បើយោងតាមការសិក្សាថ្មីមួយពីក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា មានមនុស្សប្រហែលរាប់ពាន់លាននាក់ ត្រូវបានគេរំពឹងថានឹងត្រូវផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខ ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។
បើយោងតាមរៀបរាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញខាងព្យាករណ៍ផ្នែកអាកាសធាតុបានលើកឡើងដូចគ្នាថា ផលប៉ះពាល់នៃការឡើងកំដៅផែនដី វាបានបង្ករឲ្យមានការប្រែប្រួលអាកាសធាតុមុនគេ ហើយបន្ទាប់មកវាក៏បង្កើតឡើងជា គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ តួរយ៉ាងដូចជា គ្រោះទឹកជំនន់ភ្លាមៗ ភ្លើងឆេះព្រៃ មានខ្យល់ព្យុះជាញឹកញាប់ និងគ្រោះរាំងស្ងួតជាដើម។
បើយោងតាមប្រភពដដែលបាននិយាយទៀតថា តំបន់មួយចំនួននៃពិភពលោកកំពុងតែប្រឈម នឹងហានិភ័យ នៃការទទួលរងពីអាកាសធាតុក្តៅខុសប្រក្រតី (ក្តៅជាងតំបន់ផ្សេងទៀត) ហើយបើយោងតាមការសិក្សារបស់ Ipsos បានបង្ហាញផងដែរថា មានមនុស្សប្រហែល 4 នាក់ក្នុងចំណោម 10 នាក់ អ្នកវិទ្យាសាស្ត្រជឿថាពួកគេនឹងបាត់បង់ផ្ទះរបស់ពួកគេ ខណៈដែលមនុស្សទាំងនោះបានប្រឈមនឹងផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ។
តាមការសិក្សារបស់ Ipsos ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទ ប៉ុន្មានថ្ងៃមុនបានសរសេរថា សន្និសីទ COP28 របស់អង្គការសហប្រជាជាតិគឺស្តីអំពីការប្រែប្រួលអាកាសធាតុជាចម្បង ។ ការសិក្សាដែលបានស្ទង់មតិលើមនុស្សពេញវ័យប្រមាណ 24,220 នៅទូទាំង 31 ប្រទេសចាប់ពីថ្ងៃទី 22 ខែកញ្ញា ដល់ថ្ងៃទី 6 ខែតុលា ដើម្បីផ្តល់នូវការពិនិត្យថា តើមនុស្សទូទាំងពិភពលោកមានអារម្មណ៍បែបណាខ្លះចំពោះការប្រែប្រួលអាកាសធាតុ។
ក្នុងចំណោមអ្នកដែលបានទទួលការស្ទង់មតិភាគច្រើនគឺមានអាយុចន្លោះពី 16 ទៅ 74 ឆ្នាំ ក្នុងនោះមាន ៣៨% បាននិយាយថា ពួកគេទំនងជានឹងត្រូវផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខ ព្រោះតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
បើយោងតាមការតាមដានយ៉ាងជិតស្និតពីអ្នកជំនាញនៅក្នុងអង្គការសហប្រជាជាតិបានឲ្យដឹងថា ការកើនឡើងកំដៅនៃផែនដី គឺបានប៉ះពាល់ដល់តំបន់ដូចជា៖ ប្រទេសទួរគី ៦៨% ប្រេស៊ីល ៦១% និងឥណ្ឌា៥៧% ហើយយើងយោងតាមរយៈការស្ទង់មតិដដែលបាននិយាយថា ពួកគេទាំងនោះត្រូវបានគេជឿជាក់ថា នឹងផ្លាស់ប្តូរទីលំនៅ។
បើទោះជាយ៉ាងណាក៏ដោយ រាល់លទ្ធផលដែលក្រុមការងាររបស់អង្គការសហប្រជាជាតិទទួលបានពីប្រទេសនីមួយៗក្នុងចំណោម 31 ប្រទេស គឺស្មើនឹងមនុស្សជាង 2 ពាន់លាននាក់ ដែលភ័យខ្លាចថាពួកគេនឹងត្រូវផ្លាស់ទីលំនៅ ប្រសិនបើការស្ទង់មតិនេះតំណាងឱ្យចំនួនប្រជាជនពិភពលោក។
ចំពោះប្រទេសមហាលអំណាចសហរដ្ឋអាមេរិកវិញ បានជាប់ចំណាត់ថ្នាក់ទាបជាងមធ្យមសម្រាប់ការព្រួយបារម្ភអំពីការផ្លាស់ទីលំនៅ ដោយជនជាតិអាមេរិកចំនួន 35 ភាគរយជឿថាពួកគេនឹងបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារតែការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែចំពោះការស្ទង់មតិ ពីប្រជាជនដែលរស់នៅក្នុងប្រទេសហូឡង់ គឺមានការព្រួយបារម្ភតិចតួចបំផុតអំពីការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយក្នុងនោះគឺមានតែ ១៩% ប៉ុណ្ណោះ ដែលមានអ្នកឆ្លើយតបថា ពួកគេនឹងផ្លាស់ទីលំនៅក្នុងរយៈពេល 25 ឆ្នាំខាងមុខប្រសិនបើមានការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងនោះ។
យ៉ាងណាមិញ ចំពោះ”ផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុក្នុងចំណោមអ្នកដែលបានស្ទង់មតិ
ក្នុងចំណោមអ្នកដែលបានស្ទង់មតិនោះ 57 ភាគរយបានអះអាងថាបានមើលឃើញ “ផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុដែលពួកគេរស់នៅ” ជាមួយនឹងចំនួនខ្ពស់ជាងនេះរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងតំបន់ដូចជាម៉ិកស៊ិក ប្រេស៊ីល និងតួកគី។ នៅឆ្នាំនេះ ប្រទេសប្រេស៊ីលបានប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ម៉ិកស៊ិកត្រូវបានវាយប្រហារដោយព្យុះសង្ឃរាដ៏សាហាវជាច្រើន ដែលមួយក្នុងចំនោមនោះកាន់តែខ្លាំងឡើងក្នុងកំណត់ត្រា ហើយប្រទេសទួរគីត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏រន្ធត់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
មនុស្សជិត 60 ភាគរយនៃអ្នកធ្វើការស្ទង់មតិមានអារម្មណ៍ថា អាជីវកម្មនៅក្នុងប្រទេសរបស់ពួកគេមិនដំណើរការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនោះទេ ចំពោះតួលេខស្រដៀងគ្នានេះដែរ បានរាយការណ៍ទៀតថា ពួកគេមានអារម្មណ៍ថារដ្ឋាភិបាលរបស់ពួកគេមិនផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីរបៀបប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទាល់តែសោះ។
បើទោះយ៉ាងណាក៏ដោយទាំងរដ្ឋាភិបាល និងធុរកិច្ចមិនត្រូវគ្នានឹងកង្វល់របស់សាធារណជនជាមួយនឹងកម្រិតសកម្មភាព និងតម្លាភាពសមមូលជាដើម។