យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន វាបានមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងសហរដ្ឋអាមេរិក ដាណឺម៉ាក និងរ៉ូម៉ានីកាលពីនាពេលថ្មីៗនេះ។ ការមកដល់នេះផងដែរ វាបានធ្វើឲ្យ ទីក្រុង Kyiv សង្ឃឹមយ៉ាងមុតមាំថា យន្តហោះដ៏ទំនើបមួយនេះ នឹងអាចវាយបកទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី ឱ្យចេញកាន់តែឆ្ងាយ ពីជួរមុខនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣។
មេបញ្ជាការកងកំលាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhnyi ធ្លាប់បាននិយាយកាលពីចុងខែវិច្ឆិកាថា យន្តហោះ F-16 នឹង “មានប្រយោជន៍តិចជាង”ឆ្នាំមុន គឺដោយសារតែរុស្ស៊ីមានពេលវេលាដើម្បីកែលម្អប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាន់តែប្រសើរជាងមុន។
បើយោងតាមអ្នកយកការណ៍ដោយផ្ទាល់របស់រ៉យទ័របានពិនិត្យឯកសារបច្ចេកទេស ព្រមទាំងបានពិភាក្សាជាមួយអ្នកជំនាញយោធាចំនួនប្រាំបីនាក់ រួមទាំងអតីតគ្រូបង្វឹក និងអ្នកបើកយន្តហោះ F-16 ដោយផ្ទាល់តែម្តងបានឲ្យដឹងថា បើទោះជា F-16 មានសមត្ថភាពពិសេសយ៉ាងណាក៏ដោយ តែវាក៏នៅតែមានដែនកំណត់។
នៅក្នុងរយៈមួយឆ្នាំចុងក្រោយនេះ ប្រព័ន្ធរ៉ាដាដែលមានថាមពលខ្ពស់ បូករួមទាំងកាំជ្រួចទំនើបៗជាច្រើនដែលរុស្ស៊ីទទួលបានពីអីរ៉ុង វាពិតជាទំនើបជាងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនទៅទៀត។ ជាក់ស្តែងយន្តហោះចម្បាំងរបស់រុស្ស៊ីវាក៏អាចមានសមត្ថភាពបាញ់គ្រាប់មីស៊ីលពីលើអាកាសនៅរយៈចម្ងាយឆ្ងាយ ដែលជាហេតុធ្វើឲ្យយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមិនអាចមានលទ្ធភាពខិតទៅជិតពួកគេបាននោះទេ។
គួរបញ្ជាក់ថា ចំពោះប្រព័ន្ធការរពារដែនអាកាសដែលគេតែងតែនិយាយថា វាមានសមត្ថភាពខ្លាំង គឺដោយសារទទួលបានពីពួកលោកខាងលិច ដែលមានដូចជា៖ IRIS-T, NASAMS និង PATRIOT តែឥឡូវនេះវាបានមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីបានទៀតឡើយ។
យ៉ាងណាមិញការជិតមកដល់នៃយន្តហោះ F-16 នាពេលខាងមុខនេះ វាគ្រាន់តែជាល្បាយមួយដែលអាចផ្តល់ការការពារកាន់តែច្រើន ពីលើប្រព័ន្ធរ៉ាដា ដើម្បីទប់ទល់និងកាំជ្រួចរបស់យន្តហោះចម្បាំងដែលប្រមាញ់ដោយសត្រូវនៅពីចម្ងាយតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីនៅដើមសង្រ្គាមក្នុងឆ្នាំ២០២២ ការការពារដែនអាកាសរបស់អ៊ុយក្រែន គឺមានសមត្ថភាពបាញ់ទម្លាក់យន្តហោះរុស្ស៊ីស្ទើទាំងអស់។ តែនៅប៉ុន្មានខែក្រោយមក កងទ័ពអាកាសរុស្ស៊ីបានបញ្ឈប់ការហោះហើរចូលទៅក្នុងដែនអាកាស ដោយប្តួរមកប្រើយុទ្ធសាស្ត្រប្រកួតប្រជែងដោយពឹងផ្អែកលើអាវុធរយៈចម្ងាយឆ្ងាយវិញម្តងដូចជា៖ កាំជ្រួច Cruise និងមីស៊ីលផ្លោងពីចម្ងាយជាដើម។
បើទោះជាយ៉ាងណាក្តី អ្វីទាំងនះ វាមិនមែនជាបញ្ហាសម្រាប់ទីក្រុង គីវនោះទេ ព្រោះថាអ៊ុយក្រែនក៏ទើបតែទទួលបាននៅប្រព័ន្ធដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងប្រព័ន្ធ PATRIOT ដែលបង្ហាញថាមានប្រសិទ្ធភាពក្នុងការបំផ្លាញកាន់តែខ្ពស់ បើទោះជាមានការប៉ុនប៉ងបាញ់ផ្លោងពីចម្ងាយយ៉ាងណាក៏ដោយ។
ចំពោះកិច្ចខិតខំប្រឹងប្រែងប្រជែងទៅលើប្រព័ន្ធការពារដែនអាកាស និងការស៊ើបការណ៍សម្ងាត់ពីសំណាក់វិមានក្រឹមឡាំង វាបានធ្វើឲ្យរុស្ស៊ីមានឳកាសក្នុងការស្វែងរកជំនួយពីខាងក្រៅ។ យ៉ាងណាមិញចំពោះរយៈជិត២ឆ្នាំកន្លងមកនេះ ខាងទីក្រុងមូស្គូក៏អាចមានលទ្ធភាពគ្រប់គ្រាន់ ទាំងការការពារ និងកាយវាយប្រហារទៅលើដែនដីអ៊ុយក្រែនបានយ៉ងងាយស្រួល។
បើយោងតាមមន្ត្រីយោធាលោកខាងលិច និងអ្នកជំនាញបាននិយាយថា ការបន្ថែមនៃយន្តហោះ F-16 ទៅក្នុងកងនាវារបស់អ៊ុយក្រែន វាក៏មិនអាចជួយផ្លាស់ប្តូរស្ថានការនៃសង្រ្គាមបានភ្លាមៗនោះដែរ។ ព្រោះការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងក្រុមជំនួយគឺត្រូវការពេលវេលាយូទៅមុខទៀត។
បើទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធតាមអាកាសវាត្រូវបានគេរំពឹងទុកថា វានឹងមកដល់បន្ទាប់ពី 6 ទៅ 8 សប្តាហ៍ទៀត។ តែទន្ទឹមនឹងនោះ ការហ្វឹកហាត់ជាមួយយន្តហោះចម្បាំង F-16 គឺមានរយៈពេលពីរខែទៀត។ហើយវាក៏មែនតែប៉ុណ្ណឹងនោះដែរ គឺបន្ទាប់ពីការបើកជាមូលដ្ឋាន អ្នកបើកយន្តហោះអាមេរិក និងណាតូនឹងចំណាយពេលជាច្រើនខែបន្ថែមពីលើ គឺដើម្បីរៀនពីរបៀបអនុវត្តបេសកកម្មពិសេសនៅក្នុងសមរភូមិ។