លោក Pita Limjaroenrat អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាមេដឹកនាំវ័យក្មេងមួយរូបត្រូវបានមហាលជនស្រលាញ់ពេញចិត្តបំផុត សម្រាប់តំណែងកំពូលប្រចាំប្រទេសថៃ ហើយគណបក្សរបស់លោកក៏ជាគណបក្សប្រឆាំងមួយដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងផងដែរ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល ឬ Nida Poll ដែលត្រូវបានកែរសម្រួលឡើងវិញដោយកាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។
ការស្ទង់មតិដោយនិយាយពីភាពជាអ្នកដឹកនាំដែលសក្តិសមជាគេ នៅក្នុងមុខតំណែងជានាយករដ្ឋមន្ត្រីនេះគឺត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទនាថ្ងៃទី 13-18 ខែធ្នូ ជាមួយនឹងអ្នកឆ្លើយសំណួរចំនួន 2,000 នាក់ ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ក្នុងកម្រិតផ្សេងៗនៃការអប់រំ មុខរបរ និងប្រាក់ចំណូលទូទាំងប្រទេស។ នៅពេលសួរថា តើពួកគេនឹងគាំទ្រអ្នកណាសម្រាប់តំណែងនាយករដ្ឋមន្ត្រី នោះ 39% បានជ្រើសរើសលោក Pita ដោយលើកឡើងពីទស្សនៈវិស័យរបស់គាត់ និងការយល់ដឹងពីមនុស្សជំនាន់ក្រោយ ក៏ដូចជាកម្រឹតនៃការអប់រំរបស់គាត់ វាពិតជាសមាមាត្រទៅមុខតំណែងកំពូលមួយនេះខ្លាំងណាស់។
គួរបញ្ជាក់ថា ចំពោះនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន លោក ស្រេតថា ថាវីស៊ីន ត្រូវបានគេពេញចិត្តត្រឹមតែ ២២% ប៉ុណ្ណោះនៃអ្នកសម្ភាសន៍ ហើយការពេញចិត្តនោះគឺបានកោតសរសើរចំពោះភាពស្មោះត្រង់របស់គាត់ ឬនិយាយថា ពួកគេគឺជាអ្នកគាំទ្រគណបក្សភឿថៃតាំងពីដើមមក។ ហើយចំណែកឯមេដឹកនាំបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ទទួលបានការពេញតិចលើសពីការរំទុកទៅទៀត គឺ 6% ខណៈដែលមេដឹកនាំគណបក្ស United Thai Nation (UTN) លោក Pirapan Salirathavibhaga មេដឹកនាំគណបក្ស Bhumjaithai Anutin Charnvirakul និង Khunying Sudarat Keyuraphan ដែលដឹកនាំថៃ Sang Thai ដែលម្នាក់ៗទទួលបានចំណែកជិត 2% ក្នុងចំណោមអ្នកដែលគេដាក់ឲ្យជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីនៅអណត្តិបន្ទាប់នោះ។
លោកឧត្តមសេនីយ៍ Prawit Wongsuwon (គណបក្ស Palang Pracharath), Chaithawat Tulaton (MFP), លោក Abhisit Vejjajiva (អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ), លោក Varawut Silpa-archa (គណបក្ស Chartthaipattana), លោក Chuan Leekpai (គណបក្សប្រជាធិបតេយ្យ), លោក Chalermchai Sri-on (គណបក្សប្រជាធិបតេយ្យ) , លោក Tewan Liptapallop (គណបក្ស Chartpattanakla), លោក Wan Muhamad Noor Matha (Prachachart Party), លោក Pol Col Thawee Sodsong (Prachachart Party), លោក Chalerm Yubamrung (គណបក្សភឿថៃ), លោក Mongkolkit Suksintharanont (គណបក្សស៊ីវិល័យថៃ) និង លោក Supachai Panitchpakdi ទទួលបានត្រឹមតែ 4% រវាងពួកគេ។ ទន្ទឹមនឹងនោះមានមនុស្សជិត 19% បាននិយាយថា បច្ចុប្បន្ននេះគ្មាននរណាម្នាក់ដែលសាកសមនឹងទទួលការប្រកាសមួយនេះ នៅឡើយ។
គួរបញ្ជាក់ឡើងវិញថា គណបក្សចលនាឆ្ពោះទៅមុខ MFP ទទួលបានការពេញចិត្តជាសរុប (44%) មេដឹកនាំគណបក្សភឿថៃ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នទទួលបានការពេញចិត្តជារុប (24%) គណបក្សប្រជាធិបតេយ្យ (4%) គណបក្ស UTN (3%) គណបក្ស Bhumjaithai (2%) និងគណបក្ស Palang Pracharath (1.5%)។