បញ្ហា​ប្រឈមខាងសេដ្ឋកិច្ច ជាច្រើនបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី  ប៉ុន្តែបុរសខ្លាំង ​ ពូទីន នូវតែ​អាច​ឆ្លង​ផុត​ដោយជោគជ័យ

ភាពជោគជ័យរបស់ប្រទេសរុស្ស៊ី ក្នុងការគេចចេញពីការលក់ប្រេងឲ្យពួកលោកខាងលិច វាក៏បានជួយជំរុញឲ្យមានការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ខណៈដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងស្វែងអណត្តិថ្មីសម្រាប់ការបោះឆ្នោតឡើងវិញនាពេលខាងមុខនេះ បើទោះបីជានៅពេលនេះរុស្ស៊ីបានជួបនូវបញ្ហាដែលបណ្តាលមកពីកង្វះកម្លាំងពលកម្ម អតិផរណា និងអត្រាការប្រាក់ខ្ពស់យ៉ាងណាក៏ដោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា សភារបស់ប្រទេសរុស្ស៊ីបានកំណត់ផ្លូវការ នូវកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែមីនា។ យ៉ាងណាមិញសម្រាប់លោក ពូទីន ផ្ទាល់បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី វានឹងកើនឡើងចំនួន 3.5% នៅក្នុងឆ្នាំនេះ ហើយលោកបានរំពឹងទុកយ៉ាងទូលំទូលាយថា លោកនឹងនៅតែអាចបន្តអាណត្តិថ្មីចំនួន ៦ ឆ្នាំបន្ថែមទៀតដោយគ្មានបញ្ហា។

ជាក់ស្តែងសេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់រុស្ស៊ីដែលមានទឹកប្រាក់ 2.2 ពាន់ពាន់លានដុល្លារ វាគឺតួរលេខដែលល្អប្រសើរជាងការរំពឹងទុករបស់ទីក្រុងមូស្គូទៅទៀត បើទោះបីជាប្រទេសរបស់លោកបានរងទណ្ឌកម្មពីបណ្តាលប្រទេសនៃលោកខាងលិច និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ តែសម្រាប់ មេដឹកនាំវិមានក្រឹឡាំងរូបនេះនៅតែអាចជំនះរាល់បញ្ហាដោយជោគជ័យ។

នៅក្នុងខែវិច្ឆិកា ប្រាក់ចំណូលថាមពលបានរួមចំណែក 961.7 ពាន់លានរូប្លែ (10.41 ពាន់លានដុល្លារ) ដល់ថវិការជាតិបស់រុស្ស៊ី បើធៀបនឹងខែមករាត្រឹមតែ 425.5 ពាន់លានរូប្លិ(4.64 ពាន់លានដុល្លារ) ។

ជាមួយនឹងប្រាក់ចំណូលពីប្រេងបានងើបឡើងវិញ វាក៏មានបញ្ហាប្រឈមក្នុងស្រុកដ៏សំខាន់ដែលតម្រូវឲ្យលោកស់ពូទីន ដោះស្រាយផងដែរ។ យ៉ាងណាមិញ ការគេនទ័ពវាបានធ្វើឲ្យប្រទេសរបស់លោកបានប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយទន្ទឹមនឹងនោះមានប្រជាជនរុស្ស៊ីរាប់សែននាក់បានធ្វើចំណាកស្រុកពោលគឺចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

ចំនែកឯបញ្ហាសេដ្ឋកិច្ចផ្សេងទៀត ដូចជាប្រាក់រូប្លិធ្លាក់ថ្លៃ អតិផរណាខ្ពស់ និងអត្រាការប្រាក់ បូករួមទាំងការប្រថុយប្រថានមួយដោយបង្ខំឲ្យមានអំណាចនៃការទិញប្រជាជនរបស់ខ្លួន វាសុទ្ធសឹងតែជាប្រធានបទដ៏រសើបខណៈដែលលោកកំពុងតែស្វែងរកការគាំទ្រនៅក្នុងការបោះឆ្នោតអណត្តិក្រោយ។

តើលោក ពូទីន បានដោះស្រាយ អតិផរណា ដោយវិធីសាស្ត្រអ្វីខ្លះ?

