ឈុតឆាកនៅក្នុង Trailer ដែលសម្តែងពីសកម្មភាពរបស់លោក ​ពូទីន វាត្រូវបាន គេនិយាយថាវាជាគឺជារឿងពិត

Trailer ដែលត្រូវបានគេចុះផ្សាយទៅក្នុង ឆានែលយូធូប វាត្រូវបានគេទស្សទាយថា ជារឿងពិតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងឈុតឆាកខ្លីៗដែលគេចាក់បញ្ចាំង ដែលនិយាយពីខ្សែជីវិតរបស់លោក ពូទីន គឺមានចំនួនអ្នកចូលទៅទស្សនាច្រើនជាង ៤ លានដងទៅទៀត នេះបើយើងគិតត្រឹមថ្ងៃចាក់ផ្សាយនាថ្ងៃទី ២ ខែវិច្ឆិកា។

គួរបញ្ជាក់ថា សម្រាប់ឈុតវីដេអូ YouTube ដែលបង្ហាញពីសាច់រឿងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺសុទ្ធសឹងតែការឆ្លុះបញ្ចាំងពីដំណាក់កាលផ្សេងៗគ្នានៃជីវិត និងអាជីពរបស់គាត់។

នៅក្នុងការ Search ដោយវាយពាក្យថា PUTIN Trailer (2024) ភាគច្រើននៃមតិជិត 4,000 ដែលចូលទៅបញ្ចេញមតិនៅខាងក្រោមវីដេអូនេះ គឺបានសរសេរអក្សរជាភាសារុស្សី ហើយពួកគេទាំងអស់នោះបានបង្ហាញពីភាពងឿងឆ្ងល់ថា តើឃ្លីបនេះតំណាងឱ្យភាពយន្តពិតឬយ៉ាងណា?

បើយើងសង្កេតទៅមើលឈុតឆាកដំបូងនៃវីដេអូវិញ មានមនុស្សជាច្រើនបានសង្ស័យថា រាល់សកម្មភាពដែលបង្ហាញទាំងនេះវាហាក់ដូចជាមិនសមហេតុផល ប្រសិនបើអ្នកមើលមិនយល់ពីមូលហេតុ។

យ៉ាងណាមិញសម្រាប់វីដេអូនៃសាច់រឿងរបស់លោក ពូទីន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប៉ុស្តិ៍​ YouTube AIO Entertainment វាគឺជាឆានែលដែល​ទើប​បង្កើត​ថ្មី ​ដោយ​មាន​អ្នកចូលទៅ subscribersត្រឹម​តែជាង ៦ ពាន់នាក់ តែប៉ុណ្ណោះ។ ម្យ៉ាងទៀតចំពោះប៉ុស្តិ៍ឆានែលយូធូបមួយ​នេះគឺ​មិនទាន់មានការទទួលស្គាល់ពីក្រុមហ៊ុននៅឡើយ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានជាច្រើនយល់ថា វាគឺ​ជា​រឿង​ចម្លែក​សម្រាប់​ក្រុមហ៊ុន​ផលិត​ភាពយន្តមួយនេះ។

យ៉ាងណាមិញ នៅក្នុងឈុតឆាកខ្លីៗរបស់លោក ពូទីន គឺជាវីដេអូតែមួយគត់ដែលប៉ុស្តិ៍ខាងលើនេះបានផ្សព្វផ្សាយ។ ចំណែកឯនៅឈុតឆាកចុងក្រោយនៃ វីដេអូនេះវិញ គឺជាមានការរួមផ្សំជាមួយនូវឯកសារ និងវីដេអូដែលបង្កើតដោយ CGI ឬ AI ថែមទៀតផង។

បើយោងតាមក្រុមបណ្តាញសង្គមនៃអ្នកលេង Internet មួយចំនួនបាននិយាយថា  ចំពោះអ្នកចូលទៅ subscribe​ លើឆានែលមួយនេះវាគឺជាគណនីក្លែងក្លាយ។

តែបើយោងតាម Polygraph.info ដែលជាអ្នកបង្កើត AIO Entertainment វាគឺជាក្រុមហ៊ុនផលិតពិតប្រាកដមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ។ ម្យ៉ាងវិញទៀត website មួយនេះវាក៏មានទំនាក់ទំនងជាមួយនឹងកលោក Patryk Vega ឬ Besaleel ដែលជាក្រុមហ៊ុនដឹកនាំរឿងហូលីវូដរបស់ប្រទេសប៉ូឡូញថែមទៀតផង។

លោក Patryk Vega គឺត្រូវបានគេទស្សទាយថា លោក គឺជាអ្នកដែលបានចាកផ្សាយនូវ ឈុតខ្លីៗសម្រាប់ភាពយន្តរបស់លោក ពូទីន កាលពីថ្ងៃទី 2 ខែវិច្ឆិកា។

ឈុត​មួយ​ក្នុង​ចំណោម​ឈុត​បង្កហេតុ​របស់រឿងលោក ពូទីន ​វាបាន​បង្ហាញ​ថា លោក ​ពូទីន បាន​ដេកនៅ​លើ​ឥដ្ឋ​ទាំង​អាក្រាតកាយ និងមានកន្ទបប្រឡាក់លាមក។ តែបើយោងទិដ្ឋភាពជាក់ស្តែង គឺយើងផ្អែកលើពាក្យចចាមអារ៉ាមកាលពីខែធ្នូឆ្នាំ 2022 បានអះអាងថា កាលនោះ លោក ពូទីន បានធ្លាក់ពីលើជណ្តើរ ហើយបានបន្ទោរបង់ដោយអចេតនា។ 

ក្នុងឈុតនេះមាន ​របាយការណ៍មួយចំនួន ដែលសុំមិន​បញ្ជាក់ឈ្មោះបានសរសេរ ​ថា មេដឹកនាំ​រុស្ស៊ី ​កំពុង​មាន​ជំងឺ​មហារីក​ពោះវៀនធំ។ របាយការណ៍មួយនេះបានអះអាងទៀតថា អង្គរក្សរបស់លោក ពូទីន គឺតែងតែកាន់ថង់លាមកក្នុងអំឡុងពេលដែលធ្វើដំណើរ ដើម្បីប្រមូលទឹកនោម និងលាមករបស់លោកពូទីន ទាំងអស់ត្រឡប់មកទីក្រុងម៉ូស្គូវិញ។

បើទោះជាមានការបញ្ជាក់យ៉ាងណាក៏ដោយ តែខាងវិមាន ក្រឹមឡាំងបានបដិសេធ ចំពោះរបាយការណ៍ ដែលនិយាយអំពីការធ្លាក់ជណ្តើ និងជំងឺរបស់លោកពូទីន ដោយអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបានឆ្លើយតបវិញថា វាគឺជារឿងប្រឌិត”។

Reporter:
scroll to top