មានផ្លូវរត់ក្នុងចំងាយខ្លីៗ ផ្លូវរត់រដិបរដុប និងផ្លូវរត់ដែលរងការរំខានយ៉ាងខ្លាំងនៃផ្ទាំងទឹកកក ប៉ុន្តែវាបានក្លាយទៅជាផ្លូវថ្មីសម្រាប់អ្នកហោះហើរដ៏គួរឱ្យភ័យខ្លាច ដើម្បីឱ្យឲ្យអ្នកក្នុងយន្តហោះទាំងនោះអាចទទួលបាននូវអារម្មណ៍តក់ស្លុតអំពី យន្តហោះដែលបានរត់លើផ្ទៃទឹកកក។
បើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន Norse Atlantic Airways បានចុះចតយន្តហោះ Boeing 787 Dreamliner ក្នុងលក្ខខណ្ឌខុសពីធម្មតាកាលពីថ្ងៃពុធ។ ដោយសារតែយន្តហោះមួយគ្រឿងនោះបានហោះហើរក្នុងទិសដៅ៖ទៅតំបន់ទឹកកក អង់តាក់ទិក ។
យន្តហោះមួយគ្រឿងដំបូងគេបង្អស់នោះត្រូវបាន cnn រាការណ៍ថា៖ វាមានប្រវែង 3,000 ម៉ែត្រ (9840 ហ្វីត) និងទទឹង 60 ម៉ែត្រ (100 ហ្វីត) “ហើយវាបានរត់លើផ្លូវទឹកកកពណ៌ខៀវស្រង៉ាត់ ជាពិសេសគឺពេល”ដែលមានឆ្លាក់ព្រិល និងទឹកកក ថែមទៀតផង។
យន្តហោះ Dreamliner បានចុះចតនៅ Troll Airfield កាលពីថ្ងៃពុធ បន្ទាប់ពីម៉ោង 2 ទៀបភ្លឺ ក្នុងពន្លឺថ្ងៃដ៏ភ្លឺ គឺចាប់តាំងពីវាស្ថិតក្នុងរដូវក្តៅ ម្យ៉ាងទៀតវាគឺជាទីតាំងមួយដែលស្ថិតនៅក្នុងអឌ្ឍគោលខាងត្បូង យើងអាចនិយាយបានវាជាកន្លែងដែលមានមនុស្សតិចតួចបំផុតបានទៅដល់។ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលមានយន្តហោះដ៏ធំទូលាយមួយគ្រឿង ដែលមានលទ្ធភាពផ្ទុកអ្នកដំណើរបានដល់ទៅ 330 នាក់ បែរជាប្រថុយនឹងការធ្វើដំណើរទៅកាន់ទ្វីបទីប្រាំមួយបែបនេះ។
គួរបញ្ជាក់ថា មុនពេលដែលអ្នកចាប់ផ្តើមស្វែងរកការកក់ជើងហោះហើរផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ Troll សូមអ្នកត្រូវដឹងថា ជើងហោះហើរ N0787 មិនមែនជាផ្លូវធ្វើដំណើរធម្មតាទេ។ ព្រោះបើយោងតាមការរៀបរាប់ពីអ្នកដំណើរទាំង ៤៥នាក់នោះ រួមមានអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន ប៉ូឡា ន័រវេស ដែលបានចុះកិច្ចសន្យាហោះហើរ ដើម្បីដឹកមនុស្ស ព្រមទាំងឧបករណ៍ ១២ តោនទៅកាន់ស្ថានីយស្រាវជ្រាវ Troll នៅ Queen Maud Land អង់តាក់ទិកនោះ ពួកគេម្នាក់ៗសុទ្ធតែបាននិយាយថា៖ វាមិនមែនជាការលោតខ្សែយ៉ាងលឿនឆ្លងកាត់មហាសមុទ្រនោះទេ។ ព្រោះបើយោងតាមរៀបរាប់បានឲ្យដឹងទៀតថា យន្តហោះនេះបានចាកចេញពីទីក្រុង Oslo កាលពីថ្ងៃទី 13 ខែវិច្ឆិកា ដោយឈប់នៅ Cape Town មុនពេលធ្វើដំណើរទៅភាគខាងត្បូងបន្ថែមទៀតនៅយប់ថ្ងៃពុធ ដើម្បីធ្វើការចុះចតជាកំណត់ត្រារបស់ខ្លួន។
លោក Daniel Carey នៃក្រុមហ៊ុន Aircontact ដែលជាឈ្មួញកណ្តាលដែលរៀបចំការហោះហើរបាននិយាយថា កន្លែងដឹកទំនិញដ៏ធំទូលាយរបស់ Dreamliner បានធ្វើឱ្យវាក្លាយជាយន្តហោះដ៏ល្អសម្រាប់ការហោះហើរលើវាលត្រជាក់។ តែបើយោងតាម លោក Paul Erlandsson តំណាងផ្នែកសេវាកម្មនៅក្រុមហ៊ុន Boeing បាននិយាយថា ប្រសិទ្ធភាពប្រេងរបស់វាក៏ជាកត្តាមួយផងដែរ។ យន្តហោះនេះបានធ្វើដំណើរទៅអង់តាក់ទិក ហើយត្រឡប់ទៅក្រុង Cape Town ដោយមិនចាំបាច់ចាក់ប្រេងនោះ វាសុទ្ធតែមិនមែនជារឿងធម្មតានោះដែរ។
ព្រោះបើយោងតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន Norse Atlantic Airways លោក Bjørn Tore Larsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាគឺជាកិត្តិយស និងក្តីរំភើបដ៏អស្ចារ្យក្នុងនាមក្រុមទាំងមូល Norse ដែលយើងសម្រេចបានរួមគ្នានូវពេលដ៏ខ្លីនៃការចុះចត 787 Dreamliner ដំបូងគេ” ។
លោកបានមានប្រសាសន៍ទៀតថា “នៅក្នុងស្មារតីរបស់ស្ថាបនិក នៃ 787 Dreamliner គឺដើម្បីក្លាយជាយន្តហោះធំដំបូងគេ ហើយក៏ជាមានមោទនភាពមួយ ដែលខ្លួនអាចមានស្នាដៃនៅក្នុងបេសកកម្មដ៏សំខាន់ និងពិសេសបែបនេះ។ វាជាសក្ខីភាពពិតចំពោះអាកាសយានិក និងនាវិកដែលទទួលបានការបណ្តុះបណ្តាលជំនាញខ្ពស់ ដោយរួមបញ្ចូលនិងយន្តហោះ Boeing ដ៏ទំនើបរបស់យើង»។
“ការចុះចតយន្តហោះដ៏ធំបែបនេះ គឺជាការបើកលទ្ធភាពថ្មីទាំងស្រុងសម្រាប់ការដឹកជញ្ជូននៅ Troll ដែលនឹងរួមចំណែកដល់ការពង្រឹងការស្រាវជ្រាវ របស់ន័រវេសនៅតំបន់អង់តាក់ទិកថែមទៀតផង។”