ទាហ៊ានអ៊ីស្រាអែលបានរកឃើញ កំណាត់ផ្លូវរូងក្រោមដី ដែលប្រើដោយក្រុមហាម៉ាសនៅមន្ទីរពេទ្យ Al Shifa នៃតំបន់ហ្គាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន “មិនអាចទទួលបាននូវជោគជ័យ” គឺដោយសារតែក្រុមហាម៉ាសមកបញ្ឈប់ការផ្លាស់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅរកកន្លែងមានសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ៊ីស្រាអែលបានអះអាងថា ក្រុមហាម៉ាស់បានរក្សាទុកអាវុធ និងគ្រាប់រំសេវ ព្រមទាំងចំណាប់ខ្មាំងនៅក្នុងបណ្តាញផ្លូវរូងក្រោមដីក្រោមនៃមន្ទីរពេទ្យ Al Shifa ដោយពួកគេមានចេតនាប្រើប្រាស់អ្នកជំងឺ និងជនភៀសខ្លួនរាប់ពាន់នាក់ដែលស្នាក់នៅទីនោះមកធ្វើជាខែល។
លោក Netanyahu ក៏បានសួរមួយរសំណួរមួយទៅកាន់ពិភពលោក ក៏ដូចជាក្រុមហាម៉ាស់តាមរយៈស្ថានីយ៍ទូរទស្សន៍ CBS News របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា តើការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ និងជនជាតិអ៊ីស្រាអែលនៅក្នុងសង្គ្រាមជិតប្រាំមួយសប្តាហ៍របស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស វានឹងបញ្ឆេះការស្អប់ក្នុងចំណោមមនុស្សជំនាន់ថ្មីដែរមែនទេ?
លោក Netanyahu បាននិយាយថា ការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយគ្រោះថ្នាក់សម្រាប់ជនស៊ីវិលមិនអាចទទួលបានជោគជ័យ បើមិនមែនជាការរារាំងដោយក្រុម Hamas នោះ ម្ល៉េះពួកគេក៏មិនមានគ្រោះដូច្នេះដែរ។ លោកបានមានប្រសាសន៍បន្តទៀតថា”ការស្លាប់របស់ជនស៊ីវិលវាសុទ្ធតែជាសោកនាដកម្មមិនថាជាជនជាតិណាក៏ដោយ។ កងទ័ពអ៊ីស្រាអែលបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីអោយជនស៊ីវិលរួចផុតពីគ្រោះថ្នាក់ តែវាគឺស្ថិតក្នុងស្ថានភាពមួយខណៈដែលក្រុមហាម៉ាសកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាបក្សពួកខ្លួនឱ្យនៅជាមួយនឹងជនស៊ីវិលជានិច្ច” ។
យ៉ាងណាមិញខាងកងទ័ពអ៊ីស្រាអែលបានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីបណ្តាញពីផ្លូវចូលផ្លូវរូងក្រោមដីមួយនៅតំបន់ខាងក្រៅនៃមន្ទីពេទ្យ Al Shifa ដែលជា មន្ទីរពេទ្យធំបំផុតរបស់ Gaza ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់អ្នកយកការណ៍របស់ Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ព្រោះបើយោងតាមរយៈវីដេអូបានបង្ហាញពីរូបភាពនៃផ្លូវរន្ធជ្រៅមួយនៅក្នុងដី ដែលពោរពេញទៅដោយសំរាម និងព័ទ្ធជុំវិញដោយកម្ទេចថ្មបេតុង និងខ្សាច់។ ប្រសិនបើយើងសម្លឹងយូទៅ វាហាក់ដូចជាតំបន់នេះត្រូវបានគេជីកកកាយ ឬត្រូវបានរថយន្តឈូសឆាយរួចទៅហើយ ដើម្បីអាចបង្ហាញរូបរាងនៅផ្ទៃខាងក្រោយ។
តែបើយោងតាមរយៈកងទ័ពវិញបាននិយាយថា កងទ័ពរបស់ខ្លួនក៏បានរកឃើញរថយន្តមួយនៅក្នុងមន្ទីរពេទ្យដែលមានអាវុធមួយចំនួនធំផងដែរ។
ចំនែកឯក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការអះអាងដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលថាក្រុមរបស់ខ្លួនបានប្រើប្រាស់បន្ទីពេទ្យ Al Shifa សម្រាប់គោលបំណងយោធានោះ “យើងពិតជាចង់និយាយ វាគឺជារឿងមិនពិត ហើយវាក៏ជារឿងដ៏គួរឲ្យអស់សំណើចថែមទៀតផង ព្រោះថាក្រុមហាម៉ាស់ មិនទន់ខ្សោយដល់ម្លឹងនោះទេ” ។
ទន្ទឹមនឹងការឆ្លើយតបមួយនេះគឺវាជាប់ពាក់ព័ន្ធទៅនឹងអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកមាន ទំនុកចិត្តលើការវាយតម្លៃ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនលើសកម្មភាពរបស់ក្រុមហាម៉ាសនៅក្នុងមន្ទីរពេទ្យ Al Shifa ហើយនឹងមិនចែករំលែក ឬបញ្ជាក់លម្អិតអំពីរឿងទាំងអស់នោះទេ។