ទឹកក្លាយជាទំនិញដ៏កម្រ និងមានតម្លៃថ្លៃបំផុត សម្រាប់ប្រជាជនបារាំង

ក្រុមការងាររបស់ CNN បានទទួលបានព័ត៌មានមួយដោយស្តីអំពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលកំពុងតែកើតលើប្រជាជនដែលរស់នៅលើកោះ Mayotte។ កោះ Mayotte  គឺមានទីតាំងនៅក្នុងមហាលសមុទ្រឥណ្ឌា និងមានចំងាយពីឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបអាហ្រ្វិករវាងប្រទេស Mozambique និង ប្រទេសម៉ាដាហ្គាស្ការ។ហើយកោះនេះមានប្រជាជនរស់នៅសរុបប្រមាណ 310,000 នាក់។ បើយោងតាមអ្នកជំនាញរបស់ CNN បានឲ្យដឹងទៀតថា Mayotte គឺជា នាយកដ្ឋានក្រៅប្រទេសមួយ របស់ប្រទេសបារាំង ក៏ដូចជាតំបន់មួយក្នុងចំណោម តំបន់ទាំង 18 នៃប្រទេសបារាំង ដែលមានឋានៈដូចគ្នាទៅនឹងនាយកដ្ឋាននៃទីក្រុង Metropolitan របស់ប្រទេសបារាំងថែមទៀតផង ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់ពីប្រជាជនដែលរស់នៅក្នុងកោះមួយនេះ បាននិយាយថា ក្នុងរយៈពេល 4 ខែចុងក្រោយនេះ ពួកគេមានទឹកតិចតួចផឹកតិចតួចបំផុត ហើយពេលខ្លះក៏គ្មានទឹកសូម្បីតែមួយដំណក់នៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។  បច្ចុប្បន្នកោះ Mayotte កំពុងប្រឈមមុខនឹងវិបត្តិទឹកដែលមិនធ្លាប់មានពីមុនមក ហើយវាក៏ជាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង ខណៈដែលផលប៉ះពាល់នៃវិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្សបានប៉ះទង្គិចជាមួយនឹងកង្វះខាតរ៉ាំរ៉ៃនៃការវិនិយោគនៅក្នុងប្រព័ន្ធទឹក។

បើយោងតាមប្រវត្តិសាស្ត្រីបានឲ្យដឹងថា កោះមួយនេះបានប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ។ ហើយចំណែកឯអាងស្តុកទឹកពីររបស់វាវិញ បានឈានដល់ ” កម្រិតសំខាន់នៃការថយចុះអតិបរមា ” – គឺនៅ 7% នៃសមត្ថភាពនិងមួយទៀតនៅ 6% នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយបំផុតហើយពួកគេក៏ឈានទៅដល់ការស្ងួតហួតហែង។

បើយោងតាមរយៈអ្នកយកការណ៍ដោយផ្ទាល់របស់ CNN បានបង្ហាញថា អ្នកស្រុកអាចប្រើប្រាស់ទឹកបានត្រឹមតែ 18 ម៉ោងប៉ុណ្ណោះក្នុងមួយដង គឺរៀងរាល់ពីរថ្ងៃម្តង នេះបើយោងតាមកាលវិភាគដែលចេញផ្សាយដោយ Prefecture ដែលជាផ្នែករងក្នុងតំបន់នៃរដ្ឋាភិបាលបារាំង។ មនុស្ស​ជា​ច្រើន​និយាយ​ថា​ទឹក​តិច​ៗ ​ដែល​ពួក​គេ​មាន​ច្រើន​តែ​កខ្វក់ និង​មិន​អាច​ផឹក​បាន។

ឥឡូវនេះផងដែរ អ្នកស្រុកនៅទីនោះបានសម្រេចចិត្តបិទសាលារៀន ព្រោះតែវិបត្តិសុខភាពដែលកំពុងកើនឡើង ខណៈពេលដែលដបទឹកក្លាយជាទំនិញដ៏កម្រ និងមានតម្លៃថ្លៃបំផុតនៅលើធ្នើផ្សារទំនើប។

វាពិតជារឿងដែលយើងនឹកស្មានមិនដលល់ថា នៅ​ប្រទេស​បារាំង បែរជាមានរឿងបែបនេះ​បានកើតឡើង?

