សូម្បីតែនៅក្នុងភាពងងឹតក៏ដោយ តែចំពោះការបំផ្លិចបំផ្លាញទាំងស្រុងនៅភាគខាងជើងនៃ ហ្គាហ្សា វិញគឺច្បាស់ដូចថ្ងៃ។ សំបកទទេនៃអគារ ដែលបំភ្លឺដោយពន្លឺភ្លើងចុងក្រោយ គឺបានលេចចេញនូវទេសភាពពីលើលើផ្លូវដ៏កខ្វក់ដើម្បីតែចង់ឆ្លងកាត់ហ្គាហ្សាស្ទ្រីប។ កាលពីពេលយប់មិញនេះ មានយានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាច្រើនបានចូលទៅរំលើងចោលគ្មានសល់ មិនតែប៉ុណ្ណោះពួកគេបានក្តោបក្តាប់នៅផ្នែកភាគខាងជើងមួយនេះថែមទៀតផង នេះបើយោងតាមការរាយការណ៍ដោយផ្ទាល់ពីមន្ត្រីជំនាញរបស់ CNN កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅយប់ថ្ងៃសៅរ៍ក្រុមការងាររបស់ CNN បានធ្វើដំណើរជាមួយកងទ័ព IDF ទៅកាន់តំបន់ហ្គាហ្សា ដើម្បីមើលផ្លូវរូងក្រោមដីដែលទើបនឹងលេចចេញថ្មី។ ទីតាំងកន្លែងនោះវាត្រូវបានយើងរកឃើញថា នៅបរិវេណមន្ទីរពេទ្យ Al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតរបស់តំបន់នោះគឺមានបង្កប់ដោយផ្លូវរូងក្រោមដី។
បន្ទាប់ពីក្រុមការងារ CNN បានឆ្លងកាត់របងព្រំដែននៅម៉ោងប្រហែល 9:00 យប់ ក្បួនរថយន្ត Humvees របស់យើងបានបិទភ្លើង ដោយពឹងផ្អែកលើវ៉ែនតាសម្រាប់មើលពេលយប់ដើម្បីឆ្លងកាត់តំបន់ Gaza Strip ។ ពួកយើងបានចំណាយពេល 6 ម៉ោង ដែលភាគច្រើននៃពេលវេលានោះ គឺយើងបានចំណាយក្នុងការឆ្លងកាត់ផ្លូវរូងក្រោមដី។
នៅតាមផ្លូវរបស់យើង ស្ទើរតែគ្រប់អគារទាំងអស់គឺពោពេញទៅដោយស្លាកស្នាមនៃការខូចខាតដោយសារតែសង្គ្រាម។ សំណង់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ខណៈពេលដែលសំណង់ផ្សេងទៀតស្ទើរតែមិនអាចសម្គាល់បានថាវាជាអគារអ្វីនោះ។ ប្រសិនបើជាពួកយើងមានជីវិតដែលត្រូវបានរស់នៅទីនេះវិញ យើងពិតជាមិនអាចចាកចេញរួចនោះទេ។ ចូលអ្នកស្រម៉ៃថា តើអ្នកស្រុកដែលត្រូវស្លាប់ដោយសារតែផលវិបាកនៃផ្លាស់ទីទៅភាគខាងត្បូង ឬក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃសង្រ្គាមដែរទៅ?
