ការស្ទង់មតិថ្មីមួយដែលត្រូវបានគេធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីបានឲ្យដឹងថា ប្រជាជនរុស្ស៊ីជាច្រើនបានបង្ហាញពីការពេញចិត្តរបស់ពួកគេទៅលើការដឹកនាំរបស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមការស្ទង់មតិ Gallup នៅក្នុងឆ្នាំ 2023 នេះបានបង្ហាញថា រាល់ការអនុម័តរបស់មេដឹកនាំចិនគឺលោក Xi Jinping បែរជាទទួលបាននៅការពេញចិត្តពីសំណាកប្រជាជនរបស់រុស្ស៊ីរហូតដល់ 71 ភាគរយ។ ចំពោះតួរលេខនេះផងដែរ វាគឺចំនួនដ៏ដ៏យ៉ាងច្រើនលើសលប់ បើធៀបជាមួយនឹងការដឹកនាំរបស់ពួកលោកខាងលិចទៅទៀត។
គួរបញ្ជាក់ថាការស្ទង់មតិនេះវាត្រូវបានគេរៀបចំឡើង បន្ទាប់ពី រុស្ស៊ី បានទទួលរងនូវការដាក់ទណ្ឌកម្ម ពីពួកខាងលិច និងសហរដ្ឋអាមេរិក គឺជុំវិញជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ។ តែបើទោះបីជាយ៉ាងនេះក្តី ប្រទេសសរុស្ស៊ីមិនឯកោនោះទេ ព្រោះតែខ្លួននៅមានសម្ព័ន្ធភាពល្អបំផុតមួយគឺប្រទេសចិន។ ហើយការស្ទង់មតិរបស់ Gallup គឺផ្អែកលើការសម្ភាសន៍តាមទូរស័ព្ទរបស់មនុស្សពេញវ័យប្រមាណ 2,000 នាក់ដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ ដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី 23 ខែឧសភា ដល់ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2023។
សេដ្ឋកិច្ចរុស្ស៊ីអាចទទួលបានរីកចម្រើនកាន់ គឺពឹងផ្អែកទៅលើប្រទេសចិនស្ទើទាំងស្រង់ ជាពិសេសគឺនៅពេលដែលរបបទណ្ឌកម្មបានកំណត់គោលដៅទៅលើវិមានក្រឹមឡាំងយ៉ាងជាក់លាក់។ តែទន្ទឹមនឹងនោះ បើទោះបីជាទីក្រុងប៉េកាំងបានប្រកាន់គោលជំហអព្យាក្រឹតទៅលើសង្គ្រាមមួយនោះក៏ពិតមែន ប៉ុន្តែលោក Xi Jinpingតែងតែផ្តល់ជំនួយដោយប្រយោលដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោក ពូទីន ជានិច្ច។
នៅពេលដែលជម្លោះក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពជាសកលវាក៏ត្រូវបានសង្កេតឃើញថា ប្រទេសចិន គឺជាអ្នកទទួលបាននូវផលប្រយោជន៍វិញ ព្រោះស្ថានភាពនាពេលនេះក្នុងក្រសែភ្នែករបស់ប្រជាជនរុស្ស៊ីជាច្រើនគឺស្អប់ពួកខាងលិច ហើយងាកមកស្រលាញ់ប្រទេសចិន។
ការស្ទង់មតិរបស់ Gallup បានរាយការណ៍ថា “ការអនុម័តលើការដឹកនាំរបស់ចិននៅក្នុងប្រទេសរុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតនៃ 71% ក្នុងឆ្នាំ 2023 ខណៈពេលដែលការយល់ព្រមពីភាពជាអ្នកដឹកនាំរបស់អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតដែលមិនបានយើងមិនធ្លាប់ជួបក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ” ។
ទិន្នន័យរបស់ Gallup បានបង្ហាញទៀតថា រាល់គោលនយោបាយរបស់ប្រទេសចិននៅឆ្នាំ 2023 គឺវាសមស្របទៅនឹងនិន្នាការរបស់វិមានក្រឹមឡាំងយ៉ាងពិតប្រាកដ។