ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាចំណាយទឹកប្រាក់បន្ថែមទៀតប្រមាណ 157 ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។ គួរបញ្ជក់ថា ការតំឡើងនៃប្រាក់ចំនាយនៃថវិការជាតិ ប្រហែលជា ៧០% លើកនេះ គឺលោក ពូទីន បានសង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីអាចនឹងទទួលបាននៅជ័យជំនះឆ្នាំក្រោយ។
សេចក្តីសង្ឃឹមរបស់វិមានក្រឹមឡាំងជុំវិញការយកឈ្នះលើសង្គ្រាមកូនកាត់មួយនេះ គឺកើតឡើងនៅពេលដែលលោក Volodymyr Zelenskyy ប្រធានាធិបតីរបស់អ៊ុយក្រែនបាន បរាជ័យ ក្នុងការទទួលបានជំនួយប្រមាណ $61.4bn ពីសហរដ្ឋអាមេរិក និង $76.6bn ពីសហភាពអឺរ៉ុប ក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ខ្លួន។
បើយោងទៅតាមការអះអាងរបស់លោក ពូទីន បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងមូស្គូកាលពីថ្ងៃទី 14 ខែធ្នូ ថា លោកកំពុងតែមានតម្រុយក្នុងការឈ្នះសង្គ្រាម គឺនៅពេលដែលជំនួយសម្រាប់អ៊ុយក្រែនបានធ្លាក់ចុះ។ បីថ្ងៃក្រោយមក គាត់បានប្រាប់ការប្រជុំនៃគណបក្ស United Russia Party របស់គាត់ថា “អ៊ុយក្រែន នឹងក្លាយទៅជាអាយ៉ង របស់រុស្ស៊ី ព្រោះទីក្រុង Kyiv មិនមានការការពារពីណាតូនោះទេ។
ផ្ទុយទៅវិញ កាលពីថ្ងៃទី 19 ខែធ្នូ លោក Zelenskyy បានដាក់សំណួរដ៏អាម៉ាស់មួយដោយស្តីអំពីមូលហេតុដែលសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅទីក្រុង Washington និង Russophilic Hungary នៅក្នុងសហភាពអឺរ៉ុបបានរារាំងដំណើរការនយោបាយនៃការអនុម័តជំនួយយោធាចំពោះប្រទេសខ្លួន។ ដោយលោកបាននិយាយថា “ខ្ញុំមានទំនុកចិត្តថាសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យយើងខកចិត្តឡើយ ព្រោះថាអ្វីដែលយើងបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ” ។
យ៉ាងណាមិញ“សម្រាប់ពីខាង EU ប្រមាណ 50 ពាន់លានអឺរ៉ូ លោក Zelenskyy ក៏និយាយដូចគ្នាថា ខ្ញុំមានទំនុកចិត្តថាការសម្រេចចិត្តមួយនឹងត្រូវបានធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ គឺនៅពេលដែលពួកគេកោះប្រ ដើម្បីធានាថាអ៊ុយក្រែនទទួលបាន 50 ពាន់លានពីមូលនិធិមួយនេះ។
គួររំលឹកថា សហភាពអឺរ៉ុបកំពុងស្នើឱ្យផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន 50 ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក្នុងរយៈពេល 4 ឆ្នាំខាងមុខ ក៏ដូចជា 20 ពាន់លានដាច់ដោយឡែកពីគ្នានៅក្នុងជំនួយយោធានៅឆ្នាំក្រោយ ដែលសរុបជាទឹកប្រាក់ចំនួន 76.6 ពាន់លានដុល្លារសហរដ្ឋអាមរិក។
បើទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តរបស់លោក ពូទីន ត្រូវបានដាក់បញ្ចូលទៅក្នុងទស្សនៈនៅក្នុងរបាយការណ៍របស់កាសែត Bild នៅថ្ងៃទី 14 ខែធ្នូ ដែលក្នុងនោះប្រភពរុស្ស៊ីដែលមិនបញ្ចេញឈ្មោះបានពិពណ៌នាអំពីផែនការដើម្បីវាយលុកតំបន់ដែលនៅសេសសល់នៃតំបន់ Luhansk និង Donetsk និងចាប់យកតំបន់ Kharkiv នៅចុងឆ្នាំ 2024។ ហើយប្រសិនបើការវាយលុកនោះទទួលបានជោគជ័យ រុស្ស៊ីនឹងបន្ថែមវាយលុកឲ្យខ្លាំងក្លាជាងមុនទៀត។
ដោយក្នុងនោះមានប្រភពដដែលនោះបានពិពណ៌នាទៀតថា ផែនការរបស់រុស្ស៊ីនៅដំណាក់កាលទីពីរគឺត្រូវយកផ្នែកធំនៃតំបន់ Zaporizhia និង Dnipropetrovsk បន្ទាប់មកពួកគេក៏ឆ្ពោះទៅកាន់ទីក្រុង Kharkiv នៅចុងឆ្នាំ 2025 និង 2026 ។