គណបក្ស របស់លោកពូទីនកំពុងបង្កើតកងទ័ពឯកជន ផ្ទាល់ខ្លួន

គណបក្សដែលកំពុងតែកាន់អំណាច របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមជ្រើសរើស “យោធាឯកជន” ផ្ទាល់ខ្លួនមួយ ដើម្បីត្រៀមខ្លួនប្រយុទ្ធនឹងប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមទីភ្នាក់ងារស៊ើបការណ៍យោធា (GUR) របស់អ៊ុយក្រែន ដែលត្រូវបានគេកែសម្រួលឡើងវិញដោយ ទីភ្នាក់ងាររបស់ newsweek កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមរយៈមន្ត្រីរបស់ទីក្រុង Kyiv បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃពុធថា United Russia ដែលជាគណបក្សនយោបាយអភិរក្សនិយមដែលមានអាសនៈច្រើនជាងគេនៅក្នុងសភា ហើយក៏ជាអ្នកគាំទ្រលោក Putin បានចាប់ផ្តើមប្រមូលផ្តុំក្រុមហ៊ុនយោធាឯកជន (PMC) ដែលត្រូវបានគេស្គាល់ថា Hispaniola ។ ទីភ្នាក់ងារស៊ើបការដោយសំងាត់ របស់អ៊ុយក្រែន GUR បាននិយាយទៀតថា ក្រុមមួយនេះកាលពីមុន វាគឺជាផ្នែកមួយនៃកងវរសេនាតូច Vostok ដែលជាក្រុមសកម្មប្រយុទ្ធមួយដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនផងដែរ។

បើយើងនិយាយអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល 22 ខែ កន្លងមកនេះវិញ ទីភ្នាក់ងាររបស់ GUR បានឲ្យដឹងទៀតថា លោកពូទីនបាន ពឹងផ្អែកម្តងហើយម្តងទៀតលើអ្នកប្រយុទ្ធ PMC ក្នុងការពង្រឹងទាហ៊ានជួរមុខរបស់លោក។ ខាងទីក្រុង Kyiv បានធ្វើការប៉ាន់ប្រមាណទៀតថា ទីក្រុងម៉ូស្គូបានបាត់បង់ កងទ័ពជាងមួយភាគបួននៃចំនួនទាហានមួយលាននាក់ ក្នុងឆ្នាំ 2023 ។ ហើយចំណែកឯរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កាលពីធ្នូ បានប៉ាន់ប្រមាណថា ការខាតបង់របស់រុស្ស៊ីមានចំនួនទាហានចំនួន 315,000 នាក់ បើពួកគេគិតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022។

យ៉ាងណាមិញនៅក្នុងការចេញផ្សាយរបស់ GUR បាននិយាយថា Hispaniola បានជ្រើសរើសហានស្ម័គ្រចិត្តជាច្រើននាក់ ដោយប្រើមធ្យោបាយទាក់ទាញមួយតាមរយៈការផ្តល់ជូនជាប្រាក់ខែប្រមាណ 220,000 rubbles ឬស្មើនឹង $2,391 សហរដ្ឋអាមេរិកក្នុងមួយខែ។     

មន្ត្រីរបស់ទីក្រុង Kyiv បាននិយាយថា អ្នកជ្រើសរើសសម្រាប់ Hispaniola បានប្រកាសពីការសន្យារបស់ផងដែរថា ពួកគេនឹងបង់ប្រាក់ធានារ៉ាប់រង ជាឧទាហរណ៍ដូចជា៖ ការផ្តល់ប្រាក់ចំនួន 1 លានរូប្លែ (10,869 ដុល្លារ) សម្រាប់ការរងរបួសតិចតួចដែលកើតចេញពីការប្រយុទ្ធគ្នាក្នុងសង្គ្រាម។ លើសពីនេះទៀតអ្នកជ្រើសរើស PMC ត្រូវបានលោក ពូទីន សន្យាថា ក្នុងករណីបើមានទាហានណាមួយបាត់បង់ជីវិតនៅក្នុងសង្គ្រាម នោះលោកនឹងសងជាជំងឺចិត្តចំនួន 5 លានរូប្លែ (54,347 ដុល្លារ) សម្រាប់អ្នកនៅក្នុងបន្ទុករបស់ពួកគេ។

GUR បាននិយាយថា “បើទោះជាមានការលើកទឹកចិត្តខាងផ្នែកហិរញ្ញវត្ថុយ៉ាងណាក៏ដោយ តែវាគ្រាន់តែជាការលួងលោមតែប៉ុណ្ណោះ” ។ បើយើងនិយាយពីករណីដែលមានទាហានបាត់ខ្លួននៅក្នុងសមរភូមិវិញ ដែលបណ្តាលមកពីការស្លាប់វិញនោះ GUR បាននិយាយទៀតថា ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេមិនធ្លាប់ទទួលបានសំណងណាមួយនោះឡើយ។

ក្នុងករណនីមួយនេះ ខាងNewsweek បានទាក់ទងទៅកាន់វិមានក្រឹមឡាំង តាមរយៈអ៊ីមែល ដើម្បីសុំការអត្ថាធិប្បាយ។

Reporter:
scroll to top