានបង្ករឡើងដោយសារតែគ្រោះការរញ្ជួយដីជាច្រើនដង នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការដាក់បង្ហាញតាមផែនទីពណ៌បាននិយាយពីកម្រិតថ្មីៗ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្លង់ ខណៈដែលដីនៅទីនោះបានប្រេះ និងស្រុតមិនឈប់ឈរ ហើយស្ថានភាពបែបនេះ វាបានធ្វើឲ្យអាជ្ញាធរប្រកាសថា ស្ថានភាពនឹងកាន់តែ “អាក្រក់ខ្លាំង” ព្រោះតែភ្នំភ្លើងទំនងជាផ្ទុះជាច្រើនថ្ងៃ ឬអាចច្រើនសប្តាហ៍ទៀត។
គួររំលឹកថា គ្រោះមហន្តរាយមួយនេះវាធ្លាប់កើតឡើងកាលពីជាង 800 ឆ្នាំមុន បន្ទាប់មកវាក៏ផ្ទុះឡើងបែបនេះម្តងទៀតនៅលើឧបទ្វីប Reykjanes កាលពីក្នុងឆ្នាំ 2021 ចំពោះវត្តមានសារជាថ្មីរបស់វានាពេលនោះ ខាងអ្នកជំនាញរបស់ IMO លោក Matthew Roberts បាននិយាយថា “វដ្តនៃការផ្ទុះ”។
ឥឡូវនេះផងដែរ ខាងអាជ្ញាធររបស់ អ៊ីស្លង់ កំពុងតែយកចិត្តទុកដាក់ខ្ពស់ទៅលើកម្រឹតនៃការរញ្ជួយដី ព្រោះ នៅក្នុងថ្ងៃខ្លះវាបានរញ្ជួយរហូតដល់ 24 ម៉ោងក្នុងមួយថ្ងៃ។
បើយោងតាមអ្នកជំនាញបានឲ្យដឹងថា magma ដែលស្ថិតនៅក្រោមផ្ទៃដី គឺតែកំពុងតែដំណើរការនៅក្រោមស្នាមប្រេះ ហើយវាគឺមានអាយុកាលរាប់សតវត្សមកហើយ។
ប្រទេសអ៊ីស្លង់ គឺជាប្រទេសមួយដែលអាចរងផលប៉ះពាល់ពីកម្មភាពភ្នំភ្លើងគ្រប់ពេល ដោយសារតែប្រទេសនេះវាស្ថិតនៅលើជ្រលងភ្នំកណ្តាលអាត្លង់ទិក គឺជាទីតាំងមួយដែលស្ថិតក្នុងចន្លោះពី Eurasian និងអាមេរិកខាងជើងហើយបច្ចុប្បន្នទីតាំងមួយនេះកំពុងបែកដាច់ពីគ្នា ប្រហែលជាបីសង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។
អ្នកជំនាញបាននិយាយថា ឥឡូវនេះផងដែរកម្រឹតនៃ magma ដែលនៅក្រោមផ្ទៃឧបទ្វីប Reykjanes គឺមានប្រហែល 800m (0.5 ម៉ាយ)។
ចំនែកឯផ្នែកខាងលិចនៃ Grindavik វិញវាក៏បានលេចចេញនៅស្មាមប្រេះប្រហែល (3.3ft) ជារៀងរាល់ថ្ងៃផងដែរ បើយើងគិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។
អ្នកជំនាញបាននិយាទៀតថា ការផ្ទុះនៃភ្នំភ្លើងគឺក្នុងកម្រិតទាបក៏ពិតមែន តែការប្រេះបែកនិងកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនសប្តាហ៍។
អ្នកជំនាញបានឲ្យដឹងទៀតថា “ប្រសិនបើបន្ទុះភ្នំភ្លើងវានៅតែបន្តកើតឡើងទៀតនោះ ប្រាកដណាស់កម្អែភ្នំភ្លើងនិងហូរទៅភាគខាងត្បូង បន្ទាប់មកក៏ឆ្ពោះទៅ Grindavik – ហើយក៏អាចបន្តទៅកាន់ភាគខាងជើង និងខាងលិចថែមទៀតផង ហើយនៅពេលនោះឯងវានឹងធ្វើឲ្យប៉ះពាល់ដល់” ស្ថានីយ៍ថាមពលដ៏ធំរបស់យើង គឺ Svartsengi និង Blue Lagoon, ។
សម្រាប់ផែនការបន្ទាន់ដែលយើងត្រូវតែធ្វើរួមមាន របាំងការពារ ដែលត្រូវបានគេស្គាល់ថាជា “levees” វាក៏កំពុងតែត្រូវបានគេសាងសង់នៅជិតរោងចក្រកំដៅ ខណៈដែល Blue Lagoon ដែលកន្លែងដ៏ទាក់ទាញការទស្សនាច្រើនជាងគេបំផុតនៅអ៊ីស្លង់ត្រូវបានគេបិទជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា បើទោះជាប្រទេសអ៊ីស្លង់មានមធ្យោបាយដ៏ប៉ិនប្រសពស្ទើតែគ្រប់ប្រភេទ ដើម្បីប្រយុទ្ធនឹងកម្អែលភ្នំភ្លើងក៏ពិតមែន ប៉ុន្តែ “ធម្មជាតិវាតែងតែឈ្នះ ប្រសិនបើការផ្ទុះមានរយៈពេលកាន់តែយូរ”។