ស្ថានីយ Erenhot ដែលស្ថិតនៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃប្រទេសចិនភាគខាងជើង បានគ្រប់គ្រងការធ្វើដំណើរតាមរយៈរថភ្លើងល្បឿនពីចិន – អឺរ៉ុប បានរហូតដល់ទៅ 3,294 គ្រឿង កាលពីក្នុងឆ្នាំ 2023។ គួរបញ្ជាក់ថា តួរលេខនេះវាជាចំនួនដែលបានកើនឡើងប្រហែល 30.8 ភាគរយ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមអភិបាលតំបន់ដែលគ្រប់គ្រងលើច្រកព្រំដែនច្រកចេញចូល បាននិយាយប្រាប់សារព័ត៌មានស៊ិនហួរ កាលពីថ្ងៃសៅរ៍ ទី ០៦ ខែមករា ឆ្នាំ២០២៤។
ការនាំចូល និងនាំចេញទំនិញដែលឆ្លងកាត់ការគ្រប់គ្រងដោយស្ថានីយមួយនេះ គឺមានចំនួនសរុប 4.08 លានតោន ហើយវាក៏ជាការកើនឡើងប្រមាណ 34.5 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅត្រង់ច្រកចេញចូលមួយនេះ។ ការឆ្លងកាត់ស្ថានីយភាគខាងជើងនៃប្រទេស វាបានជំរុញឲ្យចិនកាន់តែមានឥទ្ធិពលលើការគ្រប់គ្រងទំនិញច្រើនជាង 375,000 ប្រភេទ ហើយវាក៏ជាតួរលេខនៃការរីកចម្រើនក្នុងការទទួលបានចំនូលពីការដឹកទំនិញឆ្លងកាត់ ដែលស្មើរនឹង 39.4 ភាគរយ នៃស្ថានីយសរុប។
ស្ថានីយ Erenhot គឺជាស្ថានីយដ៏ធំបំផុតរវាងប្រទេសចិន និងម៉ុងហ្គោលី ហើយវាក៏ជាស្ថានីយតែមួយគត់សម្រាប់ច្រកចូល និងចេញនៅលើច្រករបៀងកណ្តាលនៃសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុបផងដែរ។
យ៉ាងណាមិញរាល់ទំនិញដែលដឹកជញ្ជូនដោយរថភ្លើងដឹកទំនិញចិន-អឺរ៉ុបឆ្លងកាត់ស្ថានីយ Erenhot រួមមានស្បែកជើង និងសំលៀកបំពាក់ ផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយក្នុងចំណោមទំនិញប្រហែល 1,000 ប្រភេទ វាសុទ្ធសឹងតែជាទំនិញត្រូវឆ្លងកាត់តំបន់នេះញឹកញាប់ជាងគេ។