តើ​លទ្ធិប្រជាធិបតេយ្យ​អាចកើតមានដែរឬទេ​នៅ​ឆ្នាំ​២០២៤ ប្រសិនបើលោក Trump ជាអ្នកជាប់ឆ្នោតនោះ?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបន្តកាន់អំណាច យ៉ាងហោចណាស់ដល់ ឆ្នាំ 2030 ខណៈដែលលោក Narendra Modi របស់ឥណ្ឌាហាក់ដូចជាប្រាកដក្នុងការពង្រីកការគ្រប់គ្រងរបស់គាត់ ដល់ឆ្នាំ 2029 គឺស្របពេលដែល លោក Donald Trump អាចត្រឡប់ទៅកាន់តំណែងនៅក្នុងសេតវិមានវិញ បើទោះបីជាលោក បានរងនូវការចោទប្រកាន់ពីបទធ្វើវិទ្ធង្សនាប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

មានប្រទេសជាច្រើននៅក្នុងពិភពលោកបានព្រួយបារម្ភថា មេដឹកនាំផ្តាច់ការ គឺកាន់តែមានភាពរឹងមាំក្នុងការគ្រប់គ្រងពិភពលោក ដែលជាហេតុនាំឲ្យក្រុមបណ្តាលប្រទេសប្រជាធិបតេយ្យសេរីកាន់តែបារម្ភពីលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ ២០២៤ ដែលជាអណត្តិប្រធានាបតីថ្មីនៅក្នុងប្រទេសមហាលអំណាចសហរដ្ឋអាមេរិក។

ជាសរុប អភិបាលកិច្ចជាងមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងជាប់ពាក់ព័ន្ធក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ រួមទាំងតៃវ៉ាន់នៅខែក្រោយ រុស្ស៊ីក្នុងខែមីនា ឥណ្ឌានៅខែឧសភា និងសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។

ទន្ទឹមនឹងនោះចក្រភពអង់គ្លេស​ក៏​ទំនង​ជា​នឹង​បោះឆ្នោត​សភា​ថ្មី​នៅ​ដំណាច់​ឆ្នាំ​២០២៤​ដែរ បើ​ទោះ​ជា​ការ​បោះឆ្នោត​នោះ​អាច​ធ្លាក់​ដល់​ខែ​មករា​ឆ្នាំ​២០២៥​ក៏​ដោយនោះ។

បើទោះបីជារាល់បណ្តាលប្រទេសនៅក្នុងពិភពលោក ស្ទើរតែមានការបោះឆ្នោតជ្រើរើសមេដឹកនាំយ៉ាងណាក្តី  ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​អាច​មាន​ឥទ្ធិពល​​ទៅលើ​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដូច​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកឡើយ។

តើហេតុអ្វីបានជាគេនិយាយថា ការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកវាជារឿងសំខាន់?

លោក Donald Trump ​មិន​ដែល​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​ដូចឆ្នាំ ២០២០ ឡើយ  ដោយលោក​បាន​អះអាង​ថា ​ការ​បោះ​ឆ្នោត​នោះវាមិនមែនជាការ​ពិត ហើយលោក​បាន​ប្តេជ្ញាសងសឹក លើ​ក្រុមអ្នក​ប្រឆាំង ​រួមទាំងនាយកដ្ឋានយុត្តិធម៌ ការិយាធិបតេយ្យសហព័ន្ធ និងប្រធានាធិបតី Joe Biden ជាដើម ប្រសិន​បើលោកអាច​ត្រឡប់​ទៅកាន់អំណាចកំពូលនោះជាថ្មីម្តងទៀត  ។

សារផ្តាំផ្ញើររបស់ លោក Trump វាបានធ្វើឱ្យគ្រប់បណ្តាលប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ មានការភ័យខ្លាចថា អរិភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិកវាគឺជារឿងនយោបាយក៏ក្តៅគគុក ដែលនាំឲ្យឱ្យមានភាពចលាចលអាចកើតឡើង។

សូមយើងក្រឡែកទៅមើលបណ្តាលប្រទេសដែលត្រូវការការអន្តរាគមន៍ពីសហរដ្ឋអាមេរិក ទី១ គឺកោះតៃវ៉ាន់។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី 13 ខែមករា។  ហើយកោះមួយនេះតែងតែរងនូវការគម្រាមគំហែងជាញឹកញាប់ ពីប្រធានាធិបតីចិន លោក Xi Jinping ជានិច្ច ព្រោះគោលដៅជាចម្បងរបស់គាត់ គឺចង់ឲ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។

ចំនែកឯនៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតឡើងវិញរបស់លោក ពូទីន ជាប្រធានាធិបតី ហាក់ដូចជាមានការធានា បន្ទាប់ពីមានការបង្រ្កាបក្រុមប្រឆាំងនយោបាយជាច្រើនឆ្នាំ។ នោះមានន័យថា សង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនក៏មើលទៅនឹងបន្តទៅមុខដែរ។ភាពអត់ធ្មត់របស់សម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុង Kyiv គឺសហរដ្ឋអាមេរិក វានឹងអស់នៅពេលដែល លោក Trump កំពុងតែស្វែងរកការបញ្ឈប់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

ចំពោះស្ថានការនៅក្នុងប្រទេសឥណ្ឌាឯនោះវិញ លោក Narendra Modi ដែលជាបុរសខ្លាំងដែលមានស្ទីលស្ទីលខ្លួនឯងម្នាក់ទៀត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឡើងវិញជានាយករដ្ឋមន្ត្រី បើទោះបីជាលោកបានរងនូវការរិះគន់ដោយក្រុមសិទ្ធិមនុស្សមិនឈប់ឈរក៏ដោយ។ យ៉ាងណាមិញប្រសិនបើគណបក្សជាតិនិយមហិណ្ឌូរបស់លោក Modi ឈ្នះវាក៏ជាការបង្ហាញពីនិន្នាការនៃការទៅរករបបផ្តាច់ការដូច្នេះដែរ។

តើវាមានន័យយ៉ាងណាសម្រាប់ឆ្នាំ 2024

នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ថា​តើ​លទ្ធិប្រជាធិបតេយ្យ​សេរី​ត្រូវ​ចាញ់​អំណាច​ផ្តាច់ការ​ពិតឬយ៉ាងណា?

តើលទ្ធិប្រជាធិបតេយ្យនឹងដើរថយក្រោយនៅឆ្នាំ 2024 ពិតមែនដែរឬទេ?

អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់សិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋជារង្វាស់នៃលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ប្រជាធិបតេយ្យវាបានធ្លាក់ចុះអស់រយៈពេល 17 ឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងរបាយការណ៍ចុងក្រោយបំផុត វាបានណែនាំថា លទ្ធិប្រជាធិបតេយ្យកំពុងត្រលប់មកវិញជាបណ្តើរៗហើយ។

នៅក្នុងចំនោមប្រទេសទាំងសាមសិបបួនបានធ្វើឱ្យប្រសើរឡើងនៅឆ្នាំ 2022 តេក៏មានប្រទេសដែលមានការធ្លាក់ចុះប្រហែល 35 ផងដែរ។ គឺដោយសារតែប្រទេសទាំងនោះបានកត់ត្រាពីគំរូអវិជ្ជមានមួយចំនួនពីសហរដ្ឋអាមេរិកដូចគ្នា។ ដូច្នេះហើយ ប្រសិនបើសហរដ្ឋអាមេរិក គ្មាន ប្រជាធិបតេយ្យ វានឹងមានផលប៉ះពាល់ដល់បណ្តាលប្រទេសនៅក្នុងពិភពលោកជាមិនខាន។

scroll to top