ព្យុះព្រិល បានបោកបក់ទៅភាគខាងជើងនៃប្រទេសចិន ដែលអាចធ្វើឲ្យតំបន់មួយចំនួនដែលមានទីតាំងនៅទីនោះទាំងអស់បានចាប់ផ្តើមចុះត្រជាក់ខ្លាំង បច្ចុប្បន្នខាងអាជ្ញាធរបានប្រកាសឲ្យគ្រប់តំបន់ដែលស្ថិតនៅភាគខាងជើងង ត្រូវតែបញ្ឈប់សេវាកម្មរថភ្លើង ព្រមទាំងបិទសាលារៀន និងតម្រូវឲ្យប្រជាជនស្នាក់នៅផ្ទះជាដើម នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣។
ខ្យល់ត្រជាក់ខ្លាំងវាក៏បានរសាត់មកដល់ទីក្រុងប៉េកាំង នេះគឺជារលកត្រជាក់លើកទីពីរហើយដែលកើតឡើងនៅក្នុងសប្តាហ៍នេះ។ ដោយខាងមន្ត្រីរបស់រដ្ឋធានីបានប្រកាសអាសន្នថា ជាកម្រឹតខ្ពស់បំផុតទីពីរសម្រាប់ព្យុះនេះ ព្រោះវានឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ។
ដើម្បីជៀសវាងភាពចលាចលដែលត្រូវបានគំរាមកំហែងដោយអ្វីដែលត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ព្រិល “យូរអង្វែង” ចំពោះទីក្រុងធំបំផុតទី១ ដែលមានប្រជាជនរស់នៅប្រមាណជិត 22 លាននាក់ បានតម្រូវឲ្យបិទសាលារៀនជាបណ្តោះអាសន្នចាប់ពីថ្ងៃពុធ ដោយប្តូរ មករៀនតាមអ៊ីនធឺណិតវិញ។ ចំពោះអាជីវកម្ម គឺត្រូវបានអាជ្ញាធរប្រាប់ឱ្យផ្តល់ជូននិយោជិតនូវលក្ខខណ្ឌការងារដែលអាចបត់បែនបាន ឬធ្វើការនៅផ្ទះជាដើម។
បើយោងតាមមន្ត្រីជំនាញខាងអាកាសធាតុបានឲ្យដឹងថា ទីក្រុងប៉េកាំងអាចប្រឈមនឹងសីតុណ្ហភាពទាបរហូតដល់ដក 18 អង្សាសេ (ដក 0.4 អង្សាហ្វារិនហៃ) នៅចុងសប្តាហ៍នេះ បើធៀបនឹងពាក់កណ្តាលខែធ្នូជាមធ្យមប្រហែលដក 8 C (17.6 F)។
ចំនែកឯនៅក្នុងទីក្រុងស៊ាងហៃដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសវិញ ឥឡូវនេះវាក៏ត្រូវបានគេរាយការណ៍ថា នៅក្នុងទីក្រុងមួយនេះបានកំពុងជួបប្រទះអាកាសធាតុអាប់អួរគឺ 20 អង្សាសេ ហើយវាក៏ត្រូវបានគេព្យាករណ៍ថា នឹងទទួលរងឥទ្ធិពលដោយអាកាសធាតុត្រជាក់ដូចជាដក 4 អង្សារសេ (24.8 អេហ្វ) នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ចំពោះស្ថានភាពនៅក្នុងប្រទេសចិនឥឡូវនេះផងដែរ វាត្រូវបានគេរាយការណ៍ថា ព្រិលប្រហែល 32,000 តោនត្រូវបានត្រៀមរួចរាល់សម្រាប់ប្រើប្រាស់នៅលើផ្លូវទឹកកក និងផ្លូវហាយវេ។ ដោយក្នុងនោះខាងអាជ្ញាធរបានចាត់ក្រុមអ្នកជួយសង្គ្រោះជាង 6,000 នាក់ ព្រមទាំងរថយន្តសម្រាប់ដឹកព្រិលជាង 5,800 គ្រឿង សម្រាប់រង់ចាំការដឹកព្រិលចេញពីតំបន់តែកំពុងមានព្រិលធ្លាក់។
ម្យ៉ាងវិញទៀតខាងមន្ត្រីទីក្រុងបានប្រកាសជ្រើរើសអ្នកស្ម័គ្រចិត្តដើម្បីបោសសម្អាតព្រិល និងទឹកកក បន្ថែមលើមនុស្សប្រមាណ 73,000 នាក់ ដែលកំពុងបំពេញកាតព្វកិច្ចដើម្បីដោះស្រាយកិច្ចការទាំងនេះ ជាពិសេសជាងនេះទៅទៀត ក្រុមមន្ត្រីដែលពាក់ព័ន្ធបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនកំដៅនៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។
គួររំលឹកថា ទីក្រុងប៉េកាំងនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះអាកាសធាតុត្រជាក់បែបនេះចាប់តាំងពីថ្ងៃទី 7 ខែមករា ឆ្នាំ 2021 ម្តងរួចទៅហើយ ដោយពេលនោះសីតុណ្ហភាពក្នុងទីក្រុងមួយនេះ បានធ្លាក់ចុះដល់ដក 19.6 C (ដក 3.28 F)។
យ៉ាងណាមិញសម្រាប់អាកាសធាតុត្រជាក់នៅសប្តាហ៍នេះ បើគេប្រៀបធៀបទៅ វាពិតជាស្រដៀងទៅនឹងលក្ខខណ្ឌនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីមួយសប្តាហ៍មុនដែរ ករណីនេះអាចឆ្លុះបញ្ចាំងថា វាបង្កឡើងដោយការប្រែប្រួលនៃអាកាសធាតុ។
ជាធម្មតានៅក្នុង ខែតុលាវាគឺជា អាកាសធាតុក្តៅបំផុតមួយក្នុងទីក្រុងប៉េកាំង ប៉ុន្តែនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក វាក៏ប្រែប្រួលខុសពីធម្មតា។
ខណៈពេលដែលភាគខាងជើងប្រទេសចិន បានជួបនឹងស្ថានភាពត្រជាក់ជាងធម្មតា ទីក្រុង Hangzhou នឹងចាប់ផ្តើមរដូវរងាជាផ្លូវការនៅថ្ងៃទី 16 ខែធ្នូ។ រីឯនៅក្នុងទីក្រុងមួយដែលនៅជិតទីក្រុងសៀងហៃ ក៏ត្រូវបានគេកត់ត្រានៅរយៈពេលប្រាំថ្ងៃជាប់គ្នានៃសីតុណ្ហភាពក្រោម 10 C ដើម្បីប្រកាសការមកដល់នៃរដូវរងាថែមទៀតផង។