ប្រាក់បាតបានឡើងដល់ 33/ដុល្លារអាមេរិក ត្រឹមតែរយៈពេលមួយដ៏ខ្លីតែប៉ុណ្ណោះ គឺបន្ទាប់ពីធនាគារកណ្តាលអាមេរិកនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ដោយនាំមកនូវលំហូរចូលនៃមូលនិធិទៅរូបិយប័ណ្ណថៃវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤។
ប្រាក់បាតបានជួញដូរនៅក្នុងតម្លៃចន្លោះពី 34.26-34.28ក្នុង១ដុល្លារកាលពីថ្ងៃពុធ។ បើយោងតាមរយៈលោកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បាននិយាយថា រូបិយប័ណ្ណថៃគួរតែប្រែប្រួលនៅក្នុងជួរដ៏ធំទូលាយមួយនៅឆ្នាំនេះ ដោយផ្អែកលើការកាត់បន្ថយអត្រាការប្រាក់របស់ Fed ដែលអាចកើនឡើងដល់ 33 បាត ក្នុងដុល្លារ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
គួររំលឹកថា កាលពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ប្រទេសថៃមានអតិរេកគណនីចរន្តចំនួន 3.68 ពាន់លានបាត ដែលភាគច្រើនបានមកពីអតិរេកពាណិជ្ជកម្ម និងសេវាកម្ម ខណៈដែលប្រាក់បាតជាមធ្យមគឺមានតម្លៃ 31បាត គឺស្មើរនឹង ១ ដុល្លារ។ លោកស្រីបាននិយាយទៀតថា ប្រសិនបើបរិមាណទេសចរណ៍អាចស្ទុះងើបឡើងវិញពិតមែននោះ ប្រទេសថៃត្រូវបានគេរំពឹងថានឹងកត់ត្រាអតិរេកពាណិជ្ជកម្ម និងអតិរេកសេវាកម្មម្តងទៀត ដែលនឹងពង្រឹងប្រាក់បាត និងបង្កើនលំហូរចូលមូលនិធិ។ លោកស្រីបាននិយាយទៀតថា បច្ចុប្បន្នខាងរាជរដ្ឋាភិបានបានជំរុញវិធានការគឹធ្វើយ៉ាងណាដើម្បីឲ្យមានកំណើនភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានច្រើន ជាពិសេសគឺជនជាតិចិន។ ព្រោះការមកដល់នៃពួកគេ វាអាចនាំឱ្យមានអតិរេកពាណិជ្ជកម្ម និងអតិរេកសេវាកម្មបានឆាប់រហ័សជាងគេ ដែលជាកក្តាជំរុញឲ្យប្រាក់បាតឡើងថ្លៃដូចកាលពីចន្លោះឆ្នាំ២០១៥ ដល់ ២០១៩ ម្តងទៀតបាន។