នៅចំណតទីមួយរបស់ក្រុមការងារ CNN គឺនៅក្នុងទីតាំងមួយនៃឆ្នេរសមុទ្រ ដែលត្រូវបានបង្កើតឡើងដោយ IDF សម្រាប់សម្រាក។ ការធ្វើដំណើរពីទីនោះ ដើម្បីទៅកាន់មន្ទីពេទ្យ Al-Shifa យើងបានផ្លាស់ប្តូរដោយការជិៈរថពាសដែក ពួកយើងជាមួយនឹងអ្នកយកព័ត៌មានជាច្រើននាក់ទៀត។ ទិដ្ឋភាពតែមួយគត់ដែលពួកយើងបានមើលឃើញ សូម្បីតែការមើលឃើញនោះ ស្ថិតក្នុងពណ៌ស-ខ្មៅ ដែលយើងឃើញក្នុងអេក្រង់វ៉ែនតា នាពេលយប់ក៏ដោយ។ ប៉ុន្តែកម្រិតនៃការបំផ្លិចបំផ្លាញគឺវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។
នៅផ្នែកខាងក្នុងនៃទីក្រុង Gaza គឺនៅសល់តែគ្រោងឆ្អឹងនៃអគារផ្ទះល្វែង និងអគារខ្ពស់ៗប៉ុណ្ណោះ។
CNN បានរាយការណ៍ពីខាងក្នុងហ្គាហ្សា ក្រោមការដឹកនាំរបស់ប្រព័ន្ធផ្សព្វផ្សាយ IDF គ្រប់ពេលវេលា។ ជាលក្ខខណ្ឌសម្រាប់អ្នកសារព័ត៌មានក្នុងការចូលរួមការបង្កប់នេះ ប្រព័ន្ធផ្សព្វផ្សាយត្រូវបញ្ជូនវីដេអូដែលថតនៅតំបន់ហ្គាហ្សាទៅយោធាអ៊ីស្រាអែលពិនិត្យ ហើយយល់ព្រមមិនបង្ហាញទីតាំងរសើប និងអត្តសញ្ញាណទាហាន។ ខាងទូរទស្សន៍ CNN សូមរក្សាការគ្រប់គ្រងលើវិចារណកថារាល់របាយការណ៍ទាំងអស់គឺជាការពិត។
ការរកឃើញកំណាត់ផ្លូវរូងក្រោមដីនៅថ្ងៃបន្ទាប់គឺកាន់តែទាក់ទាញ ដោយបង្ហាញពីច្រកចូលទៅអ្វីមួយនៅក្រោមដី។ ប៉ុន្តែទោះបីជាពេលនោះពួកយើងសុទ្ធតែមិនដឹងថាវាជាអ្វី ហើយផ្លូវនោះវាអាចទៅណាបានខ្លះក៏ពិតមែន តែអ្វីទាំងនេះ គឺជាអ្វីដែលមនុស្សគ្រប់គ្នាបានព្យាយាមយល់។
នៅក្នុងវីដេអូដែលចេញផ្សាយដោយ IDF ពីខាងក្នុង shaft បានបង្ហាញពីអ្វីដែលយើងមិនអាចមើលឃើញពីកំពូលនៃការបើកបង្ហាញនេះទេ។ វីដេអូបង្ហាញពីជណ្តើររាងមូលដែលចុះទៅក្នុងផ្លូវរូងក្រោមដីបេតុង។ IDF បាននិយាយថា កំណាត់ផ្លូវរូងក្រោមដីលាតសន្ធឹងចុះក្រោមប្រហែល ១០ ម៉ែត្រ ហើយផ្លូវរូងក្រោមដីរត់បាន ៥៥ ម៉ែត្រ។ នៅចុងបញ្ចប់របស់វាមានទ្វារដែកមួយដែលមានបង្អួចតូចមួយ។
ហើយអ្វីទាំងអស់ហើយ វាគឺជាភស្តុតាងដ៏គួរឱ្យទាក់ទាញបំផុតរហូតមកដល់ពេលនេះដែល IDF បានផ្តល់ថាអាចមានបណ្តាញផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យ។ វាមិនបានបង្កើតដោយគ្មានការសង្ស័យថា មានមជ្ឈមណ្ឌលបញ្ជានៅក្រោមមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សានោះទេ ប៉ុន្តែវាច្បាស់ណាស់ថាមានផ្លូវរូងក្រោមដីនៅខាងក្រោមនោះ។ ម្យ៉ាងទៀតអ្វីដែលគេបានតភ្ជាប់ទៅផ្លូវរូងក្រោមដីនោះ វាពិតជាសំខាន់ណាស់។
បើទោះជា IDF មានភស្តុតាងច្រើនយ៉ាងណាក្តី តែក្រុមហាម៉ាស់បានបដិសេធម្តងហើយម្តងទៀតថា នៅហ្គាហ្សាមិនមានបណ្តាញផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យ Shifa នោះទេ។ ហើយចំនែកឯមន្ត្រីសុខាភិបាលដែលបាននិយាយជាមួយទូរទស្សន៍ CNN ដូចគ្នាទៅនឹងក្រុមហាម៉ាស់ ដោយជាការទទូចថា វាគ្រាន់តែជាកន្លែងព្យាបាលប៉ុណ្ណោះ។
ដូចករណីដ៏កម្រនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ចម្លើយនេះពិតជាមានតែខ្មៅ និងស។ ទាំងមានផ្លូវរូងក្រោមដីជាបន្តបន្ទាប់នៅខាងក្រោមមន្ទីរពេទ្យ។ តើអ្នកយល់យ៉ាងណាដែរ ថាមានឬមិនមាន?