គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង ៨ និង៣៧នាទីព្រឹក ថ្ងៃសុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
បើយោងតាម នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានប្រកាសថា គ្រោះរញ្ជួយដីនេះមានចម្ងាយប្រហែល ត្រឹម100 គីឡូម៉ែត្រពីភាគពាយព្យនៃស្រុក Mae Sai ខេត្ត Chiang Rai តែប៉ុណ្ណោះ។
ម្យ៉ាងទៀតបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមួយនេះ គឺស្ថិតនៅចម្ងាយប្រហែល 76 គីឡូម៉ែត្រ ពីភាគនិរតីនៃទីរួមខេត្ត តុងក្នុងរដ្ឋសាន របស់មីយ៉ាន់ម៉ា ដែលបានកើតឡើងក្នុងជម្រៅប្រហែល 9 គីឡូម៉ែត្រ គឺបន្ទាប់ពីមានការរញ្ជួយដីចំនួនបីដង ដែលមានកម្រិត 4.1, 3.5 និង 3.4 វិចទ័រ។
ប្រភពមួយនេះបានឲ្យដឹងទៀតថា ការរញ្ជួយនេះវាអាចប៉ះពាល់ដល់មួយចំនួននៅក្នុងប្រទេសថៃដូចជា៖ Muang, Mae Suay និង Mae Sai នៃខេត្ត Chiang Rai ។ ស្រុក Saraphi និង Muang នៃ Chiang Mai; ស្រុក មឿង នៃ ឡាំភុន; និងផ្នែកខ្លះនៃណាន; និងសង្កាត់ឡាក់ស៊ី នៃទីក្រុងបាងកក។ តែក្នុងនោះក៏មានការរាយការណ៍មួយចំនួនបាននិយាយថា ការរញ្ជួយដីនេះនឹងទៅដល់ Mae Hong Son នៅភាគខាងជើង ក៏ដូចជា Udon Thani និង Khon Kaen នៅភាគឦសានថែមទៀតផង។
បើយោងតាមលោក Arun Pinta ប្រធានការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃខេត្តឈៀងម៉ៃ បាននិយាយថា អ្នករស់នៅក្នុងអគារខ្ពស់ៗ ក៏ដូចជាបុគ្គលិក និងអ្នកជំងឺនៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai បាននិយាយថា ពួកគេមានអារម្មណ៍ញ័រប្រហែលជា 5 វិនាទី។
លោកបាននិយាយរៀបរាប់ទៀតថា រហូតមកដល់ពេលនេះ យើងនូវមិនទាន់ទទួលបាននូវរបាយការណ៍អំពីការខូចខាតអាងស្តុកទឹក ឬទំនប់នៅខេត្តភាគខាងជើងនោះទេ។ តែបើយោងតាមការស្ទង់មតិ បានបង្ហាញថា នៅក្នុងស្រុកមួយចំនួនអាចនឹងរងនូវការខូចខាត ប្រសិនបើមានការរញ្ជួយដីខ្លាំង។
គួររបញ្ជាក់ថា ចំពោះបាតុភូតនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា ត្រូវបានលោក Prasan Sangwandet នាយកផ្នែកអង្កេតការរញ្ជួយដីនិយាយថា វាកើតឡើងដោយសារតែចលនារបស់អ្នកអ្នកស្រុក Kengtung ក្នុងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា។
តាមពិតទៅប្រទេសមីយ៉ាន់ម៉ាស្ថិតនៅជួរជាមួយនឹងខ្សែរញ្ជួយដី ហើយការរញ្ជួយដីមួយនេះវាគឺជារឿងធម្មតានោះទេ។
លោក Prasan បាននិយាយថា ការរញ្ជួយដីជាច្រើនក្នុងចន្លោះពី 3 ទៅ 4 រ៉ិចទ័រ ត្រូវបានរាយការណ៍បន្ទាប់ពីការរញ្ជួយដីដំបូង។ហើយចំនែកឯការរញ្ជួយដីបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងបន្តបន្ទាប់ពីមួយទៅពីរខែ។
នាពេលឥឡូវនេះវិញ នាយកដ្ឋានឧតុនិយមថៃ នឹងប្រុងប្រយ័ត្នគ្រប់ម៉ោងដើម្បីតាមដានការវិវត្តន៍បន្ថែមទៀត។