ទាហ៊ានអ៊ីស្រាអែល បានចាប់បុរសរាប់សិបនាក់ដោះសំលៀកបំពាក់ ដោយទុកតែខោក្នុង

រូបភាពមួយចំនួនដែលទីភ្នាក់ងាររបស់ CNN ទទួលបានពីតំបន់ហ្កាហ្សា វាគឺជារូបភាពដែលត្រូវបានគេផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងរូបភាពនោះវាបានបង្ហាញឲ្យដឹងថា យោធារបស់ប្រទេសអ៊ីស្រាអែលបានឃុំខ្លួនបុរសៗជាច្រើន ដោយជាការដោះសម្លៀកបំពាក់ គឺទុកតែខោក្នុងរបស់ពួកគេតែប៉ុណ្ណោះ។ យ៉ាងណាមិញរូបភាពទាំងអស់នោះបានបង្ហាញទៀតថា យោធាអ៊ីស្រាអ៊ែលបានបង្ខំឲ្យបុរសទាំងអស់នោះលុតជង្គង់នៅតាមផ្លូវដែលដឹកទំនិញរបស់រថយន្តយោធាអ៊ីស្រាអ៊ែលថែមទៀតផង។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងចំណោម​បុរស​មួយ​ចំនួនដែល​ជា​ជន​ស៊ី​វិល ហើយក៏ជាបុរស​ដែលយើង​មិនបាន​ស្គាល់​ថា តើពួកគេទាំងនោះពិតជា​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធហាម៉ាស់ដែរយ៉ាងណានោះទេ ព្រោះតែអ៊ីស្រាអ៊ែលមិនបានបង្ហាញពីភស្តុតាងណាមួយជុំវិញរឿងខាងលើនេះទេ។

បើយោងតាមរយៈអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប-មេឌីទែរ៉ាណេបានបង្ហោះរូបភាពនៃការឃុំឃាំង មានបុរសម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍  ថា “កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួនរូបលោក និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិលប៉ាឡេស្ទីនរាប់សិបនាក់”។

បើយោងតាម “Euro-Med Monitor វិញបានទទួលរបាយការណ៍មួយទៀតថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនដោយចៃដន្យ វាជាទង្វេលដែលធ្វើតាមតែអំពើចិត្តរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រឆាំងនឹងជនភៀសខ្លួនដោយរួមមាន៖ វេជ្ជបណ្ឌិត អ្នកសិក្សា អ្នកកាសែត និងបុរសវ័យចំណាស់ជាដើម”។

យ៉ាងណាមិញរាល់ការអត្ថធិប្បាយខាងលើនេះ កងកម្លាំងការពារអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់ CNN សម្រាប់ការបកស្រាយទៅលើរូបភាពទាំងនេះ ក៏ជាការអះអាងរបស់អ្នកយកការណ៍នោះទេ។ ប៉ុន្តែសម្រាប់អ្នកជំនាញរបស់ CNN បានធ្វើការកំណត់ទីតាំងភូមិសាស្ត្រនៃរូបភាពមួយចំនួនទៅកាន់ Beit Lahia ថាវាគឺស្ថិនៅភាគខាងជើងនៃទីក្រុង Gaza ។

បើទោះបីជាយើងមានភស្តុតាងយ៉ាងណាក៏ដោយ តែចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​របស់អ៊ីស្រាអែល គឺ​មិន​បង្ហាញ​ពី​ប្រភព​ណាមួយ ដែលទាក់ទងនឹងចាប់ខ្លួនបុរសទាំងអស់នោះដែរ។ ប៉ុន្តែបើយោងតាមអ្នកកាសែតម្នាក់បានសាកសួរអ្នកនាំពាក្យរបស់ IDF គឺលោក ឧត្តមនាវីទោ Daniel Hagari អំពីរូបភាពក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា “យើងបានឃើញរូបភាពនៃភេរវករដែលជាឈ្លើយសឹករាប់រយនាក់ ហើយពួកគេទាំងនោះត្រូវបាន IDF ចាប់ខ្លួនក្នុងអំឡុងពេលធ្វើសមយុទ្ធនៅមូលដ្ឋាន តើរឿងមួយនេះពិតដែរឬយ៉ាងណា?

លោក Hagari បាននិយាយថា ក្នុងការប្រយុទ្ធនឹងក្រុមហាម៉ាស “អ្នកដែលនៅសេសសល់ក្នុងតំបន់នោះ ចេញមកបណ្តើរៗហើយ”។

លោក​បាន​និយាយ​ថា​៖ «​យើង​ស៊ើបអង្កេត​និង​ពិនិត្យ​មើល​អ្នក​ណា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហាម៉ាស ហើយ​អ្នក​ណា​មិន​មែនជាក្រុមហាម៉ាស់»។ ព្រោះទាហ៊ាន IDF របស់«យើង​ចាប់​ពួក​គេ​ទាំង​អស់​មក​សួរ​នាំ ហើយបន្ទាប់មកពួកយើងក៏​បន្ត​រុះរើ​បន្ទាយ​នីមួយៗ​រហូត​ដល់បាន​សម្រេច»។

ចំពោះទីភ្នាក់ងាររបស់ CNN នៅតែខិតខំព្យាយាមដើម្បី ស្វែងរកសាច់ញាតិក្នុងបុរសទាំងអស់នោះ ហើយយើងក៏បានជួបក្រុមគ្រួសារមួយដែលជាសាច់ញាតិរបស់បុរសជាប់ឃុំឃាំង គឺលោក Hani al-Madhoun ដែលរស់នៅសហរដ្ឋអាមេរិក។

លោក al-Madhoun បានប្រាប់ CNN ថា “កងកម្លាំងអ៊ីស្រាអែលបានមកដល់តាមផ្លូវ ហើយបានហៅបុរសទាំងអស់ឱ្យចេញមកខាងក្រៅ  ហើយទីនោះផងដែរវាគឺជាកន្លែងសម្រាប់ជ្រកកោនរបស់ពួកគេ តែបន្ទាប់មកទីកន្លែងនោះក៏ត្រូវបានក្រុមទាហ៊ាន IDF ​បំផ្លាញគ្មានសល់»។

លោកបាននិយាយទៀតថា គាត់ស្គាល់បងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Aboud នៅក្នុងរូបថតមួយសន្លឹក ហើយបានឃើញបងប្រុសរបស់គាត់ Mahmood នៅក្នុងវីដេអូមួយ។ គាត់បាននិយាយថា Mahmoud គឺជាម្ចាស់ហាង ហើយ Aboud “មិនជាប់ពាក់ព័ន្ធក្នុងសកម្មភាពណាមួយជាមួយនឹងក្រុមហាម៉ាស់នោះទេ។  

scroll to top