ក្មេងស្រីម្នាក់ដែលមានអាយុទើបតែ 13 ឆ្នាំ តែអាចមានសមត្ថភាពប្រើប្រាស់មន្តអាគមន៍ និង ថ្វីដៃឆ្ពិនភ្នែកបានយ៉ាងល្អឥតខ្ចោះ ហើយអ្វីធ្វើឲ្យយើងកាន់តែភ្ងាក់ផ្អើរទៀតនោះ គឺនាងអាចប្រើវិជ្ជាទាំងនេះ នៅក្នុងទឹកថែមទៀតផង។ យ៉ាងណាមិញ សម្រាប់ការមុជទឹកនៅក្នុងទឹក Scuba ជាមួយនឹងចំណង់ចំណូលចិត្តរបស់នាង វាក៏បានធ្វើឲ្យក្មេងស្រីរូបនេះអាចបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការធ្វើបានចំនួន 38 ល្បិចក្នុងរយៈពេល 3 នាទីខណៈពេលដែលនៅក្រោមទឹក។
ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Avery Emerson Fisher បានបំពាក់ឧបករណ៍ស្កាយបារបស់នាង ហើយចូលទៅក្នុងទឹករូងក្រោមដីនៅឯ Aquarium of the Bay ដែលមានទីតាំងនៅក្នុងទីក្រុង San Francisco ។
Fisher គឺជាយុវត្តីតែម្នាក់គត់ គឺត្រូវបានគេកត់ត្រាទុកថា បានធ្វើល្បិចវេទមន្តចំនួន 38 មុខក្នុងរយៈពេលត្រឹមតែ 3 នាទីប៉ុណ្ណោះ ខណៈពេលដែលនៅក្នុងទឹក។ តែបើធៀបនឹងម្ចាស់កំណត់ត្រាមួយនេះពីមុនវិញ គឺអាចធ្វើបានតែចំនួន 20 ល្បីនោះទេ ដែលម្ចាស់ជើងឯកកាលនោះគឺត្រូវបានកំណត់ដោយបុរសលេងប៉ាហីជនជាតិអង់គ្លេស Martin Rees ក្នុងឆ្នាំ 2020។
Fisher គឺជាអ្នកបានបំបែកកំណត់ត្រាថ្មីក្នុង ឆ្នាំ២០២៣ ហើយនាងក៏ជាអ្នកដែលធ្លាប់ទទួលបានវិញ្ញាបនបត្រជ្រមុជទឹកចំនួន 12 លើករួចមកហើយ គឺក្នុងចំណោមការប្រកួតមុជទឹកសមុទ្រច្រើនជាង 30 ដង។
យុវត្តីរូបនេះបាននិយាយថា នាងតែងតែសង្ឃឹមថា នាងអាចបំបែកកំណត់ត្រាពិភពលោក Guinness នារីដំបូងគេ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សមហាសមុទ្រ និងជំរុញមនុស្សកាន់តែច្រើនឱ្យទទួលយកការមុជទឹក Scuba ។