រុស្ស៊ី​ចំណាយ​ប្រាក់ប្រមាណ ១២ ​ពាន់​លាន​ដុល្លារ ​ដើម្បី​រក្សា​វិស័យ​អាកាសចរណ៍

ប្រទេសរុស្ស៊ីបានផ្តល់ប្រាក់ឧបត្ថម្ភ និងកម្ចីរដ្ឋជាង ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរក្សាវិស័យអាកាសចរណ៍របស់ខ្លួន។ ​ វាជាលើកទី ១ ហើយ ដែលរដ្ឋាភិបាលបានចំណាយទៅលើវិស័យមួយនេះ  បើយើងគិតចាប់តាំងពីការដាក់ទណ្ឌកម្មរបស់ពួកលោកខាងលិច ជុំវិញជុំវិញការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

តាមដានយើងតាមរយៈ Telegram CPN Daily

ដោយមានការពឹងផ្អែកលើយន្តហោះដែលផលិតពីបរទេស រុស្ស៊ីបានប្រឈមមុខនឹងភារកិច្ចដ៏គួរឱ្យភ័យខ្លាចក្នុងការអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មអាកាសចរណ៍ របស់ខ្លួនតែម្នាក់ឯង ក៏ដូចជាគ្រឿងបន្លាស់ផ្សេងៗជាច្រើនទៀត ខណៈពេលដែលការទិញយន្តហោះត្រូវពឹងផ្អែកលើឈ្មួញកណ្តាលរបស់បរទេស គឺដើម្បីជៀសវាងការរឹបអូសណាមួយអាចកើតឡើងក្នុងកំឡុងពេលដឹកជញ្ជូន។

គួរបញ្ជាក់ថាក្រុមហ៊ុនផលិតយន្តហោះរបស់ពួកលោកខាងលិច Airbus និង Boeing  បានបញ្ឈប់ការផ្គត់ផ្គង់សេវាកម្ម និងគ្រឿងបន្លាស់របស់ពួកគេចាប់តាំងពីនៅក្នុងខែមីនា ឆ្នាំ 2022 ព្រមទាំងលុបចោលរាល់ការថែរទាំងជាប្រចាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot និងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីផ្សេងៗជាច្រើនទៀត។

ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានចាប់ផ្តើមការចំណាយទៅលើវិស័យមួយនេះដោយគិតជាទឹកប្រាក់មានចំនួនប្រមាណ 1.09 ពាន់ពាន់លានរូប្ល (12.07 ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មអាកាសចរណ៍ស៊ីវិល រួមទាំងការផលិតយន្តហោះ និងជំនួយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសខ្លួនឡើងវិញ។

បើយោងទៅតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យពីក្រសួងហិរញ្ញវត្ថុ និងសភាគណនេយ្យដែលត្រួតពិនិត្យការអនុវត្តថវិកាបានបង្ហាញថា៖ ការចំណាយលើគម្រោងខាងលើនេះ គឺស្ទើរតែស្មើនឹងពីរដងឬច្រើនជាង 547 ពាន់លានរូប្លែនៅក្នុងការទូទាត់ដែលបានធ្វើឡើងក្នុងឆ្នាំ 2020-21 នៅពេលដែលជំងឺរាតត្បាត COVID-19 បណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃការធ្វើដំណើរតាមផ្លូវអាកាស ករណីនេះបានបង្ហាញពីទំហំនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ក្នុងការគ្រប់គ្រងឧស្សាហកម្មដ៏សំខាន់មួយមួយនេះឡើងវិញយ៉ាងពេញទំហឹង។

បើយោងតាមការអត្ថធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា “កងយន្តហោះរបស់យើងបានផ្ទុកលើសទម្ងន់ គឺជាមួយនឹងយន្តហោះផលិតពីបរទេស” ។ ដូច្នេះហើយចំពោះកង្វះខាតបែបនេះ យើងមិនត្រូវឲ្យវាបន្តកើតឡើងទៀតនោះទេ “បច្ចុប្បន្នយើងគ្រោងនឹងផលិតយន្តហោះជាង 1,000 គ្រឿងនៅឆ្នាំ 2030 ដែលជាយន្តហោះរបស់យើងផ្ទាល់តែម្តង។

បើយោងតាមប្រភពមួយសំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងប្រទេសរុស្ស៊ីនាពេលនេះ គឺមានយន្តហោះត្រឹមតែ 133 គ្រឿងតែប៉ុណ្ណោះ ដែលជាយន្តហោះរបស់ក្រុមហ៊ុន Superjets គឺផលិតដោយក្រុមហ៊ុនរដ្ឋ United Aircraft Corporation នឹងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ ហើយចំពោះយន្តហោះដែលផលិតដោយរុស្ស៊ីខ្លួនឯងវិញគឺមាន Tupolev, Yakovlev និង Ilyushin ប៉ុន្តែពួកគេកម្រយកមកប្រើប្រាស់សម្រាប់ការហោះហើរពាណិជ្ជកម្មខ្លាំងណាស់។

ប្រភពដដែលបាននិយាយទៀតថា “ការសង្កត់ធ្ងន់ជាចម្បងរបស់វិមានក្រឹមឡាំង គឺការពង្រីការគាំទ្រនៃការលក់ ក៏ដូចជាការពង្រីកសមត្ថភាពផលិតកម្ម និងការបង្កើតប្រព័ន្ធសេវាកម្មក្រោយការលក់ជាដើម”។

ឧស្សាហកម្មផ្លូវអាកាស វាត្រូវបានគេចាត់ទុកថា ជារឿងសំខាន់ដ៏ធំមួយសម្រាប់ប្រទេសរុស្ស៊ី ទាំងការដឹកជញ្ជូនមនុស្ស និងទំនិញឆ្លងកាត់ទឹកដីដ៏ធំសម្បើមរបស់ខ្លួន និងដើម្បីជំរុញការនិទានរឿងរបស់ទីក្រុងម៉ូស្គូដែលថាទណ្ឌកម្មរបស់ពួកលោកខាងលិចពិតជាមាន ប៉ុន្តែផលប៉ះពាល់ចំពោះខ្លួនស្ទើតែគ្មាន។

Reporter:
scroll to top