ទីក្រុងប៉េកាំងរបស់ប្រទេសចិនបានទទួលនូវងារថ្មីមួយថាជា “ទីក្រុងដែលពោពេញទៅព្រៃឈើពីធម្មជាតិ” ដោយរដ្ឋបាលព្រៃឈើជាតិ និងវាលស្មៅ។
រាជរដ្ឋាភិបាលរបស់ប្រទេសចិនបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងបានក្លាយទៅជាទីក្រុងពណ៌បៃតងមិនផ្លាស់ប្តូរ។ យើងខ្ញុំសូមបញ្ជាក់ថា ទីក្រុងប៉េងកាំងគឺជាទីក្រុងដែលពោពេញទៅដោយធម្មជាតិ ដែលមានអត្រានៃការគ្របដណ្តប់ទៅដោយព្រៃឈើរហូតដល់ 38.6 ភាគរយកាលពីក្នុងឆ្នាំ 2012 ហើយបច្ចុប្បន្នវាក៏បានកើនឡើងរហូតដល់ 44.8 ភាគរយ នេះបើតាមលោក Cheng Jianhua ដែលជាអគ្គលេខាធិការរងនៃរដ្ឋាភិបាលប្រជាជនក្រុងប៉េកាំងបានប្រាប់សន្និសីទសារព័ត៌ស៊ិនហួរកាលពីទី០៥ ខែមករា ឆ្នាំ ២០២៤។
លោក Cheng Jianhua បាននិយាយរៀបរាប់ថា ទីក្រុងប៉េកាំងគឺជាទីក្រុងដែលសម្បូរទៅដោយរុក្ខជាតិសរសៃឈាមប្រមាណ 2,088 ប្រភេទ និងសត្វឆ្អឹងកងនៅលើដីចំនួន 608 ប្រភេទ ដែលជាហេតុធ្វើឱ្យវាក្លាយជាទីប្រជុំជននៃជីវចម្រុះដ៏បំផុតមួយនៅក្នុងពិភពលោក។
លោកបាននិយាយថា “ការឈ្នះពានរង្វាន់ ក្នុងនាមជាទីក្រុងដែលពោពេញទៅព្រៃឈើពីធម្មជាតិ បាននោះគឺជាការបញ្ជាក់មួយថា ពួកយើងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់ទីក្រុងប៉េកាំង ដោយផ្តោតទៅលើអភិវឌ្ឍន៍បៃតងជាចម្បង” ។ លោក Cheng បានបន្ថែមថា ចំណាត់ថ្នាក់ដែលល្អជាងគេមួយនេះ មិនបានន័យថា ពួកយើងនិងបញ្ចប់ការអភិវឌ្ឍន៍ត្រឹមហ្នឹងនោះដែរ។ លោកបាននិយាយទៀតថា ពួកយើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីឲ្យទីក្រុងប៉េកាំងអាចមានសមត្ថភាពពង្រីកតំបន់អេកូឡូស៊ីច្រើន ព្រោះវាជាការអនុវត្តកម្មវិធីបៃតងលើដីដែលល្អបំផុត ដើម្បីកែលម្អនៅចំណុចខ្វះខាតឲ្យមានស្ថិរភាព និរន្តរភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសយើងឲ្យកាន់តែសម្បូរបែបជាងនេះទៅទៀត។