ស្ដង់ដារទ្រព្យសម្បត្តិសម្រាប់ការចាត់ថ្នាក់ថាជាអ្នកមាននៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានគេតំឡើងជិតទ្វេដងក្នុងអំឡុងមួយទសវត្សរ៍កន្លងមកនេះគឺ ពី 11.4 ពាន់លានវ៉ុន (8.7 លានដុល្លារ) ក្នុងឆ្នាំ 2012 ដល់ 18.7 ពាន់លានវ៉ុនក្នុងឆ្នាំ 2021។ តែនៅក្នុងឆ្នាំ២០២៣ នេះ មានប្រជាជនកូរ៉េកាន់តែច្រើនឡើងៗបានគិតថា កម្រិតទ្រព្យសម្បត្តិអប្បបរមាដែលត្រូវចាត់ទុកថាជាអ្នកមានគឺគួរតែមានចាប់ពី 30 ពាន់លានវ៉ុនឡើងទៅដែរ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានហិរញ្ញវត្ថុ Hana ដែលជាសាខារបស់ធនាគារ Hana ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១៩ ខែធ្នូ ឆ្នាំ២០២៣។
ការចុះផ្សាយមួយក្រោមចំណងជើងថា “របាយការណ៍ទ្រព្យសម្បត្តិរបស់ប្រជាជនកូរ៉េ” ដោយក្នុងសៀវភៅនេះបាននិយាយប្រាប់ថា ជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិសរុបដែលកាន់កាប់ដោយអ្នកមាន គឺស្ថិតនៅក្នុងទម្រង់នៃអចលនទ្រព្យ។ ប្រភពមួយនេះបានលើកឡើងទៀតថា ទិន្នន័យមួយនេះគឺខ្ពស់ជាងអ្នកមានទ្រព្យសម្បត្តិទូទាំងពិភពលោកទៅទៀត ដែលជាមធ្យមការកាន់កាប់ចំនួន 15 ភាគរយនៃទ្រព្យសម្បត្តិរបស់ពួកគេ គឺស្ថិតនៅក្នុងទម្រង់ជាអចលនទ្រព្យ។
មានមនុស្សប្រហែល 95 ភាគរយនៃអ្នកមាននៅកូរ៉េខាងត្បូង គឺសុទ្ធសឹងតែមានផ្ទះជារបស់ផ្ទាល់ខ្លួន ខណៈដែលជាងពាក់កណ្តាលនៃពួកគេមានអចលនទ្រព្យលើសពីមួយ។ ដោយមានការពិចារណាទៅលើភាពកើនឡើងប្រហែល 40 ភាគរយរបស់ប្រទេសមួយនេះ ខាងវិទ្យាស្ថានបានចាប់ផ្តើមវាស់វែងទៅលើតម្លៃអចលនទ្រព្យទាំងមូលរបស់ពួកគេតែម្តង គឺនៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះបានបង្ហាញថា ផ្នែកអចលនទ្រព្យ វាគឺជាការវិនិយោគដ៏សមស្របបំផុតសម្រាប់ការរក្សាទ្រព្យសម្បត្តិរបស់ពួកគេឱ្យមានស្ថេរភាព។
ប្រសិនបើយើងជ្រើសរើសយកអ្នកមានចំនួន ៣ នាក់ក្នុងចំនោមអ្នកមានទាំង 10 នាក់ បានឲ្យដឹងថា ពួកគេម្នាក់ៗសុទ្ធតែអះអាងថា ផលចំណេញពីវាគឺច្រើនជាង 10 ភាគរយក្នុងមួយឆ្នាំ។
អ្នកមានរបស់ប្រទេសកូរ៉េត្រូវបានគេបង្ហាញផងដែរថា ពួកគេទាំងនោះកំពុងតែយកចិត្តទុកដាក់បន្ថែមទៀតលើការរក្សាប្រាក់ដើម ជាជាងការស្វែងរកប្រាក់ចំណូលខ្ពស់ជាងការរំពឹងទុក។ វាក៏ព្រោះតែពួកគេមានភាពរសើបខ្លាំងចំពោះអថេរសេដ្ឋកិច្ចពីខាងក្រៅ ដូចជាគោលនយោបាយពន្ធរបស់រដ្ឋាភិបាល ព្រំទាំងបរិយាកាសវិនិយោគក្នុងស្រុក និងអន្តរជាតិជាដើម។
យ៉ាងណាមិញចំពោះពាក្យមួយឃ្លាដែលគេហៅថា “អ្នកមានវ័យក្មេង” វាត្រូវគេឲ្យនិយមន័យថា គេគឺជាអ្នកមានដែលមានអាយុក្រោម 40 ឆ្នាំ។ ហើយចំនែកឯសមាមាត្រនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេវិញគឺខ្ពស់ជាងអចលនទ្រព្យ។ បើយោងតាមការស្ទងមតិមួយនៃវិទ្យា Hana បានឲ្យដឹងថា ក្នុងចំណោមបុគ្គលអ្នកមានវ័យក្មេងជាង 7 នាក់ក្នុងចំណោម 10 នាក់ បានបង្ហាញឲ្យឃើញថា ពួកគេទាំងនោះបានងាកទៅរកការវិនិយោគលើភាគហ៊ុនក្រៅប្រទេស ជាជាងអចលនទ្រព្យ ហើយក្នុងចំនោមការលេងភាគហ៊ុនរបស់ពួកគេទាំងនោះ គឺមាន 20 ភាគរយបានរក្សាទុករូបិយប័ណ្ណគ្រីបតូ។
ប្រភពដដែលបានសរសេរទៀតថា ចំពោះ”មហាសេដ្ឋី”នៅក្នុងប្រទេសកូរ៉េវិញ មានមនុស្សដែលកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុលើសពី 300 ពាន់លានវ៉ុនទៅទៀត។ ចំពោះចំនុចមួយនេះ ខាងវិទ្យាស្ថានHana បានបង្ហាញថា គឺដោយសារតែមហាលសេដ្ឋីជំនាន់ថ្មីនៃបច្ចេកវិទ្យាមានចំណូលចិត្តទៅលើការជួញដូរនៃរូបិយប័ណ្ណបរទេស ក៏ដូចជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគ។ ក្រុមមហាលសេដ្ឋីទាំងនោះធ្លាប់បាននិយាយថា ពួកគេបានរៀនពីធម្មជាតិគឺរៀនពីតម្លៃនៃលុយនៅពេលធំឡើងវាក៏នៅតែស្ថិតក្នុងគ្រួសាររបស់ពួកគេដដែល។
ការសិក្សាបានបង្ហាញទៀតថា ចំពោះ”បុគ្គលដែលមានទ្រព្យសម្បត្តិនៅក្នុងប្រទេសកូរ៉េជាច្រើន បាននិយាយថា ពួកគេគឺអាចក្លាយទៅជាអ្នកមានព្រោះពួកគេតែងតែគ្រប់គ្រងទឹកប្រាក់របស់ពួកក្នុងជីវភាពប្រចាំថ្ងៃយ៉ាងហ្មត់ចត់។ គោលការណ៍បែបនេះនៅក្នុងជីវិតត្រូវបានចាត់ទុកថា វាគឺជាមូលហេតុដ៏សំខាន់នៃការកើនឡើងនូវទ្រព្យសម្បត្តិរបស់ពួកគេ” ហើយបើ”ទោះបីជាលុយនោះ វាមិនមែនគ្រប់នឹងអាចក្លាយជាអ្នកមានក៏ដោយ តែវាគឺជាជំហ៊ានដំបូងដែលធ្វើឲ្យយើងក្លាយទៅជាអ្នកមាន។