កូរ៉េខាងត្បូងបានធ្វើការគំរាមកាលពីថ្ងៃច័ន្ទថា ខ្លួននឹងអនុវត្តវិធានការសងសឹក ប្រសិនបើកូរ៉េខាងជើងនូវតែជំរុញឲ្យមានការបាញ់សាកល្បងនូវគ្រាប់មីស៊ីល និងការបង្ហោះផ្កាយរណបចារកម្មយោធាបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់កាសែត koreantimes កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
វិធានការមួយដែលគេធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង ទំនងផ្អាកលើផ្នែកណាមួយនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2018 ។
អាជ្ញាធរយោធារបស់កូរ៉េខាងត្បូងបានរំពឹងទុកថា ការបាញ់បង្ហោះ ដែលនឹងក្លាយជាការប៉ុនប៉ងលើកទី 3 របស់កូរ៉េខាងជើង អាចនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។ យ៉ាងណាមិញ “របបកូរ៉េខាងជើង ត្រូវតែប្រឈមមុខនឹងការពិតនៃការថ្កោលទោសជាឯកច្ឆ័ន្ទពីសហគមន៍អន្តរជាតិជុំវិញសកម្មភាពខុសច្បាប់របស់ខ្លួន។
ប៉ុន្តេសម្រាប់ភាគីខាងកូរ៉េខាងត្បូងក៏មិនព្រងើយដែរ ហើយប្រទេសមួយនេះ នឹងចាត់វិធានណាមួយជាចាំបាច់ដើម្បីការពារសុវត្ថិភាពប្រជាជនរបស់យើង ។ ចំពោះជំហ៊ានដំបូងនៃវិធានការរបស់ទីក្រុងសេអ៊ូលនោះ វាត្រូវអ្នកជំនាញជាច្រើនបានទស្សទាយថា វាគឺជាការលុបចោលនូវកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ 2018 ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ វាធ្លាប់បានកើតឡើង ជាង 3,400 ដងរួចមកហើយ បើយគិតមកទល់ពេលនេះ។ ម្យ៉ាងទៀតការចាប់ផ្តើមពីសមយុទ្ធបាញ់កាំភ្លើងធំ ដែលបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2019 នៅលើកោះ Changrin ក្បែរព្រំដែនសមុទ្រដែលបំបែកកូរ៉េទាំងពីរ ដែលត្រូវបានគេហៅថា បន្ទាត់ដែនកំណត់ខាងជើង (NLL) ។
បើយោងតាមអ្នកជំនាញម្នាក់បានឲ្យដឹងថា “អាកប្បកិរិយាដែលកូរ៉េខាងជើងបានបង្ហាញឱ្យយើងមើលឃើញមកទល់ពេលនេះ វាច្បាស់ណាស់ថាទីក្រុងព្យុងយ៉ាង មិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះទេ” ។
តែបើទោះជាយ៉ាងណាក៏ដោយ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់ភ្លាមៗថាតើ “វិធានការចាំបាច់” នឹងពាក់ព័ន្ធនឹងការផ្អាកកិច្ចព្រមព្រៀងយោធានោះ តើវាជាការពិតដែរអត់នោះ យើងមិនទាន់ទទួលបានចម្លើយនៅឡើយ។
តែប្រសិនបើ យើងនិយាយអំពីផលលំបាកនៃការផ្អាកកិច្ចព្រមព្រៀងយោធាវិញនោះ។ សម្រាប់ការលុបចោល វាច្បាស់ណាស់ថា រឿងនេះនឹងមិនមានការកើតឡើងម្តងទៀតនោះទេ។ ហើយបើទោះជាសម្ព័ន្ធមិត្តដ៏ល្អដូចជាសហរដ្ឋអាមេរិក ក៏មិនគាំទ្រគំនិតនៃការផ្អាកកិច្ចព្រមព្រៀងនេះដែរ។ ព្រោះថាសហរដ្ឋអាមេរិកមិនចង់បានភាពតានតឹងបន្ថែមទៀតនៅឧបទ្វីបនេះទេ»។
ប៉ុន្តែបើយើងគួររំលឹកឡើងមកវិញ កាលពីក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ភាគីទាំងពីរ “បានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធទៅមុខ” លើការផ្អាកកិច្ចព្រមព្រៀងយោធា។