មេដឹកនាំគណបក្សភឿថៃលោកស្រី Paetongtarn Shinawatra បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ នេះបើយោងតាមអគ្គលេខាធិការបក្សលោក Sorawong Thienthong បាននិយាយប្រាប់បាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។
លោក Sorawong បានធ្វើអត្ថាធិប្បាយបន្ទាប់ពីសិក្ខាសាលាដែលរៀបចំដោយគណបក្សភឿកថៃត្រូវបានគេប្រព្រឹត្តទៅនៅក្នុងខេត្ត Nakhon Ratchasima កាលពីម្សិលមិញ ហើយវាក៏ជាកន្លែងមួយដែលរូបលោកត្រូវបានគេសួរថាតើប្រទេសថៃអាចនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីក្នុងពេលឆាប់ៗនេះដែរឬទេ?
លោក Sorawong បានឆ្លើយតបវិញថា “ពួកយើងមានកាតព្វកិច្ចក្នុងការលើកកម្ពស់បេក្ខភាពនាយករដ្ឋមន្ត្រីទាំងអស់ដែលជារបស់គណបក្សភឿថៃ [នៅក្នុងការបោះឆ្នោត] ។ ម្យ៉ាងទៀតពួកយើងបានត្រៀមខ្លួន [ដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់] ហើយក៏ជាមេដឹកនាំគណបក្សរបស់យើងក៏ដូចគ្នាដែរ” ។ គួររំលឹកថាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានឈ្មោះថា Paetongtarn Shinawatra បានក្លាយទៅជាមេដឹកនាំគណបក្សភឿថៃចាប់តាំងពីខែតុលាមកម្ល៉េះ។
នៅពេលអ្នកសារព័ត៌មានសួរអំពីលទ្ធភាព ដែលប្រទេសទទួលបាននាយករដ្ឋមន្ត្រីជាស្ត្រីនៅឆ្នាំក្រោយនោះ លោក សូរ វង្ស បាននិយាយថា វាមិនទំនងកើតឡើងទេ ខណៈដែល លោក ស្រេថា ថាវីស៊ីន កំពុងតែបំពេញទួនាទីរបស់ខ្លួនបានយ៉ាងល្អនោះ។
តាមពិតទៅគណបក្សភឿថៃបានតែងតាំងទាំងលោកស្រី Paetongtarn និងលោក Srettha ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួននៅក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា ប៉ុន្តែលោក ស្រេតថា ថាវីស៊ីន គឺជាអ្នកទួលបាននូវការគាំទ្រពីសភា និងព្រឹទ្ធសភាច្រើនជាង ដែលធ្វើឱ្យលោកបានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេស។
លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន“[លោកស្រី Paetongtarn] កំពុងផ្តោតលើការងាររបស់លោកស្រីនៅក្នុងបក្ស ជាជាងកិច្ចការរដ្ឋបាល ដោយសារតែលោកស្រី ចង់ស្តារកម្លាំងបក្សភឿថៃឡើងវិញជាមុនសិន។
វាជាការពិតណាស់ដែលគណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតជាមួយនឹងអាសនៈចំនួន 141 ប៉ុន្តែវាត្រូវបានបញ្ចប់ដោយដឹកនាំរដ្ឋាភិបាលបន្ទាប់ពីគណបក្សកៅក្រៃ (MFP) ដែលបានទទួល 151 អាសនៈ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។
បើទោះជាយ៉ាងនេះក្តីចំពោះលទ្ធផលនៃការបោះឆ្នោតនេះវាគឺជាការខកចិត្តដ៏ជូរចត់មួយសម្រាប់គណបក្សភឿថៃផងដែរ ព្រោះថាពួកយើងបានចំណាយធនធានយ៉ាងច្រើនដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោត គឺក្នុងគោលបំណងតែមួយគត់គឺដើម្បីទទួលបាននូវជោគជ័យ ប៉ុន្តែនៅទីបំផុតអ្នកដែលឈ្នះឆ្នោតមិនមែនជាភឿថៃ។
ការបង្កើតរដ្ឋាភិបាលដោយមិនមានការរារាំងដោយព្រឹទ្ធសភា ដែលតែងតាំងដោយអតីតនាយករដ្ឋមន្ត្រីយោធាវាពិតជាមិនមែនជារឿងដែលងាយស្រួលនោះទេ។ តែស្ថានភាពនាពេលនោះវាបានបង្ខំឱ្យពួកយើងទទួលយកភាគីដែលជាការចូលរួមដោយបក្សសម្ព័ន្ធយោធាមកគាំទ្របេក្ខជនរបស់យើងដដែល ហើយការធ្វើបែបនេះគឺដើម្បីធានាឱ្យមានការគាំទ្រពីសភាជាន់ខ្ពស់មួយនោះ។
លោក Sorawong បាននិយាយថា គន្លឹះមួយក្នុងការស្ដារឡើងវិញនូវភាពត្រួតត្រារបស់បក្សភឿថៃគឺការកែលម្អទំនាក់ទំនងរវាងសមាជិកសភា និងសមាជិកសភាបក្ស ព្រមទាំងរដ្ឋាភិបាលដែលដឹកនាំដោយភឿថៃ។
ហេតុដូច្នេះហើយទើបលោកស្រី Paetongtarn បានប្រាប់កិច្ចប្រជុំកាលពីម្សិលមិញថា គណបក្សរបស់លោកស្រីនឹងពង្រីកបណ្តាញទៅក្លាយទៅជា “មហាលគ្រួសារភឿថៃ” តាមអ៊ីនធឺណិត គឺដើម្បីកែលម្អទំនាក់ទំនងរវាងបក្ស និងប្រជាជនថៃ។