យោងតាមរយៈទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២៣ ថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល៤ខែជាប់ៗគ្នា ជាមួយនឹងផ្ទះនៅក្នុងទីក្រុងរាប់សិបខ្នង ហើយការធ្លាក់ចុះឥតឈប់ឈរនេះផងដែរ គឺបានកើតឡើងចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ មកម្ល៉េះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ការបង្ហាញពីភាពចុះខ្សោយយ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ វាបានធ្លាក់ចុះដល់កម្រឹតធ្ងន់បំផុតកាលពីឆ្នាំមុន ហើយវាក៏បានអូបន្លាយដល់បច្ចុប្បន្ន។
តម្លៃផ្ទះថ្មីក្នុងខែតុលាវាបានធ្លាក់ចុះ 0.3% ពីមួយខែទៅមួយខែ បន្ទាប់ពីការធ្លាក់ចុះ 0.2% នៅក្នុងខែកញ្ញា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS)។
នៅពេលដែលក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចដែលស្មើនឹងមួយភាគបួននៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងនូវការចុះបង្រ្កាបដោយបទប្បញ្ញត្តិចាប់តាំងពីឆ្នាំ 2020 ដើម្បីទប់ស្កាត់បំណុល វាក៏បានរឹតបន្តឹងខាងផ្នែកសាច់ប្រាក់ និងបង្កើនហានិភ័យសម្រាប់អ្នកអភិវឌ្ឍន៍ ដោយជាការពន្យារពេលរបស់គម្រោងជាច្រើនលើក។
អាជ្ញាធរចិនបានដាក់ចេញនូវវិធានការណ៍ដ៏ច្របូកច្របល់ ដើម្បីលើកកម្ពស់វិស័យសំខាន់ៗក្នុងស្រុង រួមទាំងការបន្ធូរបន្ថយការទប់ស្កាត់លើការទិញផ្ទះ និងការកាត់ថ្លៃខ្ចីប្រាក់ ប៉ុន្តែអ្នកទិញផ្ទះនៅតែមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចំនាយ។
បើយោងតាម លោក Ma Hong អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Zhixin Investment Research បាននិយាយថា “ហេតុផលដ៏សំខាន់បំផុតសម្រាប់តម្លៃផ្ទះដែលចេះតែធ្លាក់ចុះនោះ គឺមកពីតម្រូវការបានធ្លាក់ចុះរួចទៅហើយ។
បើយោងតាមរយៈ Nomura បានប៉ាន់ប្រមាណថា ផ្ទះប្រហែល 20 លានខ្នង ដែលបានលក់មុនចេញ ប៉ុន្តែនូវមិនទាន់បានសាងសង់នោះទេ បន្ទាប់មកពួកគេក៏ពន្យារពេល។ ហើយទិន្នន័យនេះ គឺវាមានប្រហែល 20 ដង នៃចំនួនគម្រោងដែលមិនទាន់បានបញ្ចប់ដោយក្រុមអ្នកអភិវឌ្ឍន៍ ហើយការពន្យាលពេលនោះហើយវាបានកើតឡើងដោយសារក្រុមហ៊ុនសាងសង់ទាំងនោះកំពុងតែជំពាក់បំណុល Country Garden (2007.HK) គិតត្រឹមចុងឆ្នាំ 2022។
ទន្ទឹមនឹងការធ្លាក់ចុះនៃតម្លៃផ្ទះកាលពីថ្ងៃពុធ តែចិនក៏បានបង្ហាញភាពល្អប្រសើរឡើងមួយចំនួននៃទិន្នផលឧស្សាហកម្ម និងការលក់រាយផងដែរ។ ហើយចំពោះការកើនឡើងនៃសមត្ថផលទាំងពីរនេះ ចិនក៏បានរំពឹងទុកថាខ្លួនអាចនឹងស្តាសេដ្ឋកិច្ចឡើងមកវិញបាន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី អ្វីៗគឺវានៅតែមានភាពយឺតយ៉ាវ គឺព្រោះតែការលក់អចលនទ្រព្យ និងការវិនិយោគ វាបានធ្លាក់ចុះខ្លាំងពេក ។
លោក Ma បានបន្ថែមថា “ប្រជាជនរបស់ចិននៅតែមានភាពមិនច្បាស់លាស់អំពីប្រាក់ចំណូល ហើយមនុស្សមួយចំនួនទៀតក៏មានប្រាក់ចំណូលមិនសូវល្អ។ ដូច្នេះហើយពួកគេពិតជាស្ទាក់ស្ទើរក្នុងការទិញទំនិញដែលមានតម្លៃថ្លៃ តួរយ៉ាងដូចជាផ្ទះជាដើម។
ប្រភពដដែលបាននិយាយទៀតថា តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួនបី រួមមានប៉េកាំង Shenzhen និង Guangzhou ទាំងអស់វាបានធ្លាក់ចុះពីមួយខែទៅមួយខែ។
ប្រសិនបើយើងធៀបនឹងឆ្នាំមុនវិញ តម្លៃទូទាំងប្រទេសចិនគឺបានធ្លាក់ចុះ 0.1% ។ ហើយចំពោះផ្ទះដែលមានស្រាប់វិញ ទិន្នន័យរបស់ NBS បានបង្ហាញថា ទីក្រុងចំនួន 67 បានបង្ហោះតម្លៃធ្លាក់ចុះពីមួយខែទៅមួយខែនៅក្នុងខែតុលា ហើយទិន្ន័យនេះគឺកើនឡើងពីចំនួន 65 កាលពីក្នុងខែកញ្ញា។
បើយោងតាម លោក Liu Aihua អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបាននិយាយកាលពីថ្ងៃពុធថា ទីផ្សារអចលនទ្រព្យនៅតែស្ថិតក្នុងការកែតម្រូវ និងការផ្លាស់ប្តូរ ហើយវានឹងមាន “ការវិលវល់ និងផ្លាស់ប្តូរ” នៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោកបាននិយាយបន្តទៀតថា បើទោះបីជាមានការដកចេញនូវវិធានការណ៍កូវីដដ៏តឹងរ៉ឹងកាលពីចុងឆ្នាំមុន ក៏ដោយ តែចំពោះប្រទេសដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពមួយនេះ នៅតែជួបការលំបាកក្នុងការវិលមករកភាពរឹងមាំឡើងវិញខ្លាំងណាស់ ក្នុងនោះក៏ព្រោះតែអ្នកប្រើប្រាស់បានបាត់បង់ទំនុកចិត្តអស់ទៅហើយ ទាំងនេះក៏ព្រោះតែវិបត្តិនៃអចលនទ្រព្យកាន់តែស៊ីជម្រៅ។
បើទោះជាយ៉ាងនេះក្តី ក៏ធនាគារកណ្តាលរបស់ប្រទេសចិន គ្រោងនឹងផ្តល់ហិរញ្ញប្បទានដែលមានតម្លៃទាបយ៉ាងហោចណាស់ 137 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់កម្មវិធីជួសជុលលំនៅដ្ឋាន និងការទិញលំនៅដ្ឋានក្នុងតម្លៃមួយយ៉ាងសមរម្យផងដែរ។