ផែនការរបស់វិមានក្រឹមឡាំងបានបង្កើនជាការភ័យខ្លាចថ្មីមួយទៀតហើយ គឺបន្ទាប់ពីរុស្ស៊ីបានបង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងសមុទ្រខ្មៅក្បែរហ្សកហ្ស៊ី ក្រុមអ្នកជំនាញខាងផ្នែកភូមិសាស្ត្របាននិយាយថា វាគឺជាក្តីសង្ឃឹមរបស់លោក ពូទីន មួយផ្នែកទៀត ក្នុងការធ្វើសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ bbc កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងទៅកាន់ប្រទេសដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុបទាំងអស់ឲ្យបានជ្រាបថា រុស្ស៊ីកំពុងតែប៉ុនប៉ងបង្កើតមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍មួយបន្ថែមទៀតគឺនៅក្នុងតំបន់ដាច់ចេញពីហ្សកហ្ស៊ីនៃ Abkhazia ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុបបានសរសេរថា “យើងថ្កោលទោសជាឯកច្ឆ័ន្ទ និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការកាន់កាប់របស់រុស្ស៊ី ការធ្វើយោធា និងសកម្មភាពផ្សេងទៀតដែលមានគោលបំណងបញ្ចូលតំបន់ហ្សកហ្ស៊ីដោយខុសច្បាប់ ដែលជាការបង្ហាញនូវមហិចតាថ្មីមួយទៀត ដែលជាការបើកមូលដ្ឋានទ័ពជើងទឹករុស្ស៊ីអចិន្ត្រៃយ៍នៅកំពង់ផែ Ochamchire” ។
គួរបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍មុននេះ មេដឹកនាំ de facto របស់ Abkhazia លោក Aslan Bzhania បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយវិមានក្រឹមឡាំង គឺនៅលើ មូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍នៅកំពង់ផែសមុទ្រខ្មៅ Ochamchire ។
Abkhazia វាជាតំបន់មួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថា វាគឺជាផ្នែកមួយនៃហ្សកហ្ស៊ី ប៉ុន្តែវាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី តាំងពីទសវត្សរ៍ឆ្នាំ 1990 មកម្ល៉េះ ។
យើងខ្ញុំសូមបញ្ជាក់ថា ហ្សកហ្ស៊ី វាគឺជាតំបន់មួយ ដែលគេត្រូវការដើម្បីឆ្លងទ្វីប ព្រោះវាមានទីតាំងស្ថិតនៅចន្លោះអឺរ៉ុបខាងកើត និងអាស៊ីខាងលិច។
យ៉ាងណាមិញចំពោះក្រសួងការបរទេសរបស់ហ្សកហ្ស៊ីបានធ្វើការថ្កោលទោសលើផែនការរបស់រុស្ស៊ីថាជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃហ្សកហ្ស៊ី” បើទោះបីជាអាជ្ញាធរនៅ Tbilisi បានបង្ហាញពីសារៈសំខាន់នៃមូលដ្ឋានទ័ពជើងទឹកអចិន្ត្រៃយ៍ដោយពណ៌នាថាវាមិនមែនជាការគំរាមកំហែងក៏ដោយ។
បើយោងតាមរយៈលោក Nikoloz Samkharadze ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ហ្សកហ្ស៊ីបាននិយាយប្រាប់ BBC ថា “បើទោះបីជាពួកគេចាប់ផ្តើមសាងសង់មូលដ្ឋាននៅ Ochamchire យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេត្រូវតែចំណាយពេលយ៉ាងហោចណាស់បីឆ្នាំទៀតដែរ” ។ «ឥឡូវនេះ យើងគួរតែផ្តោតលើការគំរាមកំហែងដែលជិតមកដល់ច្រើនជាងគេ ហើយក៏មិនផ្តោតទៅលើការគំរាមកំហែងដែលអាចនឹងកើតមាននាពេលអនាគតនោះដែរ»។
គាត់និយាយថា រដ្ឋាភិបាលផ្តោតលើពលរដ្ឋហ្សកហ្ស៊ី ដែលត្រូវបានសម្លាប់ ឬចាប់ពង្រត់ដោយកងកម្លាំងរុស្ស៊ី នៅជិតបន្ទាត់នៃការកាន់កាប់ ដែលបំបែករដ្ឋ Georgia ពីទឹកដីផ្តាច់ខ្លួន Abkhazia និង South Ossetia ។
យើងមិនសង្កេតមើលការផ្លាស់ប្តូរណាមួយក្នុងការចាប់ផ្តើមការសាងសង់នៅអូរចាមជីរនាពេលនេះទេ»។
BBC Newsnight និង Verify បានវិភាគរូបភាពផ្កាយរណបដែលបង្ហាញពីការបូមខ្សាច់ថ្មី និងការងារសាងសង់នៅកំពង់ផែ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022។
យោងតាមរដ្ឋបាល de facto របស់ Abkhazia ការងារបូមខ្សាច់មានន័យថា Ochamchire ឥឡូវនេះអាចផ្ទុកកប៉ាល់ដឹកទំនិញធំ ៗ ដែលមានបរិមាណក្នុងការផ្លាស់ទីលំនៅរហូតដល់ 13,000 តោន។
បើយោងតាមរយៈទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនអះអាងថា ការងារនេះគឺដើម្បីបើកឱ្យមាននាវាចម្បាំងអាចធ្វើចរាចរណ៍នៅក្នុងសមុទ្រខ្មៅរបានជាមុនសិន បន្ទាប់មករុស្ស៊ីក៏ប្រើប្រាស់ Ochamchire មកធ្វើជាកំពង់ផែសុវត្ថិភាពសម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
តាមពិតទៅក្រុមមន្ត្រីដែលជំនាញខាងផ្នែកភូមិសាស្ត្របានទស្សទាយទុកជាមុនរួមហើយថា រុស្ស៊ីនឹងប្រើ Ochamchire ដើម្បីវាយប្រហារអ៊ុយក្រែន ហើយប្រសិនបើអ៊ុយក្រែនជ្រើសរើសគោលដៅដើម្បីវាយប្រហារលើកប៉ាល់កងទ័ពជើងទឹករុស្ស៊ីនៅទីនោះ វាមានន័យថាហ្សកហ្ស៊ីនឹងក្លាយទៅជាតំបន់នៃសង្គ្រាមមួយបន្ថែមទៀត។