រចនាបថមួយដ៏ថ្មីសាឡាង ហើយវាក៏ជាផ្នែកមូលដ្ឋានមយយនៃយន្តហោះពាណិជ្ជកម្ម។ បើយោងតាមការរាយការណ៍ពីទីភ្នាក់ងាររបស់ CNN បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ដែលទំនើប និងមានឈ្មោះល្បីដូចជា Boeing 787 និង Airbus A350 ពួកវាសុទ្ធសឹងតែមានរូបរាងទូទៅដូចគ្នាទៅនឹងយន្តហោះ Boeing 707 និង Douglas DC-8 ដែលត្រូវបានសាងសង់នៅចុងទសវត្សរ៍ឆ្នាំ 1950 ដោយក្នុងនោះស្ថបនិកនៃក្រុមហ៊ុនមួយនេះគ្រាន់តែបានពង្រឹងទម្រង់ “tube and wing” របស់វាថែមតិចតួចតែប៉ុណ្ណោះ។
ភាពលេចធ្លោរបស់ក្រុម Boeing គឺដោយសារតែស្ថាបនិកនៃក្រុមហ៊ុនមួយនេះ តែងតែផ្តល់អាទិភាពលើសុវត្ថិភាពខ្ពស់ជាងអ្វីៗទាំងអស់ ជាឧទាហរណ៍ដូចជាការប្រើប្រាស់៖ សម្ភារៈ និងម៉ាស៊ីន ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ដោយសារឧស្សាហកម្មនេះកំពុងស្វែងរកវិធីកាត់បន្ថយការបញ្ចេញកាបូនយ៉ាងអស់សង្ឃឹម វាបានធ្វើឲ្យក្រុមហ៊ុនប្រឈមមុខនឹងបញ្ហាពិបាកជាងវិស័យផ្សេងទៀតយ៉ាងជាក់លាក់។ ព្រោះបើយោងតាមក្រុមបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនបានបង្ហាញឱ្យឃើញថា ផលវិបាកនៃការកាត់បន្ថយការបញ្ចេញកាបូន វានឹងធ្វើឲ្យយន្តមិនមានលទ្ធភាពហោះហើរបានឆ្ងាយឡើយ។
យ៉ាងណាមិញសម្រាប់សំណើមួយដោយស្តីអំពី “រូបរាងថ្មីនៃស្លាបយន្តហោះ” វាក៏ដូចជារូបរាងថ្មីរបស់យន្តហោះដែរ។ ម្យ៉ាងវិញទៀត រចនាបថថ្មីនៃស្លាបយន្តហោះមួយនេះគឺថ្មីស្រុងសម្រាប់ប្រភេទយន្តហោះដែលជាប្រភេទទេសចរណ៍ ជាពិសេសមានមនុស្សជាច្រើនបាននិយាយថា រូបរាងថ្មីមួយនោះ វាពិតជាស្រដៀងនឹងយន្តហោះយោធាខ្លាំងណាស់ឩទាហរណ៍ដូចជា យន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏ល្បីល្បាញ ប៉ុន្តែគ្រាន់តែស្លាបវាបានលាយបញ្ចូលគ្នា និងមានបរិមាណច្រើនជាងនៅផ្នែកកណ្តាល។ ហេតុដូច្នេះហើយទើបទាំងក្រុមហ៊ុន Boeing និង Airbus កំពុងតែគិតគូរជាមួយនឹងគំនិតថ្មីមួយនេះ។
តាមពិតទៅគំនិតនៃការច្នៃរូបរាងថ្មីរបស់យន្តហោះ Boeing វាត្រូវ ផ្តួចផ្តើមឡើងដោយ JetZero ដែលស្ថាបត្យករ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយ JetZero បានដាក់គោលដៅប្រកបដោយមហិច្ឆិតាទៀតថា នឹងដាក់ឱ្យដំណើរការនូវយន្តហោះស្លាបចម្រុះមួយនេះឱ្យបានមុនឆ្នាំ 2030 ។
មានមនុស្សជាច្រើនបានយល់ថា គំនិតនៃស្លាបចម្រុះវាហាក់ដូចជាមិនដូចជាកាច្នៃប្រឌិតដែលថ្មីនោះទេ ហើយការប៉ុនប៉ងដំបូងបំផុតក្នុងការសាងសង់យន្តហោះ ជាមួយនឹងការរចនានេះមានកាលបរិច្ឆេទត្រឡប់ទៅចុងទសវត្សរ៍ឆ្នាំ 1920 នៅប្រទេសអាល្លឺម៉ង់ទៅវិញទេ។ ថ្វីត្បិតតែវាជាយន្តហោះប្រភេទកូនកាត់ តែស្លាបរបស់វាគឺនៅតែបែបប្រពៃណីដដែល ប៉ុន្តែចំពោះអត្ថប្រយោជន៍នៃស្លាបប្រភេទនេះវិញ វាជួយឲ្យយន្តហោះទាំងមូលបង្កើតការលើកបានលឿនជាងមុន ដោយជាការកាត់បន្ថយការអូស។
ខាង NASA បាននិយាយ ថា រូបរាងនេះ “ជួយបង្កើនការសន្សំសំចៃប្រេង និងបង្កើតកន្លែងផ្ទុកទំនិញធំជាងផ្នែកកណ្តាលនៃយន្តហោះដែលសម្រាប់អ្នកធ្វើដំណើរ” ។
ទីភ្នាក់ងារមួយនេះបាននិយាយទៀតថា “យន្តហោះប្រភេទនេះនឹងមានស្លាបធំជាងយន្តហោះ Boeing 747 បន្តិច ហើយវាក៏មានទម្ងន់ស្រាលដែរ។ បើយើងនិយាយពីការបង្កើតសំលេងរំខាន និងការបញ្ចេញឧស្ម័នវិញគឺតិចតួចណាស់ ជាពិសេសជាងនេះទៅទៀត វាបានកាត់បន្ថយប្រហែល៥០% នៃការប្រើប្រាស់ប្រេងឥន្ទនៈ ថែមទៀតផង។
យ៉ាងណាមិញចំពោះរូបរាងថ្មីស្រឡាងបែបនេះ វានឹងធ្វើឱ្យផ្នែកខាងក្នុងនៃយន្តហោះមើលទៅ និងមានអារម្មណ៍ខុសប្លែកពីយន្តហោះដែលមានទំហំធំទូលាយនាពេលបច្ចុប្បន្ននេះ។ O’Leary ដែលជានាយកប្រតិបតិ្តបាននិយាយថា “វាគ្រាន់តែមានតួយន្តហោះធំជាងគេតែប៉ុណ្ណោះ។
លោកបាននិយាយទៀតថា ការសាងសង់យន្តហោះថ្មីទាំងស្រុងនេះ វាគឺជាកិច្ចការដ៏ធំបំផុតសម្រាប់យើង ហើយវាក៏ជាគោលដៅ និងមហិច្ឆតា របស់ JetZero ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ។
ដើម្បីឱ្យសុបិន្តរបស់ JetZero ក្លាយជាការពិត” លោកបាននិយាយទៀតថា យើងនឹងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុតក្នុងកំឡុងពេលបើកសាកល្បង ការធ្វើដូច្នេះវានឹងអាចដំណើរការជាផ្លូវការមុនឆ្នាំ ២០៣០ ដូចតាមការគ្រោងទុកជាមិនខាន។