បច្ចុប្បន្ននៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក គឺមានចំនួនប្រជាជនរស់នៅច្រើនជាង 1.4 ពាន់លាននាក់ គឺត្រូវបានរដ្ឋាភិបាលប្រកាសឲ្យឈប់ប្រើប្រាស់ក្រដាស់ប្រាក់ ₹500 និង ₹1,000 ទាំងអស់ នៃ ស៊េរីរបស់ Mahatma Gandhi ។ ទន្ទឹមនឹងនោះ ខាងធនាគារជាតិឥណ្ឌាក៏បានប្រកាសថា ខ្លួននឹងបោះពុម្ភក្រដាសប្រាក់ ₹500 និង ₹2,000 ថ្មី ដើម្បីជាថ្នូរនឹងក្រដាសប្រាក់ដែលត្រូវបានលុបចោលផងដែរ។ បើយោងតាមការអះអាងពីនាយករដ្ឋមន្ត្រីចាំផ្ទះលោក Narendra Modi បានថ្លែងទៅកាន់ជនរួមជាតិថា សកម្មភាពមួយនេះវានឹងជួយកាត់បន្ថយ សេដ្ឋកិច្ចស្រមោល គឺដើម្បីបង្កើនប្រតិបត្តិការដោយមិនចាំបាច់មានសាច់ប្រាក់នៅក្នុងដៃ ម្យ៉ាងវិញទៀតវាក៏ជួយកាត់បន្ថយការប្រើប្រាស់លុយក្លែងក្លាយ និងអំពើភេរវកម្មផងដែរ។
ពាក្យថា Demonetization វាត្រូវបានក្រុមអ្នករិះគន់ជាច្រើនបាននិយាយថា ការផ្លាស់ប្តូរនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនឥណ្ឌាដែលមានប្រាក់ចំណូលទាបខ្លាំងជាងគេ ហើយវាក៏អាចធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះភាពច្របូកច្របល់ ព្រោះថាជាធម្មតាដើម្បីជាមធ្យោបាយក្នុងការទូទាត់ គឺប្រជាជនឥណ្ឌាភាគច្រើនតែងតែប្រើជាសាច់ប្រាក់។
បើទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Narendra Modi បាន ការពារយ៉ាងខ្ជាប់ខ្ជួននូវចំណាត់ការនេះ ដោយលោកបាននិយាយថា ការហាមឃាត់រូបិយវត្ថុបាន “បានជួយកាត់បន្ថយការបោះពុម្ភប្រាក់ និងបង្កើនការអនុលោមតាមពន្ធ និងការបង្កើតជាផ្លូវការ និងផ្តល់ការជំរុញឱ្យមានតម្លាភាព”។
វាជាការពិតណាស់ចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា គឺលោកចង់ជម្រុញឲ្យប្រតិបត្តិការឌីជីថលមកជំនួសការកាន់ជាប្រាក់សុទ្ធ។ យ៉ាងណាមិញ ការទូទាត់តាម App របស់ធនាគារវាគឺជាកក្តាមួយដែលជួយជំរុញឲ្យមានការប្រើប្រាស់ស្មាតហ្វូន និងប័ណ្ណឥណពន្ធ(Cr Card) កាន់តែទូលំទូលាយឡើង គឺដើម្បីស្របទៅតាមសម័យបច្ចេកវិទ្យា។
គួរបញ្ជាក់ថា អ្វីដែលធ្វើឲ្យមានការលើកទឹកដល់រដ្ឋាភិបាលនៃប្រទេសមួយនេះ ក្នុងការទទួលយកនៅការទូទាត់បែបឌីជីថល គឺក៏ព្រោះតែក្រុម Unified Payments Interface (UPI)។ ដោយកាលពីឆ្នាំមុន ប្រតិបត្តិការ UPI បានកើនឡើងលើសពីមួយពាន់ពាន់លានដុល្លារទៅទៀត ដែលស្មើនឹងមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា។ ការមកដល់នៃ(UPI) វាបានជម្រុញឲ្យប្រតិបត្តិការដ៏គួរឱ្យកត់សម្គាល់ គឺក្នុងចំនួន 89 លាន នៃចំនួនប្រជាជនឥណ្ឌា ដែលស្មើរនឹង 46% គឺពួកគេបានជ្រើរើសទូទាត់ឌីជីថលរួចទៅហើយ នេះ បើយោងតាម ACI Worldwide និង Global Data 2023 ។
បើយោងតាម របាយការណ៍ប្រចាំឆ្នាំចុងក្រោយ របស់ RBI វិញបានឱ្យដឹងទៀតថា “ចាប់តាំងពីទម្រង់សាច់ប្រាក់ និងឌីជីថល វាត្រូវបានរំពឹងថា នឹងជំនួសគ្នាទៅវិញទៅមក ហើយការកើនឡើងក្នុងពេលដំណាលគ្នានៃទាំងពីរហាក់ដូចជាផ្ទុយស្រឡះ” ។ តើចំនុចណាខ្លះដែលធ្វើឲ្យ RBI អះអាងបែបនេះ?
ទន្ទឹមនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដែលជម្រុញឲ្យមានការទូទាត់តាមរយៈទូរស័ព្ទដៃ ឬក៏កាតឥណពន្ធ (UPI) តែសម្រាប់ម៉ាស៊ីនដកប្រាក់វាបាយថយចុះ ហើយវាក៏ជម្រុញចរាចរណ៍សាច់ប្រាក់បានថយចុះដូចគ្នា ដែលមូលហេតុធ្វើឲ្យអ្នកប្រកបអាជីវកម្មប្តូរប្រាក់ជួបបញ្ហា។
ក្នុងកំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកការគាំទ្រដើម្បីស្វែងរកអណត្តិថ្មីក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ មានប្រភពជាច្រើនបានរាយការណ៍ពីចំនុចដែលមិនប្រក្រតីរបស់មេដឹកនាំប្រទេសមួយនេះថា រាល់សាច់ប្រាក់ដែលមិនមាននៅក្នុងគណនី វាត្រូវបានរដ្ឋាភិបាលយកវាមកប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សលោក។
ហើយនាពេលថ្មីៗនេះ មន្ត្រីពន្ធដារបានរកឃើញថា មានទឹកប្រាក់ចំនួន 3.5 ពាន់លានរូពី – ស្មើនឹង 42 លានដុល្លារ គឺត្រូវបានគេយកទៅប្រើប្រាស់ដើម្បីទាក់ទាញទឹកចិត្តពីសមាជិកសភាដែលមកពីបក្សប្រឆាំង។ ក្រុមអ្នករិៈគន់បានលើកឡើងថា ប្រាក់ទាំងអស់នោះគឺជាលុយខ្មៅ (ប្រាក់ខុសច្បាប់) ដែលរដ្ឋាភិបាលទទួលបានមកពីអំពើរពុករលួយ។