ទោះបីជាមានចម្ងាយ 5,000 ម៉ាយពីប្រទេសបារាំងដីគោកក៏ដោយ ប៉ុន្តែវាក៏ស្ថិតនៅក្រោមច្បាប់របស់បារាំងដែរ។

យ៉ាងណាមិញសម្រាប់ការធ្វើអាណានិគមដោយប្រទេសបារាំងនៅ ឆ្នាំ 1841 វាបានធ្វើឲ្យកោះមួយនេះត្រូវបានទទួលស្គាល់ជាផ្លូវការថា វាជានាយកដ្ឋានរបស់បារាំងក្នុងឆ្នាំ 2011 ដែលមានន័យថា វាមានឋានៈស្របច្បាប់ដូចគ្នានឹងនាយកដ្ឋានចំនួន 96 ផ្សេងទៀតដែលបង្កើតបានជាប្រទេសបារាំងដីគោក។

បើយោងតាមទិន្នន័យពីមុនបានឲ្យដឹងថា​ រដ្ឋាភិបាលបារាំងបានឆ្លើយតបទៅនឹងវិបត្តិខាងលើនេះ នៅក្នុងខែកញ្ញា ដោយខ្លួនបានដឹកជញ្ជូនទឹកដបចំនួន 600,000 លីត្រទៅកាន់កោះដ៏កំសត់មួយនេះ សម្រាប់អ្នកស្រុកដែលងាយរងគ្រោះបំផុត ហើយបានដាក់ពង្រាយទាហាន និងមន្ត្រីរាជការដើម្បីជួយចែកចាយទឹកថែមទៀតផង។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សម្រាប់អ្នកស្រុកនៃកោះ Mayotte ជាច្រើនបានប្រើពាក្យទៅកាន់បារាំងថា ពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេបោះបង់ចោល។

ជាការពិតណាស់ការប្រែប្រួលនសអាកាសធាតុ វាបានធ្វើឲ្យ “ទឹកភ្លៀងបានថយចុះជាច្រើនឆ្នាំកន្លងមកហើយ” ។ “យើងបានឃើញផ្លូវនៃព្យុះស៊ីក្លូន និងផ្លូវនៃភ្លៀងផ្លាស់ប្តូរនៅក្នុងតំបន់ ហើយអ្វីទាំងនោះវាជាផលប៉ះពាល់ផ្ទាល់នៃការកើនឡើងកំដៅនៃផែនដី”។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ការពិភាក្សាកំពុងដំណើរការដើម្បីបង្កើតអាងស្តុកទឹកទីបី និង រោងចក្រចម្រោះទឹកទីពីរដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ប្រជានជននៅលើកោះ Mayotte ។ ប៉ុន្តែ​គម្រោង​ទាំង​ពីរ​មិនទាន់​បាន​ចាប់​ផ្តើមនៅឡើយ​ទេ។

អ្នកស្រុកនៅលើ Mayotte បានទទួលមូលនិធិដើម្បីជួយដល់ស្ថានភាពទឹកដ៏អាក្រក់របស់ខ្លួនកាលពីក្នុងឆ្នាំ 2014 គណៈកម្មការអឺរ៉ុបបានបែងចែកប្រាក់ 22 លានអឺរ៉ូ (24 លានដុល្លារ) ដល់ Mayotte សម្រាប់ការផ្គត់ផ្គង់ទឹករបស់ខ្លួន ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាធំជាងគេនៅជំនួយមនុស្សធម៌។ ប៉ុន្តែនៅឆ្នាំ 2021 ការទូទាត់នៃមូលនិធិទាំងមូលត្រូវបានផ្អាក បន្ទាប់ពីសវនកម្មមួយបានរកឃើញនូវ “ភាពមិនប្រក្រតី និងកង្វះខាតធ្ងន់ធ្ងរ” នៅក្នុងការគ្រប់គ្រងសាច់ប្រាក់ មុនពេលចាប់ផ្តើមម្តងទៀតនៅឆ្នាំនេះ។

Reporter:
scroll to top