សមាជិករបស់ណាតូ នៅតែបន្តផ្តល់ជំនួយដល់អ៊ុយក្រែន រាប់ពាន់លានដុល្លា

សមាជិកណាតូ ដែលគេស្គាល់ថាជាប្រទេសដាណឺម៉ាក បានផ្តល់ជំនួយដល់អ៊ុយក្រែន ចំនួនរាប់ពាន់លានដុល្លាសហរដ្ឋអាមេរិក គឺនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្វែងរកជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក។

តាមដានយើងតាមរយៈ Telegram CPN Daily

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកស្រីនឹងផ្តល់ជំនួយបន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 7.5 ពាន់លានក្រូន័រដាណឺម៉ាក ឬស្មើនឹង 1.1 ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អ៊ុយក្រែនក្នុងការបន្តសង្គ្រាមប្រឆាំងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។

នៅក្នុងកញ្ចប់ជំនួយរបស់ដាណឺម៉ាករួមមាន៖ រថក្រោះ យន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ សម្ភារៈយោធា និងការផ្គត់ផ្គង់ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងនៅពេលដែល លោកស្រី Frederkisen និងមេដឹកនាំ Nordic ផ្សេងទៀតបានជួបជាមួយនឹងលោក Zelensky ក្នុងទីក្រុង Oslo នៃប្រទេសន័រវេស គឺសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី 2 របស់អ៊ុយក្រែន-អឺរ៉ុបខាងជើង។

លោកស្រី Frederiksen បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានរួមនៅឯកិច្ចប្រជុំកំពូលនេះថា “យើងទាំងអស់គ្នានាពេលនេះកំពុងតែស្ថិតនៅចំណុចសំខាន់មួយនៃសង្រ្គាម ហើយពួកយើងត្រូវតែធានាថា អ៊ុយក្រែនត្រូវតែមានអ្វីដូចដែលខ្លួនត្រូវការ ដើម្បីឲ្យប្រទេសមួយនេះនៅតែអាចបន្តការប្រយុទ្ធនឹងការឈ្លានពានរបស់មេដឹកនាំផ្តាច់ការ ពូទីន។

គួររំលឹកថា ប្រទេសដាណឺម៉ាក ធ្លាប់បានផ្តល់ជំនួយខាងផ្នែកយោធាដល់អ៊ុយក្រែនប្រហែល 3 ពាន់លានដុល្លាររួចមកហើយ បើយើងគិតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួននៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022។ ម្យ៉ាងទៀត រដ្ឋាភិបាលដាណឺម៉ាក ក៏ធ្លាប់បានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃសរុបប្រមាណ 520 លានដុល្លារកាលពីចុងខែតុលា នេះថែមទៀតផង។

 ទន្ទឹមនឹងនោះ ចំនែកឯនាយករដ្ឋមន្រ្តីរបស់ប្រទេសន័រវេស លោក Jonas Gahr Store ក៏បានប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូលនោះដូចគ្នាថា ប្រទេសរបស់លោកនឹងបន្តជំនួយដល់ទីក្រុង Kyiv ដូចគ្នា ដោយលោកបានប្រកាសថា  ន័រវេស”សូមបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌របស់យើងដែលមានតម្លៃប្រហែល 800 លានដុល្លាសហរដ្ឋអាមេរិករសម្រាប់ឆ្នាំនេះ” ។ គួររំលឹកម្តងទៀតថា ជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរយៈពេលប្រាំឆ្នាំនៃចំនួនសរុប 6.8 ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែកុម្ភៈ។

ជាការពិតណាស់ ខណៈពេលដែលជំនួយដែលទទួលបានពីក្រុមបណ្តាប្រទេស Nordic វាពិតជាមានទំហំមិនចាញ់ ជំនួយរបស់ប្រទេសមហាលអំណាចប៉ុន្មាននោះទេ។ ប៉ុន្តែប្រសិនបើយើងប្រៀបធៀបការគាំទ្ររបស់បណ្តាលប្រទេសដែលជាសមាជិកនៃអង្គការណាតូ ទៅនឹងជំនួយថ្មីដែលមានតម្លៃ 60 ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី Joe Biden វិញ វាបានសបញ្ជាក់ឲ្យឃើញថា កញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបតែងតែផ្តល់ជូនទាន់ពេលវេលា ជាពិសេសគឺនៅពេលដែលទាហ៊ានជួរមុខរបស់អ៊ុយក្រែនកំពុងតែត្រូវការឧបករណ៍ជាចាំបាច់នោះ។

          ខណៈពេលដែលគណបក្សសាធារណរដ្ឋកំពុងតែរារាំងការអនុម័តកញ្ចប់ជំនួយសម្រាប់ អ៊ុយក្រែន

តែខាងក្រសួងការបរទេសរបស់អាមេរិកបានប្រកាសកញ្ចប់ជំនួយមួយផ្សេងទៀតថា ជំនួយថ្មីដែលមានទំហំតូចជាង 200 លានដុល្លារ ដែលបានមកពីការប្រើមូលនិធិដោយបានអនុម័តកាលពីមុនកាលពីថ្ងៃអង្គារ វាត្រូវបានគេកត់សម្គាល់ថា វា “នឹងក្លាយជាកញ្ចប់ជំនួយសន្តិសុខចុងក្រោយគេបង្អស់ ដែលសហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែន” ប្រសិនបើសភានៅតែមិនអនុម័តការផ្តល់មូលនិធិថ្មីនោះ។.

លោក Biden ក៏បានផ្តល់សញ្ញាជាច្រើនលើកថា រាល់ជំនួយរបស់ខ្លួនវាអាចនឹងមានដែនកំណត់ ដោយលោកធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Zelensky ថា រដ្ឋាភិបាលដទៃទៀតថា អាមេរិក នឹង “បន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ និងឧបករណ៍សំខាន់ៗ ដរាបណាយើងអាចធ្វើបាន” ប៉ុន្តែឥឡូវនេះ វាកំពុងតែឈានទោទីបញ្ចប់យ៉ាងឆាប់រហ័ស ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បានខិតជិតមកដល់។         ហេតុដូច្នេះហើយ រាល់សមត្ថភាពរបស់យើងក្នុងការជួយអ៊ុយក្រែន វាត្រូវបានជាប់គាំងត្រឹមសោរ របស់សមាជិកសភាដែលមកពីគណបក្សសាធារណៈរដ្ឋ។

Reporter:
scroll to top