មានប្រជាជនរុស្ស៊ីជាច្រើនបានចែករំលែកផ្ទាំងរូបភាពមួយ ដែលបង្ហាញពីរូបគំនូររបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ដែលពណ៌នាថា ជាវិរៈបុរសស្នេហាជាតិ និងសាសនា។
កាលពីដំបូងគឺនៅថ្ងៃទី 11 ខែធ្នូ ផ្ទាំងរូបភាពនោះ វាត្រូវបានគេចែករំលែកក្នុងគោលបំណងបង្ហាញពីស្នាដៃដ៏ពិតប្រាកដដោយក្រសួងវប្បធម៌តែប៉ុណ្ណោះ។
តែបើយោងតាមប្រភពមួយបាននិយាយថា ផ្ទាំងរូបភាពមួយនោះគឺចង់បង្ហាញពីព្រះអង្គម្ចាស់នាសតវត្សទី 16 និងមេដឹកនាំយោធាDmitry Pozharsky ដែលត្រូវបានគេចាត់ទុកថាជាការឈ្នះសង្គ្រាមប៉ូឡូញ-មូសកូវីត និងការបញ្ចប់ការកាន់កាប់របស់ប៉ូឡូញនៅទីក្រុងមូស្គូ ប៉ុន្តែរឿងនេះវាក៏ត្រូវបានគេលាបពណ៌ថា ជាលោក វ្ល៉ាឌីមៀ ពូទីន ទៅវិញ។
នៅពេលនេះផងដែរ គឺមានមហាលជនជាច្រើនបានសម្តែងការងឿងឆ្ងល់អំពីភាពត្រឹមត្រូវនៃផ្ទាំងរូបភាពមួយនោះ ហើយបន្ទាប់មករូបនោះក៏មានមនុស្សរាប់រយនាក់បានចែករំលែក និងបញ្ចេញមតិលើការបង្ហោះរបស់ពួកគេ ដោយសរសេរថា តើរូបគំនូរនោះពិតឬដែរឬទេ?
បើយោងតាម Polygraph.info បានអះអាងថា ផ្ទាំងរូបភានៅក្នុងគំនូរមួយនោះ វាត្រូវបានកែប្រែ។ យ៉ាងណាមិញ ការតាំងពិព័រណ៍បានធ្វើឡើងនៅ Mordovia ដោយមានការផ្សាយផ្ទាល់ ដោយផ្សាយពីពិធីបើករបស់ខ្លួនតាមរយៈគេហទំព័ររបស់ក្រសួងវប្បធម៌រុស្ស៊ី។ តែក្នុងនោះគឺមានរូបគំនូរមួយផ្ទាំងដែលជារបស់ លោក Pozharsky វាគឺជារូបតំណាងរបស់វឺដ្យីន វាត្រូវបានគេហទំព័រខាងលើនេះ អះអាងទៀតថាក្នុងរូបភាពដើម គឺមិនមានមុខរបស់លោក ពូទីន នោះទេ។
គួររំលឹកថា វិចិត្រករជនរុស្ស៊ី លោក Vasili Nesterenko គឺជាវិចិត្រករសហសម័យ ដែលមានភាពល្បីល្បាញស្របគ្នានឹងការមកដល់របស់ពូទីន ទៅវិមានក្រឹមឡាំង។ ចំពោះថ្ងៃនេះស្នាដៃសិល្បៈរបស់ Nesterenko តុបតែងជញ្ជាំងនៃសារមន្ទីរដ៏មានកិត្យានុភាពបំផុតរបស់រុស្ស៊ី និងការិយាល័យរបស់លោកពូទីននៅវិមានក្រឹមឡាំង និងលំនៅដ្ឋានជាច្រើនរបស់គាត់នៅកន្លែងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី។
ពួកគេបង្ហាញអំពីលោកពូទីន មន្ត្រីរដ្ឋាភិបាលកំពូលរបស់រុស្ស៊ីផ្សេងទៀត និងយោធារុស្ស៊ីដែលមានរូបចម្លាក់អ្នកចម្បាំងដ៏វិសុទ្ធ។
ជាឧទាហរណ៍ ផ្ទាំងគំនូរបែបនេះបង្ហាញពីអ្នកចម្បាំងដ៏វិសុទ្ធរបស់រុស្ស៊ីដែលជួយសង្គ្រោះជនស៊ីវិលស៊ីរីក្នុងអំឡុងពេលអន្តរាគមន៍យោធារុស្ស៊ីនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស។ តែនៅក្នុងស៊េរីមួយទៀត អ្នកចម្បាំងដ៏បរិសុទ្ធរបស់រុស្ស៊ីទាំងនោះគឺមានភាពក្លាហានការពារមាតារុស្ស៊ី ពី “ណាស៊ីស” (អ៊ុយក្រែន)។
ប៉ុន្តែចំពោះអ្វីដែលជាការពិតគឺថា កងទ័ពរុស្សីបានចោទប្រកាន់អ៊ុយក្រែនថា ជាពួកណាស៊ី ទាំងដែលខ្លួនជាអ្នកដឹកនាំវិមានក្រឹមឡាំងឲ្យវាយប្រហារអ៊ុយក្រែនមុនសោះ។ មេដឹកនាំផ្តាច់ការ ពូទីន បានបង្រៀនឲ្យកុមារស្អប់ខ្ពើមជនជាតិអ៊ុយក្រែន គឺបន្ទាប់ពីលោកបានកែប្រែប្រវត្តិសាស្ត្ររុស្ស៊ី។
ក្នុងចំនោមស្នាដៃសិល្បៈរបស់ Nesterenko គឺជាផ្ទាំងគំនូរនៃរូបចម្លាក់ដ៏អស្ចារ្យវិហារយោធារុស្ស៊ីសាងសង់ឡើងតាមបទបញ្ជា និងក្រោមការឧបត្ថម្ភរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu គឺដើម្បីការលើកតម្កើងកម្លាំងយោធា និងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី រួមទាំងការបញ្ចូលឧបទ្វីប Crimean អ៊ុយក្រែនក្នុងឆ្នាំ 2014 ដោយសរសេរថា វាគឺជាជ័យជំនះដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោក Vladimir Putin ។
ជុំវិញការផ្សព្វផ្សាយផ្ទាំងគំនូរ ដែលធ្វើឡើងដោយលោក Nesterenko វាបានធ្វើឱ្យគាត់ទទួលបានលំដាប់កិត្តិយស និងលំដាប់នៃមិត្តភាពពីវិមានក្រឹមឡាំង វាគឺជាពានរង្វាន់សេវាកម្មកិត្តិយសពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB ក៏ដូចជា កិត្តិយសពីខាងក្រសួងការពារជាតិរុស្ស៊ី និងវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីសម្រាប់ “ការលើកកម្ពស់នូវកិត្យានុភាពរបស់លោក ពូទីន។