លោក ពូទីន ៖ រុស្ស៊ីគ្មានហេតុផលណាមួយទៅវាយប្រទេសណាតូ ឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា  លោកនឹងបង្កើនការការពារបន្ថែមទៀត គឺនៅក្បែរព្រុំដែនជាមួយប្រទេសជិតខាងថ្មីមួយទៀតគឺប្រទេស ហ្វាំងឡង់។ គួរបញ្ជាក់ថា ការប្រមានថ្មីមួយនេះ គឺបានកើតឡើងបន្ទាប់ពីប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កាលពីដើមឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ការចូលរួមរបស់ហ្វាំងឡង់នៅក្នុងអង្គការណាតូ វាជារឿងមួយដែលគេបានកត់សម្គាល់ទៅលើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពសន្តិសុខនៅអឺរ៉ុបខាងជើង ដែលមានចម្ងាយប្រហែល 1,300 គីឡូម៉ែត្រ (830 ម៉ាយ) ពីព្រំដែននៃប្រទេសរុស្ស៊ី។

គួររំលឹកថា លោក ពូទីន ធ្លាប់ប្រកាសព្រមានទៅកាន់អង្គការណាតូជាយូណាស់មកហើយ គឺដើម្បីឆ្លើយតបទៅនឹងការពង្រីកទីតាំងភូមិសាស្ត្រក៏ដូចជាការបន្ថែមសមាជិក។ យ៉ាងណាមិញ ការអូសហ្វាំងឲ្យចូលទៅក្នុងអង្គការណាតូ រុស្ស៊ីបានដឹងយ៉ាងច្បាស់ណាស់ថា វាគឺជាគំនិតរបស់ពួកលោកខាងលិច។

តែបើទោះជារឿងនេះវាបានកើតឡើងរួចរាល់យ៉ាងនាក្តី តែបើយោងតាមការសម្ភាសន៍ដោយផ្ទាល់ ពីទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ជាមួយលោក ពូទីន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា៖ រាល់ជម្លោះទាំងអស់ បូករួមទាំងជម្លោះទឹកដីរវាង រុស្ស៊ី និងហ្វាំងឡង់ វាបានចប់សព្វគ្រប់តាំងពីនៅពាក់កណ្តាលសតវត្សរ៍ទី២០ មកម្ល៉េះ។ លោក ពូទីន បានមានប្រសាសន៍បន្តទៀតថា ឆ្លៀតក្នុងឳកាសនេះ លោកសូមច្រានចោល នូវការលើកឡើងដែល “មិនសមហេតុសមផល” ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកាលពីដើមខែនេះ បានចោទប្រកាន់ថា៖ លោក ពូទីន នឹង “បន្តទៅមុខទៀត” ប្រសិនបើគាត់យកឈ្នះសង្គ្រាមអ៊ុយក្រែន ដោយកាលនោះលោក Joe Biden បានលើកឡើងទៀតថា រុស្ស៊ីអាចវាយប្រហារសម្ព័ន្ធមិត្តណាតូ និងអូសទាញទាហ៊ានអាមេរិកឲ្យចូលទៅក្នុងជម្លោះផ្ទាល់។

មេដឹកនាំរុស្ស៊ីសូមធ្វើការឆ្លើយតបទៅកាន់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកវិញនៅពេលនេះថា៖ រុស្ស៊ី “គ្មានហេតុផល ហើយក៏គ្មានផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ណាមួយដែលធ្វើឲ្យរុស្ស៊ីចំណាយធនធានមនុស្ស ពេលវេលាឬថវិការ ដើម្បីប្រយុទ្ធជាមួយនឹងប្រទេសណាតូនោះដែរ។ ” លោក ពូទីន​ បានបន្ថែមទៀតថា ទីក្រុងមូស្គូមិនមានមហិចតាណាមួយ ក្នុងការទាមទារទឹកដី នៅក្នុងបណ្តាលប្រទេសណាតូឡើយ ព្រោះថា មេដឹកនាំវិមានក្រឹមឡាំង “មិនចង់ធ្វើឱ្យទំនាក់ទំនង របស់ពួកយើង ត្រូវបាត់បង់ដោយសារតែការដណ្តើមយកទឹកដីនោះទេ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី 31 នៃអង្គការណាតូ នៅពេលដែលខ្លួនបានចូលរួមនៅក្នុងខែមេសា ដោយបង្កើនទ្វេដងនៃព្រំដែនផ្ទាល់របស់សម្ព័ន្ធមិត្តសន្តិសុខជាមួយរុស្ស៊ី។

Reporter:
scroll to top