រដ្ឋាភិបាលរុស្ស៊ីបាននាំយកទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារពីការធ្វើពាណិជ្ជកម្មមាសនៅទ្វីបអាហ្វ្រិក គឺនៅពេលដែលមេដឹកនាំវិមានក្រឹមឡាំងលោក លោក វ្ល៉ាឌីមៀ ពូទីន បានបើកការលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
បើយោងតាម របាយការណ៍ Blood Gold ដែលបានចេញផ្សាយនៅក្នុងខែនេះ បានបង្ហាញថា ប្រាក់ចំណេញរបស់លោកពូទីន វាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាហ៊ានស៊ីឈ្នួល Wagner ដែលបានធ្វើប្រតិប្បត្តិការនៅក្នុងតំបន់មួយចំនួននៃទ្វីបអាហ្រ្វិក។ គួរបញ្ជាក់ថា រាល់កន្លែងដែលក្រុមហ៊ុនម៉ៅការយោធាឯកជន (PMC) បានបង្កើតមូលដ្ឋាននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានផ្តល់ជូននូវសេវាកម្មសន្តិសុខ និងយោធាយ៉ាងច្រើនលើសលប់ដល់ក្រុមទាហ៊ានស៊ីឈ្នួល Wanger។
បើយោងតាមអត្ថបទរបស់អ្នកនិពន្ធមា្នក់ដែលបានសរសេរអំពីកម្មវិធីស្រាវជ្រាវរបស់ពួក Wagner ថា ក្រុមពួកគេទាំងនោះគឺទទួលបាននូវ”សិទ្ធិផ្តាច់មុខ” ពិសេសមួយជុំវិញការកាន់កាប់អណ្តូងរ៉ែមាសដ៏ធំបំផុតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។
ដោយក្នុងនោះក្រុមទាហ៊ានស៊ីឈ្នួល Wagner បានបង្កើតការគ្រប់គ្រងលើរោងចក្រចម្រាញ់មាសដ៏ធំនៅក្នុងប្រទេសស៊ូដង់ថែមទៀតផផង។
បើយោងទៅតាមរបាយការណ៍ Blood Gold បានឲ្យដឹងទៀតថា រាល់អណ្តូងរ៉ែដែលមាននៅក្នុងទ្វីបអាហ្វ្រិក វាត្រូវបានអនុញ្ញាតឱ្យ PMC “ក្លាយជាអ្នកទិញដ៏លេចធ្លោបំផុតក្នុងទិញយកមាសដែលមិនទាន់កែច្នៃ ពីប្រទេសស៊ូដុងដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រុមសង្កេតការណ៍របស់ Blood Gold បានរៀបរាប់ទៀតថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនដែលជាឈ្មួញកណ្តាលដ៏ធំមួយនេះ PMC បានសហការជាមួយនឹងក្រុមហ៊ុនទាហ៊ានស៊ីឈ្នួល Wanger ដោយពួកគេបានយកយន្តហោះសម្រាប់ដឹកជញ្ជូន យោធារុស្ស៊ី មកដឹកជញ្ជូនមាសដែលបានកែច្នៃចេញពីប្រទេសមួយនេះថែមទៀតផង។
បើយោងតាមការរាយការណ៍ពីក្រុមមន្ត្រីរបស់ CNN ធ្លាប់បាននិយាយកាលពីក្នុងខែកក្កដាឆ្នាំ 2022 ថា មន្រ្តីរុស្ស៊ីបានចាប់ផ្តើមរត់ពន្ធមាសពីអណ្តូងរ៉ែស៊ូដង់ស្ទើរភ្លាមៗ គឺបន្ទាប់ពីខ្លួនបានចាប់ផ្តើមធ្វើសង្រ្គាមនៅអ៊ុយក្រែន។
ជាការពិតណាស់”នៅក្នុងសាធារណរដ្ឋ អាហ្រ្វិកកណ្តាល ( CAR ) និងស៊ូដង់ វាសុទ្ធសឹងតែជាកន្លែងដែលមានអង្គភាពពាក់ព័ន្ធនឹងក្រុម Wagner ទាំងអស់។ ហើយវាក៏បានធ្វើឲ្យប្រទេសខាងលើនេះ ដែលជាហេតុនាំឲ្យពួកគេបានទទួលរងទណ្ឌកម្មអន្តរជាតិ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំពោះមេដឹកនាំនៅបណ្តាលប្រទេសខាងលើនេះ មិនបានខ្វាយខ្វល់ពីទណ្ឌកម្មរបស់ពួកលោកសេរីនោះទេ វាក៏ព្រោះតែមានការចូលរួមពីតួរអង្គដ៏សំខាន់មួយទៀត វាគឺជាវិមានក្រឹមឡាំង។
