Icon of the Seas បានទទួលនូវមុខងារជា “នាវាទេសចរណ៍ធំបំផុតរបស់ពិភពលោក” ពី Wonder of the Seas ព្រោះវាមានប្រវែងរហូតដល់ទៅ 1,188 ហ្វីត និងមានទំងន់សរុបប្រមាណ 248,663 តោន ដែលមានសមត្ថភាពផ្ទុកនាវាតូចៗរហូតដល់ទៅ ១៨។
នាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកត្រូវបានគេប្រទះឃើញនៅសមុទ្រការ៉ាប៊ីន មុនពេលដែលធ្វើដំណើរកម្សាន្តដែលត្រូវបានគេរំពឹងទុកថា កប៉ាល់ទេសចរណ៍ខ្នាតយក្សមួយនេះនឹងចេញដំណើរកំសាន្តជាលើកដំបូងនៅចុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។
កប៉ាល់ទេសចរណ៍ Icon of the Seas នឹងចេញដំណើរពីទីក្រុងម៉ៃអាមី នៃរដ្ឋផ្លរីដា នាថ្ងៃទី 27 ខែមករា ឆ្នាំ 2024 គឺនៅ”ប៉ុន្មានថ្ងៃបន្ទាប់ ពីបញ្ចប់នៅការត្រួតពិនិត្យដោយបទប្បញ្ញត្តិជាច្រើនលើក ព្រមទាំងមានការចូលរួមដោយសមាជិកនាវិកដែលមានជំនាញច្បាស់លាស់នោះ វាក៏កាន់តែធ្វើឲ្យមានមនុស្សជាច្រើនកាន់តែចាប់អារម្មណ៍ក្នុងការទទួលយកនៅបទពិសោធន៍ថ្មីមួយទៀតជាមួយនាវាទេសចរណ៍ខ្នាតយក្សមួយនេះ។
នាវាដែលមានចំនួន 20 ជាន់ វាមានសមត្ថភាពផ្ទុកភ្ញៀវបានរហូតដល់ 5,610 នាក់ និងសមាជិកនាវិក 2,350 នាក់ វានឹងមកដល់ទីក្រុងម៉ៃអាមីនៅថ្ងៃទី 9 ខែមករា នេះបើយោងតាមលោក Bayley ដែលបានបន្ថែមថាការត្រៀមរៀបចំសម្រាប់ការធ្វើ”ដំណើរជាលើកដំបូង” ។
Icon of the Seas វាត្រូវបានគេប្រគល់ទៅឱ្យក្រុមទេសចរណ៍ Royal Caribbean ជាផ្លូវការនៅឯកន្លែងផលិតកប៉ាល់ Meyer Turku ក្នុងទីក្រុង Turku នៃប្រទេសហ្វាំងឡង់ នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2023ដោយបានចំណាយពេលអស់ ៩០០ថ្ងៃ សម្រាប់ការសាងសង់។
ឥឡូវនេះផងដែរ នាវាដ៏ធំមួយនេះវាកំពុងរៀបចំដើម្បីស្វាគមន៍អ្នកដំណើរសម្រាប់ការធ្វើដំណើរដំបូងរបស់ខ្លួន ដែលជាការធ្វើដំណើរសាកល្បងក្នុងរយៈពេលប្រាំពីរថ្ងៃជុំវិញការ៉ាប៊ីនជាមុនសិន។
យ៉ាងណាមិញ ចំពោះការផ្តល់ជូននូវដំណើរផ្សងព្រេងនៅការីបៀនខាងកើត ឬខាងលិចពេញមួយឆ្នាំ គឺពីទីក្រុងម៉ៃអាមី ដែលមានដូចជា St. Maarten, Mexico, St. Thomas និងកោះឯកជនរបស់ Royal Caribbean, Perfect Day នៅ CocoCay ក្នុង Bahamas វាគឺជាដំណើរកំសាន្តមួយដែលមានរយៈពេលយូគួរឲ្យកត់សម្គាល់។
ដំណើរផ្សងព្រេងក្នុងរយៈពេលយូបែបនេះ វាបានធ្វើឲ្យអ្នកធ្វើដំណើរកាន់តែមានរីករាយជាមួយនឹងលក្ខណៈពិសេសដ៏គួរឱ្យរំភើបជាច្រើន រួមទាំងសួនទឹកដ៏ធំបំផុតចំនួនប្រាំបី និងបារចំនួន 40 ឬច្រើនជាងនេះ ក៏ដូចជាជម្រើសអាហារផ្សេងៗជាច្រើនប្រភេទ។
ដំណើរកំសាន្តដែលមានឈ្មោះថា The Hideaway នឹងក្លាយដំណើរកំសាន្តដែលគ្មានព្រំដែន ហើយវាក៏ធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងអស់ទទួលបាននៅអារម្មណ៍មួយដែលប្លែក តែស្រស់ស្រាយ ព្រោះអ្នកនឹងក្លាយទៅជាភ្ញៀវទេសចរណ៍ដំបូងគេរបស់ពិភពលោកនៅក្នុងសមុទ្រ ខណៈដែលកោះ Chill Island នឹងទទួលផ្ទុកកប៉ាល់ត្រឹមតែចំនួន 4 ប៉ុណ្ណោះគឺក្នុងកំឡុងពេលដែលអ្នកបានទៅដល់ទីនោះ។
ការច្នៃប្រឌិតថ្មីក្នុងរយៈជាង 50 ឆ្នាំ កន្លងមកនេះ វាគឺជាក្តីស្រមៃដ៏ធំមួយរបស់ស្ថាបនិកនៃក្រុមហ៊ុន Royal Caribbean ដើម្បីបង្កើតបទពិសោធន៍វិស្សមកាលចុងក្រោយបង្អស់” លោក Jason Liberty ដែលជាប្រធាន និងជានាយកប្រតិបត្តិ Royal Caribbean Group បាននិយាយក្នុងអំឡុងពិធីមួយនៅឯកន្លែងផលិតកប៉ាល់កាលពីខែវិច្ឆិកា ថា វាគឺជាដំណើរកម្សាន្តវិសមកាលដ៏រីករាយបំផុត។