ការរក្សាគម្របអតិផរណាគឺជាការងាររបស់ធនាគារកណ្តាលក៏ពិតមែន ប៉ុន្តែសម្រាប់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានបង្ខំឱ្យធនាគារក្នុងស្រុកទាំងអស់ត្រូវតែចូលរួមជាមូលដ្ឋានទាំង 750 ចំនុចជាដាច់ខាត ។ លោកបានចាប់ផ្តើមរឹតបន្តឹងផ្នែករូបិយវត្ថុចាប់តាំងពីខែកក្កដាមក ដោយខាងធនាគារត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថាសេដ្ឋកិច្ចរបស់រុស្ស៊ីអាចនឹងកើនឡើងម្តងទៀតដល់ 16% នៅថ្ងៃទី 15 ខែធ្នូ។ គឺបន្ទាប់ពីអតិផរណាក្នុងឆ្នាំ 2022 បានរីកដុះដាលយ៉ាងណាក៏ដោយ តែចំពោះអតិផរណានៅក្នុងឆ្នាំនេះវិញ ត្រូវបានគេមើលឃើញថាមានប្រហែល 7.5% ដោយលោកបានអះអាងថា វាជាទិន្នន័យមួយដែលនៅតែល្អដដែល ពោលគឺលើសពីគោលដៅ 4% របស់ធនាគារ។

ទន្ទឹមនឹងអត្រានៃអតិផរណានៅតែមានការកើនឡើង ចំណែកឯប្រាក់រូប្លិក៏ចុះខ្សោយដូចគ្នាដែរ។ លោកពូទីក៏បានបង្ខំឲ្យអ្នកវិនិយោគប្តូរប្រាក់ដុល្លាឲ្យទៅជាប្រាក់រូប្លិស្ទើរតែ ៩០% ទៅហើយ គឺធ្វើយ៉ាងណាមដើម្បីឲ្យមានការចំណាយរូបិយប័ណ្ណបរទេសឲ្យកាន់តែច្រើន ប៉ុន្តែវាក៏ជាកក្តាមួយដែលជំរុញឲ្យមានការកើនឡើងនៃថ្លៃដើមដូចគ្នាតែវាក៏នៅតែជាជម្រើសល្អតែមួយគត់ដែលលោកត្រូវតែជ្រើសរើស។

ការកើនឡើងដោយបានពីចំនូលនៃការលក់តម្លៃប្រេង?

តម្លៃប្រេងដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចរបស់រុស្ស៊ីនាពេលបច្ចុប្បន្នគឺខ្ពស់ជាងអ្វីដែលរុស្ស៊ីត្រូវការសម្រាប់សន្តិសុខសារពើពន្ធ បើទោះបីជាពួកគេបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំខែចុងក្រោយនេះក៏ដោយ។

ការកាត់បន្ថយទិន្នផលជាបន្តបន្ទាប់ដោយបណ្តាប្រទេស OPEC+ បូករួមទាំងការគេចវេសយ៉ាងទូលំទូលាយនៃតម្លៃតប្រេងដែលក់ទៅឲ្យបស្ចិមប្រទេស វាក៏នូវតែធ្វើឲ្យរុស្ស៊ីមានចំណូលដដែល។ តែផ្ទុយទៅវិញ ខាងវិទ្យាស្ថាន KSE បាននិយាយនៅក្នុងការពិនិត្យឡើងវិញខែវិច្ឆិការបស់ខ្លួនដោយសំដៅទៅលើ 60 ដុល្លាររបស់ភាគខាងលិចនៃធុងបារ៉ែលថា “ជាមូលដ្ឋានអានុភាពនៃតម្លៃគឺស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំង” ។ ព្រោះ”នៅក្នុងខែតុលាជាង 99% នៃការនាំចេញប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រហាក់ដូចជាត្រូវបានលក់លើសពី 60 ដុល្លារក្នុងមួយបារ៉ែល” ។

ទណ្ឌកម្មរបស់បស្ចិមប្រទេស ដែលរៀបចំឡើងដើម្បីកាត់បន្ថយប្រភពហិរញ្ញប្បទានសំខាន់ៗរបស់ទីក្រុងមូស្គូ បានធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើឱនភាពថវិការបស់រុស្ស៊ីនៅដើមឆ្នាំនេះ ប៉ុន្តែឥឡូវនេះទីក្រុងម៉ូស្គូរំពឹងថាឱនភាពទាំងនោះវាអាចប៉ះពាល់លើផលិតផលក្នុងស្រុកសរុបប្រហែល ១% តែប៉ុណ្ណោះ។

លោក Ribakova បាននិយាយថា “ប្រសិនបើតម្លៃប្រេងស្ថិតនៅកម្រិតដូចបច្ចុប្បន្ន វាពិតជាមានផាសុកភាពសម្រាប់ប្រទេសរុស្ស៊ី” ។

(1 ដុល្លារ = 92.3955 រូប្លិ)

scroll to top