លោក ស៊ី ជីនពីង បានលើកពីនូវស្នាដៃរបស់លោក បន្ទាប់ពីលោកបានដឹកនាំកំណែទម្រង់អស់រយៈពេលមួយទសវត្សរ៍កន្លងមក

ក្នុងកំឡុងពេលមួយទស្សវត្សន៍កន្លងមកនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាន់តែមានទំនុកចិត្តក្នុងការដឹកនាំប្រទេសរបស់លោក ឲ្យឆ្ពោះទៅរកអនាគតនៃទំនើបភាវូបនីយកម្ម ដោយលោកបានចាត់ទុកថា វាគឺជាអាទិភាពនយោបាយកំពូលដែលស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សលោក។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក ស៊ី ជីនពីង  បាននិយាយថា “ការលើកកម្ពស់ទំនើបភាវូបនីយកម្មរបស់ចិន គឺជាកិច្ចការរុករកជាច្រើនផ្នែក ដែលភាគច្រើនគឺពិភពលោកមិនទាន់បានស្គាល់។ យើងត្រូវស្វែងរកវាដោយក្លាហាន គឺដើម្បីលើកកម្ពស់បុព្វហេតុរបស់យើងតាមរយៈកំណែទម្រង់ និងការច្នៃប្រឌិត”។

មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយទៅកាន់ជនរួមជាតិយ៉ាងម៉ឺងម៉ាត់ថា កំណែទម្រង់ត្រូវតែបន្តលើមាគ៌ានៃសង្គមនិយមជាមួយនឹងលក្ខណៈរបស់ចិន។ «កំណែទម្រង់ត្រូវតែដើរលើផ្លូវត្រូវ ដោយមិនដើរថយក្រោយ បើទោះជាផ្លូវដែលយើងដើរនោះវាពិបាកយ៉ាងណាក៏ដោយ តែយើងមិនត្រូវងាកទៅអតីតកាល ឬដើរលើផ្លូវខុសដែលខុសពីទិសដៅនយោបាយរបស់យើងជាដាច់ខាត»។

លោក ស៊ី ជីនពីង  បានដឹកនាំការបង្កើតក្រុមឈានមុខគេកណ្តាលសម្រាប់ការធ្វើកំណែទម្រង់ស៊ីជម្រៅជារួម បន្ទាប់ពីមានការកោះប្រជុំប្រហែល 70 ដង កន្លងរួចមក។ ប្រធានាធិបតីចិនរូបនេះ ក៏ចាប់ផ្តើមអនុម័តផែនការ និងសំណើជាច្រើន រួមទាំងការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីចិន (សៀងហៃ) ការកសាងទីផ្សារក្នុងស្រុក និងការអនុម័ត “មេទន្លេ”  និងប្រព័ន្ធ “បឹង” ជាដើម។

លោក Xi បានអំពាវនាវឱ្យមានការជំរុញគ្រប់ជ្រុងជ្រោយនៃអភិបាលកិច្ចផ្អែកលើច្បាប់ ដោយសង្កត់ធ្ងន់ថា ពេញមួយដំណើរការកំណែទម្រង់ សារៈសំខាន់ដ៏អស្ចារ្យត្រូវតែភ្ជាប់ទៅនឹងការគិត និងធ្វើសកម្មភាពក្រោមការដឹកនាំរបស់នីតិរដ្ឋ ហើយការកែទម្រង់ត្រូវតែធ្វើឡើងស្របតាមនីតិរដ្ឋ។

ជាងនេះទៅទៀត លោកបានកំណត់ទិសដៅតម្លៃសម្រាប់ការកែទម្រង់យ៉ាងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ពោលគឺដើម្បីធានាឱ្យប្រជាពលរដ្ឋទាំងអស់អាចទទួលបានផលប្រយោជន៍កាន់ច្រើន ព្រមទាំងភាពយុត្តិធម៌ ដែលបានមកពីផ្លែផ្កានៃកំណែទម្រង់ គឺនូវក្រោមការអភិវឌ្ឍន៍របស់លោក ស៊ី ជីនពីង ។

គួរបញ្ជាក់ថា ក្នុងរយៈដប់ឆ្នាំដែលឆ្លងកាត់ការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅបានឲ្យដឹងថា ទេសចិនបានលុបបំបាត់ភាពក្រីក្រស្ទើរទាំងស្រុង ហើយព្រមទាំងបានបង្កើតឲ្យប្រជាជនរបស់ខ្លួនអាចទទួលបានប្រាក់ចំណូលល្អជាងមធ្យម និងល្អបង្គួរថែមទៀតផង។ ប្រទេសចិនបានបង្កើតប្រព័ន្ធសន្តិសុខសង្គមដ៏ធំបំផុតនៅក្នុងពិភពលោក ហើយអាយុកាលជាមធ្យមរបស់ប្រជាជនខ្លួនបានកើនឡើងពី 74.8 ឆ្នាំរហូតដល់ 78.2 ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍នៃអណត្តិរបស់លោកផងដែរ។

ក្រោមការដឹកនាំរបស់លោក Xi ប្រទេសចិនបានសំរេចគោលដៅរបស់ខ្លួនក្នុងការកសាងសង្គមដែលមានវិបុលភាពកម្រិតមធ្យមនៅគ្រប់វិស័យ ដែលជាការបោះជំហានដ៏សំខាន់មួយដើម្បីឲ្យវាសក្តិសមនិងពាក្យមួយឃ្លាថា ចិនគឺជាមហាលអំណាចសេដ្ឋកិច្ចទី​ ២ នៅក្នុងពិភពលោក។

គួរបញ្ជាក់សារជាថ្មី ចំពោះការសម្រេចចិត្តដ៏វៃឆ្លាតរបស់លោក ស៊ី ជីនពីង  ក្នុងនាមជាប្រធានគណៈកម្មការយោធាមជ្ឈិម ដែលជាហេតុធ្វើឲ្យកងទ័ពរំដោះប្រជាជនចិនបានបញ្ចប់កំណែទម្រង់ការពារជាតិ និងយោធាយ៉ាងរលូនបំផុត បើយើងគិតចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនរួចមក។

លោក ស៊ី ជីនពីង គឺជាមេដឹកនាំមួយរូបដែលតែងតែស្វែងយល់ពីបញ្ហាប្រឈមជុំវិញ ខ្លួនជានិច្ច ហើយបញ្ហាប្រឈមទាំងនោះរមែងទទួលបាននូវដំណោះដែលប្រកបដោយប្រសិទ្ធិភាព។

លោកបានមានប្រសាសន៍ទៀតថា “ទំនើបភាវូបនីយកម្មដែលយើងកំពុងស្វែងរកនាពេលកន្លងមកនេះ វាមិនមែនសម្រាប់តែប្រទេសចិនតែម្នាក់ឯងនោះទេ តែយើងនឹងចែករំលែកទៅលើបណ្តាលប្រទេសដែលកំពុងអភិវឌ្ឍន៍ទាំងអស់ហើយពួកគេនឹងទទួលបានវា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង។ ទំនើបភាវូបនីយកម្មសកលគួរតែត្រូវបានបន្តដើម្បីបង្កើនការអភិវឌ្ឍដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងនាំមកនូវវិបុលភាពសម្រាប់មនុស្សទាំងអស់គ្នា”។ 

Reporter:
scroll to top