បន្ទាប់ពីគ្រោះរញ្ជួយដី អាជ្ញាធរចិន បានព្យាយាមស្វែងអ្នកនៅរស់ បើទោះជានៅទីនោះមានសីតុណ្ហភាពក្រោមសូន្យក៏ដោយ

តាមរយៈទីក្រុងប៉េងកាំង៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសចិនបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា មានមនុស្សយ៉ាងតិច 116 នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតបានរងរបួស គឺបន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារភាគពាយព្យនៃប្រទេសចិន។បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលតំបន់ខាងលើនេះកំពុងស្ថិតក្នុងសីតុណ្ហភាពក្រោមសូន្យយ៉ាងណាក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

គ្រោះរញ្ជួយដីបានអង្រួនស្រុក Jiishan ដែលស្ថិតនៅក្នុងខេត្ត Gansu កាលពីយប់ថ្ងៃច័ន្ទ។ គ្រោះមហន្តរាយនេះផងដែរ វាបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋរាប់សិបខ្នង អគារ និងផ្លូវថ្នល់ជាដើម។ល។ បើទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជួយសង្រ្គោះនៅតែខិតខំស្វែងរកអ្នកនៅរស់រានមានជីវិត ដោយជាការកាយកំទេចថ្មីនៃអគារបាក់បែក។

បើយោងតាមការរៀបរាប់ពីក្រុមអាជ្ញាធរនៅទីនោះបានរាយការណ៍ថា មុនពេលមានគ្រោះរញ្ជួយដីកើតឡើង មានអ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់ចេញទៅខាងក្រៅ គឺសំដៅទៅរកកន្លែងពួនពេញមួយយប់ ខណៈដែលតំបន់មួយនេះកំពុងតែចុះត្រជាក់ខ្លាំង។

អាជ្ញាធរខេត្តបាននិយាយបន្តទៀតថា បើយើងគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ការរញ្ជួយដីកាលពីយប់វាបានសម្លាប់មនុស្សចំនួន 105 នាក់ និងបានបំផ្លាញផ្ទះជាង 4,700 គឺនៅទូទាំងទីក្រុង Gansu ។ ហើយចំនែកឯប្រជាជនរបស់ប្រមាណ 397 នាក់បានរងរបួស គឺក្នុងនោះមាន 76 នាក់ បានរងរបួសធ្ងន់ធ្ងរ។

បើយោងតាមទូរទស្សន៍ CCTV វិញបានឱ្យដឹងទៀតថា មនុស្ស ១១ នាក់បានស្លាប់នៅក្នុងខេត្ត Qinghai ដែលជាខេត្តជិតខាងនឹងតំបន់ខាងលើថែមទៀតផង។

យើងខ្ញុំសូមបញ្ជាក់ថា ការរញ្ជួយដីគឺបានកើតឡើងនៅមុនពាក់កណ្តាលអធ្រាត្រ ខណៈដែលមនុស្សជាច្រើនកំពុងដេក។ បើយោងតាមអ្នកជំនាញបាននិយាយថា  ការរញ្ជួយគឺមានកម្រិត 5.9 រ៉ិចទ័រ គឺនៅក្នុងជម្រៅរាក់ជាង 6 ម៉ាយ តែបើទោះជាយ៉ាងនេះក្តីរដ្ឋបាលដែលទទួឡបន្ទុកខាងរញ្ជួយដីរបស់ប្រទេសចិនបានផ្តល់អនុសាសន៍ទៀតថា វាក៏អាចនឹងកើនឡើងដល់ 6.2 រ៉ិចទ័រ ឬខ្ពស់ជាងនេះ។

តាមរយៈការចុះផ្សាយរបស់ CCTV បានរាយការណ៍បន្តទៀតថា ក្រៅពីខេត្ត Gansu និង Qinghai វាក៏មានខេត្ត Lanzhou មួយទៀត ដែលមានចម្ងាយ 102 គីឡូម៉ែត្រ (63 ម៉ាយ) គឺបានរញ្ជួយក្នុងរយៈពេលជិត 20 វិនាទី។

គួររំលឹកថា ក្នុងកំឡុងពេលដែលសីតុណ្ហភាពបានធ្លាក់ទៅដល់កម្រឹតមួយដែលទាបបំផុតនៅក្នុងស្រុក  Jiishan គឺ -14 អង្សាសេ ឬ 6.8 អង្សាហ្វារិនហៃ ពេញមួយយប់ តែក៏ត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរថែមមួយកម្រឹតទៀត គឺជាគ្រោះរញ្ជួយដី។

ក្នុងករណីគ្រោះថ្នាក់ដែលបង្ករឡើងដោយកក្តាធម្មជាតិនេះផងដែរ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានប្រកាសឱ្យអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ “ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព” ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ព្រមទាំងផ្តល់ការព្យាបាលប្រជាពលរដ្ឋដែលបានរងរបួសទាំងអស់នោះ បើទោះជានៅពេលនេះក្នុងតំបន់រងគ្រោះនោះ បានរងអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។

Reporter:
scroll to top