លោកយាយអាយុ 90 ឆ្នាំម្នាក់ បានក្លាយជានិស្សិតសាកលវិទ្យាល័យ North Texas ដែលចាស់ជាងគេហើយគាត់ក៏ជាមនុស្សចាស់ម្នាក់ដែលបានព្យាយាមរហូតដល់អាចបញ្ចប់វគ្គសិក្សារបស់គាត់ដោយជោគជ័យថែមទៀតផង។
លោកយាយ Minnie Payne បាននិយាយប្រាប់មន្ត្រី UNT ក្នុងបទសម្ភាសមួយថា គាត់បានចូលរៀននៅមហាវិទ្យាល័យត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ គឺបន្ទាប់ពីលោកយាយបានបញ្ចប់ការសិក្សានៅវិទ្យាល័យកាលពីក្នុងឆ្នាំ 1950 ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកយាយក៏នៅតែមានឆន្ទៈក្នុងការសម្រេចក្តីស្រម៉ៃរបស់លោកយាយដែរ។ គឺបន្ទាប់ពីលោកយាយបានចូលនិវត្តន៍ អស់រយៈពេលជិត៣០ ឆ្នាំ លោកយាយក៏សម្រចចិត្តចូលរៀនៅសាកលវិទ្យាល័យ Texas Women’s University ដោយយកថ្នាក់សារព័ត៌មាន និងថ្នាក់អាជីវកម្ម ។
លោកយាយបាននិយាយរៀបរាប់ទៀតថា ចំពោះចំណង់ចំណូលចិត្តរបស់គាត់ “លោកយាយតែងតែធ្វើការជាមួយការរៀបរៀងអត្ថបទ ហើយលោកយាយក៏ចាប់ផ្តើមចូលចិត្តការសរសេរ ហេតុដូច្នេះហើយ ទើបវាបានជម្រុញឲ្យលោកយាយស្ទើរតែត្រលប់ទៅសាលារៀនវិញភ្លាមៗ។ លោកយាយបាននិយាយបន្តទៀតថា ខ្ញុំចង់កែលម្អខ្លួនដោយខ្លួនរបស់ខ្ញុំផ្ទាល់ ដូច្នេះខ្ញុំត្រូវតែចូលសាលា។
គួរបញ្ជាក់ថាលោកយាយ Payne បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិក្សាទូទៅក្នុងឆ្នាំ 2006 ហើយបានធ្វើការជាអ្នកនិពន្ធឯករាជ្យសម្រាប់ការបោះពុម្ពផ្សាយជាច្រើននៅទូទាំងរដ្ឋតិចសាស់។ បន្ទាប់ពីបញ្ចប់ការសិក្សាក្នុងកម្រឹតបរិញ្ញាប័ត្រ លោកយាយ Payne ក៏បានផ្លាស់ទៅ College Station ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារ។ មិនយូប៉ុន្មាន លោកយាយក៏សម្រេចបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន ក្នុងជំនាញមួយនេះផងដែរ គឺនៅពេលជំងឺកូវីដ១៩ មានភាពធូស្បើយគេការសិក្សាពីអនឡាញមករៀនផ្ទាល់វិញ ហេតុដូច្នេះហើយលោកក៏បង្ខំចិត្តត្រូវប្តូរទៅជំនាញមួយទៀត គឺរៀនតាមអនឡាញដដែល គឺមុខជំនាញអាជីវកម្ម។
លោកយាយបានបន្តទៀតថា នៅក្នុងខួរក្បាលរបស់គាត់ តែងតែមានពាក្យមួយឃ្លាថា “អ្នកចូលចិត្តការសិក្សាគឺរមែងតែសិក្សាពេញមួយជីវិត’ ហើយវាគឺជារឿងពិតរបស់លោកយាយផ្ទាល់តែម្តង។ ការតស៊ូរបស់លោកយាយដើម្បីបញ្ចប់សញ្ញាបត្ររបស់នៅអាយុ 90 ឆ្នាំ វាបានក្លាយទៅជារឿងដ៏គួរអោយចាប់អារម្មណ៍បំផុត។ លោកយាយគឺជាមនុស្សស្រីម្នាក់ដែលមានចរិតលក្ខណៈជាក់លាក់ ក្នុងការស្វែងរកសុបិន្តរបស់ខ្លួន។
តែបើទោះជាយ៉ាងនេះក្តី លោកយាយPayne បាននិយាយថា គាត់មិនបានចាត់ទុកថា ការអប់រំមួយនេះវាមានលក្ខណៈគ្រប់គ្រាន់នោះទេ។
ដោយលោកយាយបាននិយាយថា គាត់នៅតែចង់បន្តការសិក្សាដដែល គឺដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការសិក្សា”។