ទីផ្សារខុនដូនៅទីក្រុងបាងកកបានធ្លាក់ចុះក្នុងត្រីមាសទី 3 នៃឆ្នាំ 2023 ដោយបានធ្លាក់ចុះដល់ចំណុចទាបបំផុតសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការចាប់តាំងពីត្រីមាសទី 3 ឆ្នាំ 2021 ដែលភាគច្រើនគឺបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមរយៈទីប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានរាយការណ៍ថា ការផ្គត់ផ្គង់ខុនដូថ្មីដែលបានចាប់ផ្តើមក្នុងត្រីមាសទី 3 ឆ្នាំ 2023 វាមានចំនួនសរុបប្រមាណ 5,367 យូនីត តែចំពោះការលក់ចេញវិញគឺវាបានធ្លាក់ចុះរហូតដល់ 45% បើធៀបនឹងឆ្នាំមុន។ លោកបានមានប្រសាសន៍បន្តទៀតថា ចំនួនខុនដូរដែលត្រូវបានលក់ក្នុងអំឡុងពេលនេះគឺមានត្រឹមតែ 2,117 ប៉ុណ្ណោះ។ សម្រាប់ទិន្នន័យនេះផងដែរ វាបានបានបង្ហាញឲ្យយើងដឹងថា ការលក់វាបានថយចុះយ៉ាងតិចចំនួន 30% ពីមួយឆ្នាំទៅមួយឆ្នាំ។
យ៉ាងណាមិញចំពោះទីផ្សាអចលនទ្រព្យនាពេលបច្ចុប្បន្ន វាមិនមែនមានតែប្រទេសថៃតែម្នាក់ ដែលរងនូវផលប៉ះនៃការលក់នោះទេ។ ព្រោះបើយោងតាមអ្នកជំនាញខាងលើដដែលបានឲ្យដឹងទៀតថា ការផ្គត់ផ្គង់ច្រើន តែតម្រូវការមានតិច នៅក្នុងករណីមមួយនេះមានប្រទេសជាច្រើនបានជួបប្រទះចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ 2021មកម្ល៉េះ តួរយ៉ាងដូចជានៅពេលនេះអញ្ចឹង។
បើយោងតាមរយៈលោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យបាននិយាយថា អ្នកអភិវឌ្ឍន៍ខុនដូបានកាត់បន្ថយការចេញលក់ថ្មីៗ ជាពិសេសគឺការដាក់លក់តម្លៃទាប គឺដោយសារតែអ្នកទិញភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិហរញ្ញវត្ថុ។ ហើយម្យ៉ាងវិញទៀតមានអ្នកទិញជាច្រើនបានរអ៊ូរទាំងពីការសាងសង់យឺតយ៉ាវនៃការប្រគល់ដុនដូរទៅឲ្យពួកគេមិនទាន់ពេលវេលាតាមកិច្ចសន្យាជាដើម។
តែបើយោងតាមក្រុមអ្នកជំនាញបានសិក្សាស្វែងយល់ពីថយចុះខ្លាំង វាក៏បណ្តាលមកពីការជាប់ទាក់ទងនិងការស្នាក់នៅអចិន្ត្រៃយ៍ និងភ្ញៀវទេសចរអន្តរជាតិ ដែលពួកគេបានត្រឡប់ទៅប្រទេសពួកគេវិញ។ ហើយមួយផ្នែកទៀតគឺពាក់ព័ន្ធនឹងការបង្កើនអត្រាការប្រាក់ ព្រមទាំងការកើនឡើងនៃបំណុលនៅក្នុងគ្រួសារមានកម្រឹតខ្ពស់ពេក ហេតុដូច្នេះហើយទើបវាបានប៉ះពាល់ដល់កម្លាំងនៃការទិញ។