ការពឹងផ្អែកលើផ្លូវរត់ពន្ធដ៏ស្មុគស្មាញ និងយុទ្ធសាស្ត្របង្រ្កាបសាជីវកម្ម ដើម្បីទាញយកមាសយ៉ាងច្រើនចេញពីទ្វីបអាហ្រ្វិកទៅកាន់គោលដៅដូចជា រុស្ស៊ី និង សហភាពអារ៉ាប់រួម។ វាគឺជាសកម្មភាពមួយដើម្បីស្វែងរកកន្លែងដ៏មានសុវត្តិភាពក្នុងការលាយបញ្ចូលគ្នាជាមួយនឹងប្រភពស្របច្បាប់ផ្សេងទៀតនៃមាស បន្ទាប់មកពួកគេក៏បំប្លែងវាឲ្យក្លាយសាច់ប្រាក់មួយដែលស្របច្បាប់។
ប្រភពមួយនេះបានបង្ហាញថា នៅក្នុងប្រទេសម៉ាលី គឺមានកងកម្លាំង Wagner កំពុងតែបង់ជាសាច់ប្រាក់ដោយរបបយោធា បើគិតចាប់ពីពួកគេបានកាន់កាប់ប្រទេសអាហ្វ្រិកខាងលិចក្នុងឆ្នាំ 2021។ ព្រោះបើយោងតាម មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយទៀតថា កងកម្លាំង Wagner បានចាប់ផ្តើមដាក់ពង្រាយជាលើកដំបូងគឺសំដៅទៅកាន់ប្រទេសម៉ាលីជាចម្បង។ ម្យ៉ាងវិញទៀត ក្នុងនោះក៏មានសមាជិកនៃអង្គភាព PMC ជាច្រើនបានធ្វើការបង់ប្រាក់ជាប្រចាំប្រមាណ 10.8 លានដុល្លារក្នុងមួយខែ ហើយវាក៏ជាជំនួយដែលស្ថិតនៅក្រោមការផ្គត់ផ្គង់ពីរដ្ឋាភិបាលម៉ាលី បន្ទាប់ពីការប្រមូលពន្ធ លើក្រុមហ៊ុនរុករករ៉ែមាសដែលគ្រប់គ្រងដោយលោកខាងលិចមួយចំនួននៅក្នុងប្រទេសមួយនេះ។
យោងតាមអ្នកនិពន្ធនៃគម្រោងនេះបានសរសេរថា មាសដែលស្រង់ចេញពីបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកត្រូវបាន “គេប្តួរទៅសាច់ប្រាក់សុទ្ធ ហើយបន្ទាប់មកគេក៏យកលុយនោះទៅកខ្វក់ទាំងនោះឲ្យមានចរាចរណ៍នៅទៅក្នុងទីផ្សារអន្តរជាតិ ទើបជាចុងក្រោយវាក៏បានធ្លាក់ចូលទៅក្នុងដៃរបស់លោក ពូទីន ។ ចំពោះចំណូលរាប់ពាន់លានដុល្លានេះហើយ វាក៏ក្លាយទៅជាកំលាំងចលនាដែលជំរុញឲ្យប្រទេសរុស្ស៊ី នៅតែមានលទ្ធភាពបន្តរសង្គ្រាមជាមួយនឹងអ៊ុយក្រែន បានទៀតនោះ”។
គួររំលឹកថា បន្ទាប់ពីការស្លាប់របស់ប្រធាន Wagner លោក Yevgeny Prigozhin នៅក្នុងខែសីហា យោធារុស្ស៊ីបាន គ្រប់គ្រងលើ PMC ទាំងស្រុងតែម្តង។ ចំណូលដែលទទួលបានពីអណ្តូងរ៉ែមាសយ៉ាងសន្ធឹកសន្ធាប់មួយនេះ វាក៏ជម្រុញឲ្យមេដឹកនាំវិមានក្រឹមឡាំងមិនញញើតនឹងបន្តការឈ្លានពានទៅលើអ៊ុយក្រែននោះឡើយ។
សូមបញ្ជាក់ថា ចំពោះការបង្កើតកងកម្លាំង Wagner វាមិនមែនសម្រាប់ការធ្វើសង្គ្រាមតែមួយមុខនោះទេ ព្រោះបើយោងតាមការចងក្រងរបស់ Wanger នៅក្នុងអត្ថបទមួយដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា
កងកម្លាំង Wagner គឺជាអ្នកគាំទ្រប្រធានាធិបតីរុស្ស៊ីយ៉ាងពេញទំហឹង ថែមទាំងជាអ្នកធានាបាននូវការស្វែងរកចំណូលរយៈពេលវែងសម្រាប់វិមានក្រឹមឡាំង ដើម្បីជំរុញលទ្ធិផ្តាច់ការ និងអស្ថិរភាពទូទាំងតំបន់ ដែលជាផ្នែកនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏ទូលំទូលាយរបស់រុស្ស៊ីក្នុងការរំខានពួកលោកសេរី។