តាមរយៈទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីមានជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និង មេដឹកនាំរបស់សាធារដ្ឋប្រជាមានិតចិន លោក Xi Jinping នៅក្នុងកិច្ចប្រជុំ (APEC) បានឲ្យដឹងថា រដ្ឋបាលរបស់ លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍នោះដដែលបានសម្រេចចិត្តដកវិទ្យាស្ថានកោសល្យវិច្ច័យវិទ្យាសាស្ត្រ នៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការដេញថ្លៃ ដើម្បីបញ្ចុះបញ្ចូល ឱ្យទីក្រុងប៉េកាំង បញ្ឈប់លំហូរនៃសារធាតុ Fentanyl អាភៀនសំយោគចូលទៅ ក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មកាលពីក្នុងឆ្នាំ 2020 គឺនៅពេលដែលអាជ្ញាធារអាមេរិកបានរកឃើញថា ចិនបានរំលោភបំពានលើជនជាតិ Uyghurs និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយរារាំងមិនឱ្យពួកគេទាំងនោះអាចទទួលបានទំនិញភាគច្រើនដែលជាការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក Qin Gang កាលពីឆ្នាំមុនបានពណ៌នាថា វាពិតជារឿងមួយដ៏ “គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់” ដែលសហរដ្ឋអាមេរិកបែរជាខកចិត្តចំពោះកង្វះខាតនៃកិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងប៉េកាំង គឺព្រោះតែសារធាតុ fentanyl ហើយក៏ទៅដាក់ទណ្ឌកម្មលើវិទ្យាស្ថានដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងគ្រឿងញៀនទៅវិញ។
យ៉ាងណាមិញ ខាងក្រុមអ្នកជំនាញរបស់រ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញទីបញ្ជីទណ្ឌកម្ម ខណៈដែល លោក Joe Biden បានស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីទីក្រុងប៉េកាំង ដោយស្តីពីសារធាតុ fentanyl នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃពុធនៅទីក្រុង San Francisco គឺក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
នៅក្នុងផ្នែកមួយនៃជំនួបនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នា ក្នុងការបង្កើតក្រុមការងារដែលស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ខណៈដែលប្រទេសចិនបានសន្យាថា ខ្លួននឹងធ្វើការទប់ស្កាត់បន្ថែមទៀតរាល់ការនាំចេញនូវគ្រឿងញៀនដ៏សាហាវនេះ។
គួរបញ្ជាក់ថា សម្រាប់ចំណាត់មួយការនេះផងដែរ វាត្រូវបានរងនូវការរិះគន់ដោយសកម្មជនសិទ្ធិមនុស្ស និងគណបក្សសាធារណរដ្ឋថែមទៀតផង ពួកគេទាំងនោះបានចោទប្រកាន់រដ្ឋបាលលោក Biden ថា អាមេរិកមិនគួរបន្ទន់ឥរិយាបទទៅលើទីក្រុងប៉េកាំងនោះទេ ទាំងដែលចិនមានចេតនាបង្ករវិបត្តិទៅលើជនជាតិ Uyghurs នោះ។
បើយោងតាមរយៈ លោកស្រី Rayhan Asat មេធាវីសិទ្ធិមនុស្សនៃមរតក Uyghur បាននិយាយថា នាងទទួលស្គាល់ថាវាមានបញ្ហាជាច្រើនដែលបង្កឡើងដោយ fentanyl ប៉ុន្តែការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺវាពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយការរំលោភសិទ្ធិរបស់ប្រទេសចិន។
ការទប់ស្កាត់សារធាតុគីមី “មុនគេ” fentanyl គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលអត្រានៃការស្លាប់ដោយប្រើថ្នាំជ្រុល គឺដោយសារតែមានការពាក់ព័ន្ធច្រើនទៅនឹងថ្នាំប្រភេទនេះដែលចេះតែកើនឡើងរហូតដល់ទៅ ជាងបីដង ពីឆ្នាំ 2016 ដល់ឆ្នាំ 2021 នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។
ការដកយកចេញនេះបើយោងតាមការជូនដំណឹងដែលបានបង្ហោះក្នុងបញ្ជីសហព័ន្ធបានធ្វើឡើងបន្ទាប់ពី “សំណើដកយកចេញ” ត្រូវបានទទួល និងពិនិត្យ នាយកដ្ឋានបាននិយាយនៅក្នុងការបង្ហោះនេះ ដោយគណៈកម្មាធិការដែលមានតំណាងនៃនាយកដ្ឋានពាណិជ្ជកម្ម រដ្ឋ ការពារជាតិ ថាមពល។