តើលោក Donald Trump អាចនឹងជាប់ពន្ធធនាគារពិតមែនឬ?

លោក Donald Trump អាចក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ខណៈដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីព្រហ្មទណ្ឌចំនួន 91 ករណី នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ ។

តាមដានយើងតាមរយៈ Telegram CPN Daily

បេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណៈរដ្ឋ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០២៤ បែរជាត្រូវបានគេចោទប្រកាន់ថា លោក Donald Trump បានគ្រប់គ្រងឯកសារដោយខុសច្បាប់ គឺនៅពេលដែលលោកបានចាកចេញពីសេតវិមាន ដោយកាលនោះលោកក៏បានបំពានច្បាប់មួយកម្រឹតទៀត ដែលលោកបានប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ 2020។ លោក Donald Trump ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉កឬហ្សកហ្ស៊ីទៀតថា លោកបានបង់ប្រាក់ជាច្រើនដើម្បីបង្កើតការសម្តែងមួយ គឺក្នុងគោលបំណងដើម្បីរារាំង ការឈ្នះឆ្នោតរបស់ ប្រធានាធិបតី Joe Biden នៅក្នុងរដ្ឋនោះ កាលពីឆ្នាំ២០២០ ថែមទៀតផង។ 

បើទោះបីជាក្រុមមេធាវីរបស់លោក Joe Biden ប្រមូលបាននូវភស្តុតាងបានច្រើនប៉ុណ្ណាក៏ដោយ តែលោក Trump បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប្រព្រឹត្ត​ទាំងអស់នោះ ហើយលោក​បាន​ទទូច​ថា ការ​ចោទ​ប្រកាន់​លើ​លោក​គឺ​មាន​ហេតុផល​នយោបាយ។

ប្រសិនបើ លោកTrump ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ វានឹងបង្ហាញពីការប្រឈមដែលមិនធ្លាប់មានពីមុនមកដល់ការិយាល័យសហព័ន្ធ ឬអាជ្ញាធរនៅទីក្រុងញូវយ៉ក ឬហ្សកហ្ស៊ី ប្រសិនបើគាត់ត្រូវបានកាត់ទោសនៅក្នុងរដ្ឋណាមួយនោះ។

ក្រុមអ្នកជំនាញផ្នែកច្បាប់ និងពន្ធនាគារមួយចំនួនបាននិយាយប្រាប់ Newsweek អំពីអ្វីដែលលោក Trump អាចប្រឈមមុខ។ ហើយពួកគេទាំងអស់បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ លោក Trump ផងដែរថា បើយោងការសង្កេតរបស់ពួកគេបានបង្ហាញថា ប្រសិនបើលោក Trump ត្រូវពន្ធធនាគារនោះ គាត់អាចនឹងមានគេលួចសម្លាប់ ព្រោះថានៅក្នុងនោះគឺមានអ្នកទោសម្នាក់បានជាប់ពន្ធធនាគារដោយសារតែធ្លាប់បានព្យាយាមសម្លាប់គាត់ ពីមុនមកដែរ។

បើយោងតាមរយៈ លោក Neama Rahmani អតីតរដ្ឋអាជ្ញាសហព័ន្ធ និងជាប្រធានក្រុមមេធាវី West Coast Trial បានលើកឡើងថា លោក Trump ទំនងជាត្រូវបានគេឃុំខ្លួននៅក្នុងកន្លែងសន្តិសុខអប្បបរមា ប្រសិនបើគាត់ត្រូវបានកាត់ទោសឱ្យជាប់ឃុំ។

លោកបាននិយាយថា “វាមិនអាចទៅរួចទេ ដែលយើងអាចដឹងថា តើពន្ធនាគារមួយណាដែលនឹងឃុំលោក Trump នោះ ព្រោះក្នុងករណីខាងលើនេះគឺមានតែចៅក្រមទេ ដែលអាចកំណត់ការកាត់ទោសឱ្យជាប់គុក” ។ 

ចំនែកឯខាង”ការិយាល័យពន្ធនាគារ [BOP] គឺមានសិទ្ធិអំណាចតែមួយគត់ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងដែលអ្នកទោសសហព័ន្ធត្រូវបានដាក់ ប៉ុន្តែជាក់ស្តែងមានតែចៅក្រទេម ទើបជាអ្នកដែលអាចផ្តល់អនុសាសន៍។

យ៉ាងណាមិញ”នៅក្នុងករណីរបស់លោក Trump គឺមានហានិភ័យពិសេសចំពោះសុវត្ថិភាពរបស់គាត់ ពីព្រោះគាត់គឺជាអតីតប្រធានាធិបតី ហេតុដូច្នេះហើយ BOP ត្រូវតែធ្វើឱ្យប្រាកដថាគាត់ស្ថិតនៅក្នុងកន្លែងសន្តិសុខអប្បបរមា ដោយមិនមានការគំរាមកំហែងពីអ្នកទោសហិង្សា ពោលត្រូវតែឃុំលោក ឲ្យដាច់ដោយឡែកពីប្រជាជនទូទៅនៅហ្សកហ្ស៊ី។ ចំពោះនាយកដ្ឋានកែតម្រូវវិញ ក៏អាចនឹងត្រូវធ្វើការសម្រេចចិត្តស្រដៀងគ្នានេះដែរ។ ព្រោះ នៅទីនោះ ជម្រើសរួមមានពន្ធនាគាររដ្ឋ ពន្ធនាគារឯកជន ឬមណ្ឌលឃុំឃាំង។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Robert Rogers សាស្រ្តាចារ្យរងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ Middle Tennessee State ដែលពីមុនធ្វើការឱ្យ BOP មិនយល់ស្របចំពោះគំនិតខាងលើនេះទេ ដោយលោកបានប្រាប់ Newsweek ថា លោក Trump ទំនងជានឹងបញ្ជូនទៅ “ពន្ធនាគារសុវត្ថិភាពអតិបរមា។

បើយោងតាមអ្នកសិក្សា និងជាអតីតមន្ត្រីកែតម្រូវបាននិយាយថាលោក Trump ទំនងជាមានអ្នកគាំទ្រនៅក្នុងពន្ធនាគារទូទៅ ប៉ុន្តែក៏នឹងមានគ្រោះថ្នាក់ផងដែរប្រសិនបើត្រូវបានអនុញ្ញាតឱ្យលាយបញ្ចូលគ្នា។

សម្រាប់ក្រុមការងាររបស់ Newsweek បានទាក់ទងទៅ លោក Trump តាមរយៈទម្រង់សាកសួរសារព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់គាត់ដើម្បីសុំការអត្ថាធិប្បាយរួចរាល់ហើយផងដែរ អ្វីដែលយើងអាចធ្វើនាពេលនេះ គឺរង់ចាំការឆ្លើយតបពីលោក Trump ជាមុនសិន។

Reporter:
scroll to top