កាលពីឆ្នាំមុនមាននារីម្នាក់ Sara Sabry បានបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ដោយរូបនាងនាពេលនោះបានក្លាយជាជនជាតិអេហ្ស៊ីបដំបូងគេ ហើយក៏ជាស្ត្រីអារ៉ាប់ និងស្ត្រីអាហ្វ្រិកដំបូងគេបង្អស់ដែលបានទៅដល់លំហអាកាស។
ជាមួយនឹងបទពិសោធន៍ បូករួមទាំងសាវតាផ្នែកអវកាស នាងត្រូវបានគេជ្រើសរើសឲ្យចូលរួមនៅក្នុងអង្គភាពមួយដែលមិនស្វែងរកប្រាក់ចំណេញ Space for Humanity។ អង្គការមួយនេះ បានផ្តល់ឳកាសឲ្យនាងបានចូលរួមជាមួយអ្នកទេសចរអវកាសចំនួនប្រាំនាក់ផ្សេងទៀតនៅលើ យានអវកាស Blue Origin NS-22 កាលពីខែសីហា ឆ្នាំ 2022។
បើយោងតាមការរាយការណ៍របស់ CNN ឥឡូវនេះបានឲ្យដឹងថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានក្នុងការយានទៅលំហរអាកាសនោះទេ។ យ៉ាងណាមិញចំពោះករណីមួយនេះ គឺយើងមាន“ឱកាសតិចតួចណាស់ ប្រសិនបើអ្នកមិនមែនមកពីលោកខាងលិច”។
ជុំវិញការត្រឡប់មកភពផែនដីវិញរបស់ អ្នកស្រី Sara Sabry ប៉ុស្តទូរទស្សន៍ CNN បាននិយាយជាមួយ គាត់ដោយផ្ទាល់នៅក្នុងកម្មវិធី Dubai Airshow កាលពីសប្តាហ៍មុន ហើយបទសម្ភាសនោះ ពួកគេមានគោលបំណងស្វែងយល់បន្ថែមអំពីបទពិសោធន៍របស់គាត់នៅពេលបានទៅដល់វាលលំហ។
ខាងស៊ីអិនអិន៖ តើអ្នកស្រីមានអារម្មណ៍យ៉ាងណាដែរ ពេលដែលអ្នកស្រីដឹងថាខ្លួនត្រូវបានជ្រើសរើសឱ្យទៅលំហ?
អ្នកស្រី Sabry៖ ខ្ញុំបានទទួលការអំពាវនាវនៅថ្ងៃខួបនៃបេសកកម្ម Apollo 1150 ឆ្នាំចាប់តាំងពីមនុស្សដំបូងបានចុះចតនៅលើព្រះច័ន្ទ ដូច្នេះវាជាថ្ងៃពិសេសសម្រាប់ខ្ញុំ។ ហើយម្យ៉ាងវិញទៀតខ្ញុំតែងតែគិតថា វាជាកន្លែងដែលយើងមិនអាចទៅដល់ ហើយក៏ជារឿងដែលមិនអាចទៅរួច ម្យ៉ាងទៀតវាមិនមែនជាការធ្វើដំណើរដែលងាយស្រួលនោះទេ ប៉ុន្តែវាជាអ្វីដែលខ្ញុំប្រាថ្នា ហើយខ្ញុំគឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវច្រើនជាងគេក្នុងកំឡុងចុះបេសកកម្មនោះ។
ស៊ីអិនអិន៖ តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នកអង្គុយនៅក្នុងយាន្ត?
Sabry៖ វាជារឿងដ៏រំភើបបំផុតដែលខ្ញុំមិនធ្លាប់មាន ជាពិសេសនៅពេលដែលខ្ញុំត្រូវបានវាលើកចេញ ខ្ញុំមានអារម្មណ៍ថាម៉ាស៊ីនរវាកំពុងតែឆេះនៅពីក្រោមខ្ញុំ បន្ទាប់មកវាក៏បានហោះឡើងយ៉ាងលឿន អ្នកដែលនៅក្នុងយាន្តបានឃើញផ្ទៃមេឃប្រែពីពណ៌ខៀវស្រាលទៅពណ៌ខៀវងងឹតហើយក៏ទៅជាពណ៌ស្វាយ ប៉ុន្តែបន្តិចក្រោយមកវាក៏ក្លាយទៅជាពណ៌ខ្មៅវិញ អ្វីទាំងអស់នោះហើយវាគឺជារឿងតែមួយគត់ ដែលខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំកំពុងតែស្ថិតនៅក្នុងលំហ។ ទេសភាពនៅទីនោះ វាពិតជាស្រស់ស្អាត ហើយចំពោះរូបនាងខ្ញុំផ្ទាល់ពិតជាមានការភ្ញាក់ផ្អើលណាស់ ព្រោះវាជាអារម្មណ៍ដែលអាចជួយឲ្យយើង បំបាត់រាល់កង្វល ជាមួយនឹងការទទួលបាននៅបទពិសោធន៍ថ្មី នៃភាពកម្ររបស់មនុស្សដែលបានទៅដល់ទីនោះ។
CNN៖ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកស្រីបានមើលឃើញភពផែនដីពីលំហ?
Sabry៖ វាពិតជាច្របូកច្របល់ណាស់ ពីព្រោះយើងមិនបានវិវត្តន៍តាមបែបជីវសាស្រ្ត ដើម្បីមើលឃើញផែនដីពីលំហ។ ខ្ញុំមានអារម្មណ៍ថា វាហាក់ដូចជានៅឆ្ងាយពីផែនដី ខ្ញុំគិតថាវាប្រហែលជាទាក់ទងនឹងមាត្រដ្ឋាន។
CNN៖ តើអ្នកស្រីគឺជាស្ត្រីអេហ្ស៊ីប អាហ្វ្រិក និងស្ត្រីអារ៉ាប់ដំបូងគេមែនទេ ដែលបានទៅកាន់លំហអាកាស តើវាមានន័យដូចម្តេច?
Sabry៖ នៅពេលដែលខ្ញុំអង្គុយនៅក្នុងរ៉ុក្កែតនោះ ខ្ញុំមិនបានហោះហើរទៅកាន់ទីអវកាសតែម្នាក់ឯងទេ គឺខ្ញុំកំពុងយកប្រទេស និងទ្វីបរបស់ខ្ញុំទៅជាមួយ។ វាពិតជាមានអារម្មណ៍ដូចជាការបោះជំហ៊ានទៅមុខមិនមែនសម្រាប់តែខ្ញុំម្នាក់ទេ ប៉ុន្តែសម្រាប់មនុស្សជាច្រើនផ្សេងទៀត។ គឺដើម្បីឱ្យពួកគេអាចមានតំណាងមួយនេះ ក្នុងការចូលទៅមើលឃើញអ្វីៗដែលខ្ញុំបានទៅដល់។ បេសកកម្មដែលខ្ញុំបានបំពេញ ខ្ញុំនឹងធ្វើឲ្យវាក្លាយទៅការសម្រេចមួយដើម្បីបម្រើគោលបំណងដូចជារូបខ្ញុំ។
ជាចុងក្រោយខ្ញុំមានពាក្យមួយឃ្លាថា ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំសម្រាប់បេសកកម្មមួយនេះ។