មេដឹកនាំកំពូលៗនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា ពួកគេទាំងនោះអាចនឹងត្រូវបង្ហាញខ្លួននាពេលឆាប់ៗនេះ គឺនៅក្នុងសន្និសីទការងារមួយដែលស្តីអំពីសេដ្ឋកិច្ចកណ្តាលនៅទីក្រុងប៉េកាំង ដើម្បីដាក់ចេញនូវគោលដៅសេដ្ឋកិច្ចចម្បងសម្រាប់ឆ្នាំ 2024 នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹកកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ ។
នៅពេលដែលមេដឹកនាំនៃប្រទេសចិននឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខ គឺដោយសារតែពួកគេចង់ពិនិត្យមើលការសារឡើងវិញរាល់វិធានការដែលបានដាក់ចេញក្រោយជំងឺរាតត្បាត Covid-19 និងដើម្បីកំណត់នូវគោលដៅថ្មីបន្ថែមទៀត ពោលគឺធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
មានអ្នកជំនាញជាច្រើនបានទស្សន៍ទាយថា រាល់ការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ប្រាកដជាលើកឡើងពីការកាត់បន្ថយអត្រាការប្រាក់ដ៏មានសក្តានុពលដោយធនាគារកណ្តាលរបស់អាមេរិក ដែលអាចជួយកាត់បន្ថយសម្ពាធលើប្រាក់យន់ និងបណ្តាលឱ្យមានលំហូរចូលនៃដើមទុនកាន់តែច្រើន។ តែបើទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំចិនក៏នូវតែមានការព្រួយបារម្ភអំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនដដែល ព្រោះថាសហរដ្ឋអាមេរិកនឹងរៀបចំនៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីខាងមុខនេះ ម្យ៉ាងទៀតក្នុងកំឡុងនោះវានិងការជះឥទ្ធិពលមកលើប្រទេសដែលជាមហាលសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកគឺប្រទេសចិន។
ភាពមិនប្រាកដប្រជាក្នុងកំឡុងពេលមុនការបោះឆ្នោតនៃសហរដ្ឋអាមេរិក ចិនពិតជាត្រូវគិតគូរពិចារណាយ៉ាងប្រុងប្រយ័ត្នក្នុងការកំណត់អាទិភាពណាមួយនៅក្នុងប្រទេសរបស់ខ្លួនជាចាំបាច់។ យ៉ាងណាមិញចំពោះសន្និសីទការងារសេដ្ឋកិច្ចកណ្តាលកាលរបស់ទីក្រុងប៉េកាំង មេដឹកនាំកំពូលរបស់ចិនបានព្រមានថា ពួកយើងត្រូវស្វែងយល់អំពីបរិយាកាសអន្តរជាតិ និងផលប៉ះពាល់ដែលវាអាចមានលើសេដ្ឋកិច្ចរបស់ប្រទេសយើងជាមុនសិន ខណៈដែលពួកគេបានកំណត់គោលដៅ ” ប្រហែល 5 ភាគរយ សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ 2023 រួចរាល់ក៏ដោយ ។
មានអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចជាច្រើន រួមទាំងជនជាតិចិន និងអាមេរិកបានរំពឹងទុកថា វដ្តនៃការកើនឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះ វាអាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយចំនែកឯការកាត់បន្ថយនៃអត្រាការប្រាក់ដំបូង វាអាចកើតមានឡើងនៅពាក់កណ្តាលឆ្នាំ 2024 ។
លោក Heron Lim សេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា “វដ្តនៃការកាត់បន្ថយអត្រាការប្រាក់ វាគួរតែនាំឱ្យមានការចំណាយខាងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មកាន់តែល្អប្រសើរ ការធ្វើឲ្យមានចំនុចវិជ្ជមានសម្រាប់លំហូរពាណិជ្ជកម្ម” វាអាចជួយបង្កើនការនាំចេញដល់ប្រទេសចិន។
តែបើទោះជាយ៉ាងណាក៏ដោយ លោក Lim បានព្រមានថា សម្រាប់លក្ខខណ្ឌសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្នគឺវាទាក់ទងនឹងការនាំចេញ និងលំហូរមូលធនជាចម្បង។ ជាការពិតណាស់រដ្ឋាភិបាលចិនត្រូវតែចាប់អារម្មណ៍ច្រើនលើការក៏សាងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ឲ្យមានភាពប្រសើរឡើងទាំងមុននិងបន្ទាប់ពីការបោះឆ្នោត ព្រោះវាគឺជាកត្តាសំខាន់ដែលល្អជាងគេបង្អស់។
មានប្រភពជាច្រើនបាននិយាយថា ការនាំចេញរបស់ចិនក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ 15.4 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គឺច្រើនជាងពីរដងនៃការធ្លាក់ចុះ 5.6 ភាគរយនៃការនាំចេញសរុបរបស់ប្រទេសមួយនេះក្នុងរយៈពេលដូចគ្នា ប៉ុន្តែចំណែកឯការនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញគឺនៅតែស្មើនឹង 15 ភាគរយនៃចំនួនសរុបរបស់ចិនដដែល។
ប្រសិនបើយើងរំលឹកឡើងមកវិញនូវជំនួបរវាងប្រធានាធិបតីចិនលោក Xi Jinping និង ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden កាលពីខែមុន វាក៏បានជួយបង្កើតសន្ទុះមួយចំនួនគួរឲ្យចាប់អារម្មណ៍ផងដែរ ជាពិសេសគឺការកើនឡើងនៃការផ្លាស់ប្តូរក្នុងរយៈប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ប្រទេសមហាលសេដ្ឋកិច្ចទាំងពីរក៏នៅតែមាន “ភាពតានតឹងខាងផ្នែកភូមិសាស្ត្រនយោបាយជាមួយគ្នាដដែល ហើយវាក៏ជាចំនុចសំខាន់មួយ ដែលក្រុមអ្នកជំនាញបាននិយាយថា វានិងធ្វើឲ្យមានផលប៉ះពាល់ដល់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ”ម្តងទៀត។
យ៉ាងណាមិញសម្រាប់ “សន្និសីទការងារសេដ្ឋកិច្ចនៃប្រទេសចិននៅក្នុងឆ្នាំនេះ វាគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់ក្រុមអ្នកវិនិយោគដើម្បីផ្ញើសារអំពីកំណែទម្រង់ទៅកាន់រដ្ឋាភិបាល។
“នៅពេលដែលប្រទេសចិនព្រមទទួលយកនូវការផ្លាស់ប្តូរ ដោយជាការគណនាទៅលើការបង្កើតគោលនយោបាយមួយក្នុងការឆ្ពោះទៅរកវិធីសាស្រ្តដោយផ្អែកលើទីផ្សារ និងច្បាប់អន្តរជាតិកាន់តែច្រើននោះ នៅពេលនោះហើយចិននិងបើកទ្វារឱ្យកាន់តែទូលំទូលាយសម្រាប់ទីផ្សាដើម្បីទទួលយកក្រុមអ្នកវិនិយោគកាន់តែច្រើន ការរក្សាបានរាល់ក្រុមពាណិជ្ជករ ចិនប្រាកដជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបាន។
ប្រសិនបើចិនអាចអនុវត្តន៍វាបានជោគជ័យពិតមែននោះ ទីក្រុងប៉េកាំងពិតជាមានសមត្ថភាពទប់ទល់នឹងផលប៉ះពាល់ពីភាពមិនប្រាកដប្រជាខាងក្រៅបានយ៉ាងល្អ”។