រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងសហរដ្ឋអាមេរិកទាំងអស់ឲ្យចុះចតនៅយន្តហោះ Boeing 737 Max 9 ប្រមាណជាង 170 គ្រឿង ដើម្បីត្រួតពិនិត្យឡើងវិញទាំងអស់ គឺបន្ទាប់ពីជើងហោះហើររបស់ Alaska Airlines បានរាយការណ៍ថា យន្តហោះប្រភេទនេះគឺមានផ្នែកនៃតួយន្តហោះបានដាច់ក្នុងកំឡុងពេលហោះហើរបានពាក់កណ្តាលផ្លូវ នេះបើយោងតាមការចុះផ្សាយរបស់newsweek កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Alaska Airlines បានផ្អាកដំណើរការនូវ យន្តហោះ Boeing 737 MAX-9 ទាំងអស់របស់ខ្លួន បន្ទាប់ពីផ្នែកនៃតួយន្តហោះបានបំបែកចេញភ្លាមៗនៅពេលហោះហើរ។ Alaska Airlines នៅក្នុងជើងហោះហើរលេខ 1282 ឆ្ពោះទៅកាន់ទីក្រុង Ontario ប្រទេសកាណាដា បានចុះចតជាបន្ទាន់ដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិ Portland ក្នុងរដ្ឋ Oregon ។
មានរូបភាព និងវីដេអូជាច្រើនដែលបានបង្ហោះតាមអ៊ីនធឺណិត បានបង្ហាញពីផ្នែកចតុកោណនៃយន្តហោះដែលបែកចេញ យ៉ាងណាមិញបើទោះបីជារូបភាពទាំងនោះបានបង្ហាញផ្ទៃមេឃនៅពេលយប់ក៏ដោយ តែសម្ភារៈអ៊ីសូឡង់ដែលស្ថិតនៅជុំវិញតំបន់ដែលញែកចេញនោះវាបានរងការខូចខាតគួរឲ្យកត់សម្គាល់។ ក្នុងរូបភាពនោះគេសង្កេតឃើញថា មានអ្នកធ្វើដំណើរមួយចំនួនបានអង្គុយជិតកន្លែងដែលឧបទ្ទវហេតុបានកើតឡើងផងដែរ នេះបើតាមមន្ត្រីសុវត្ថិភាពសហព័ន្ធបានរាយការណ៍។
បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើង ខាង FAA បាន ទាក់ទងទៅក្រុមហ៊ុនផលិតយន្តហោះភ្លាមៗ។
ដោយក្នុងនោះ FAA ក៏បញ្ជាឱ្យគ្រប់អាកាសចរណ៍ទាំងអស់ដែលប្រើយន្តហោះមួយប្រភេទនេះឲ្យចុះចតជាបណ្តោះអាសន្នថែមទៀតផង។ យន្តហោះ Boeing 737 Max 9 ភាគច្រើនគឺតែងតែដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិក ជាពិសេសសម្រាប់ការហោះហើរនៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។
បើទោះជាយ៉ាងនេះក្តីចំពោះសេចក្តីណែនាំដែលស្តីពីអាកាសយានដ្ឋានសង្គ្រោះបន្ទាន់ (EAD បានតម្រូវឱ្យប្រតិបត្តិករនៃក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវតែត្រួតពិនិត្យយន្តហោះមុនពេលហោះហើរបន្ថែមទៀត។ បើទោះជាយើងត្រូវចំណាយពេលប្រហែល 4 ទៅ 8 ម៉ោងក្នុងមួយយន្តហោះក៏ដោយ។ ខាង EAD បាននិយាយទៀតថា “សុវត្ថិភាពនឹងបន្តជំរុញការសម្រេចចិត្តរបស់យើង ហើយយើងក៏អាចជួយដល់ការស៊ើបអង្កេតរបស់ @NTSB ទៅលើយន្តហោះដែលជួបឧបត្តិវហេតុ ក្នុងកំឡុងពេលដែលក្រុមហ៊ុនអាកាសចណ៍ Alaska Airlines បានជួបប្រទះផងដែរ។
គួររំលឹកថា ចំពោះផលប៉ះពាល់នៃគ្រោះថ្នាក់បែបនេះ វាមិនមែនជាលើកទី១នោះទេ។ ខាងសង្គ្រោះបន្ទាន់EAD សូមប្រកាសការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ FAA ក្នុងការទាមទារឱ្យមានការត្រួតពិនិត្យជាបន្ទាន់នូវយន្តហោះ 737-9 ជាមួយនឹងការកំណត់រចនាសម្ព័ន្ធដូចគ្នានឹងយន្តហោះដែលរងផលប៉ះពាល់។
លើសពីនេះទៅទៀត ក្រុមបច្ចេកទេស Boeing កំពុងគាំទ្រការស៊ើបអង្កេតរបស់ NTSB លើព្រឹត្តិការណ៍នោះផងដែរ។ បើយោងតាមរយៈអ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing បានប្រាប់ Newsweek ថា៖ «បញ្ហាដែលបានកំណត់អត្តសញ្ញាណនៅលើយន្តហោះគឺយើងត្រូវតែដោះស្រាយ» ។
គឺដើម្បីបន្ថែមការប្រុងប្រយ័ត្នឲ្យកាន់តែច្រើនជាងមុនទៅទៀត។ ជាដំបូងយើងត្រូវផ្តោតទៅលើការត្រួតពិនិត្យយន្តហោះ 737 MAX ឲ្យបានច្បាស់លាស់ជាមុនសិន។
គួររំលឹកសារជាថ្មីថា ប្រហែល 4 ឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុន Boeing បានប្រឈមមុខនឹងការត្រួតពិនិត្យអំពីផ្លូវកាត់មួយដែលគ្មានសុវត្ថិភាព ដោយខាងក្រុមហ៊ុនបានរងនូវការចោទប្រកាន់ថា ក្រុម Boeing បានធ្វើឱ្យយន្តហោះ 737 Max ចំនួនពីរធ្លាក់ ហើយវាបានសម្លាប់មនុស្សជាង 300 នាក់។
យន្តហោះប្រភេទ Boeing MAX បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងសំខាន់ បន្ទាប់ពីការធ្លាក់យន្តហោះចំនួនពីរលើកក្នុងឆ្នាំ 2018 និង 2019 ។ ដែលជាហេតុធ្វើឲ្យបណ្តាលប្រទេសទូទាំងពិភពលោក បានផ្អាកការហោះហើរនូវ យន្តហោះ 737 MAX ទាំងអស់ កាលពីក្នុងខែមីនា ឆ្នាំ 2019។ អស់រយៈពេលមួយឆ្នាំកន្លះក្រោយមក
យន្តហោះទាំងនោះបានទទួលការកែប្រែយ៉ាងសំខាន់ឡើងវិញ ដែលអាចធ្វើឲ្យវាអាចវិលត្រឡប់មកបម្រើការវិញក្នុងខែធ្នូ ឆ្នាំ ២០២០ ម្តងទៀត។