ក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងបញ្ហាសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុនយក្ស e-commerce របស់ប្រទេសចិន ដែលមហាលជនជាច្រើនបានទទួលស្គាល់ថា វាគឺជាវេទិកាអនឡាញដែលរីកលូតលាស់លឿនបំផុតសម្រាប់ជនជាតិកូរ៉េ តែទន្ទឹមនឹងនោះពួកគេក៏បានបង្ហាញពីការមិនសប្បាយចិត្ត ទៅលើសេវាដឹកជញ្ជូនដែលត្រូវរង់ចាំយូរនោះដែរ នេះបើយោងតាមអ្នកប្រើប្រាស់ និងមន្ត្រីឧស្សាហកម្មលក់រាយដែលដកស្រង់ដោយកាសែតចិនពេលព្រឹក កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

Alibaba Group Holding និង PDD ដែលជាក្រុមហ៊ុន e-commerce ធំជាងគេចំនួនពីរនៅក្នុងប្រទេសចិន បានព្យាយាមពង្រីកទីតាំងរបស់ពួកគេយ៉ាងខ្លាំងក្លានៅក្នុង ប្រទេសកូរ៉េខាងត្បូង ដោយជាការផ្តល់ជូននូវតម្លៃមួយដែលទាបបំផុតគឺក្រោម $1 សម្រាប់សម្ភារៈប្រើប្រាស់មួយចំនួន ដែលដាក់លក់នៅលើវេទិកាទិញទំនិញក្រៅប្រទេសរបស់ Alibaba ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ បន្ទាប់ពីក្រុមហ៊ុន AliExpress បានឃើញអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងលើសពី 7 លាននាក់ បើយើងគិតត្រឹមខែវិច្ឆិកាឆ្នាំមុន។ ក្រុមហ៊ុនប៊ុតសម្ព័ន្ធមួយនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េ ចាប់តាំងពីក្នុងខែកក្កដា ហើយជាមធ្យមគេសង្កេតឃើញថា អ្នកប្រើប្រាស់គឺមានប្រមាណ 3.5 លាននាក់ក្នុងមួយខែ នេះជាទិន្នន័យមួយដែលបង្ហាញឲ្យឃើញថា វាគឺជាកើនឡើងទ្វេរដង បើយើងគិតត្រឹមចុងឆ្នាំ២០២៣។ ប៉ុន្តែផ្ទុយទៅវិញ អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសកូរ៉េក៏បានបង្ហាញពីភាពធុញទ្រាន់នឹងការរង់ចាំផងដែរ ជាពិសេសគឺការដឹកជញ្ជូនគឺត្រូវចំណាយពេលយូរ។

ជាឧទាហរណ៍ ការដឹកជញ្ជូនរបស់ AliExpress នៅពេលខ្លះ វាបានចំណាយពេលច្រើនជាងពីរខែក៏មានដែរ។ បើយោងតាមបុរសម្នាក់ Woo បាននិយាយថា “ពេលវេលាដឹកជញ្ជូនគឺវែងជ្រុលពេក” ។ ហើយ”ខ្ញុំក៏បានព្យាយាមលុបចោលការបញ្ជាទិញនោះដែរ ប៉ុន្តែពេលខ្លះខាងសេវាកម្មអតិថិជនរបស់ពួកគេគឺមិនដំណើរការដើម្បីការលុបចោល។”

រីឯនៅលើ Temu វិញជាធម្មតាវាត្រូវចំណាយរយៈពេលនៃការដឹកជញ្ជូនផលិតផលចន្លោះពី 6 ទៅ 20 ថ្ងៃ នេះបើយោងតាមគេហទំព័ររបស់កម្មវិធីទិញទំនិញថវិការបស់ចិន។

ជាសរុបទាំង AliExpress និង Temu ដែលជាអ្នកផ្តល់សេវាដឹកជញ្ជូនមួយ ដែលមានវ័យចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង វាបានធ្វើឲ្យអ្នកប្រើប្រាស់អស់ស្ទើរតែអស់ទំនុកចិត្តទៅហើយ។

បើយោងតាមលោក Zhuang Shuai ស្ថាបនិក និង​ជា​ប្រធាន​អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ទីផ្សារ​ចិន Bailian បាន​និយាយ​ថា​៖ ទីផ្សាយនាពេលបច្ចុប្បន្ន ​វា​អាស្រ័យទៅ​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ នៃក្រុមហ៊ុនទាំងនោះជាចម្បង។ យ៉ាងណាមិញ ទំនិញរបស់ប្រទេសចិន វាបានប្រឈមមុខនឹងឧបសគ្គខាងគោលនយោបាយ និងវប្បធម៌នៅក្នុងការពង្រីកទៅក្រៅប្រទេសច្រើនពេក។ គាត់បាននិយាយថា “វាដូចគ្នានឹងរបៀបដែល Amazon មិនទទួលបានជោគជ័យនៅក្នុងប្រទេសចិនដូចគ្នា ព្រោះវាមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមហ៊ុនចិនដើម្បីធ្វើប្រតិបត្តិការនៅក្រៅប្រទេសដូច្នោះដែរ” ។

ប្រទេសកូរ៉េត្រូវបានជាប់ចំណាត់ថ្នាក់ជាទីផ្សារ e-commerce ធំជាងគេទី 4 របស់ពិភពលោកជាមួយនឹងប្រាក់ចំណូលដែលត្រូវបានគេព្យាករណ៍គឺមានចំនួន 139.8 ពាន់លានដុល្លារក្នុងឆ្នាំ 2023 បន្ទាប់មកគឺប្រទេសជប៉ុន នេះបើយោងតាមរបាយការណ៍ពីមូលដ្ឋានទិន្នន័យអនឡាញ ECDB ។ បើទោះបីជាវេទិការបស់ចិនបានត្រួសត្រាយផ្លូវសម្រាប់អ្នកប្រើប្រាស់ជនជាតិកូរ៉េជាច្រើន ដើម្បីទទួលបានការចូលដោយផ្ទាល់ទៅកាន់ទំនិញដែលផលិតនៅប្រទេសចិនក្នុងតម្លៃទាបបំផុតក៏ដោយ លោក Zhuang បានបង្ហាញទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ វាក៏មិនអាចក្លាយទៅជាគោលដៅចម្បងចំពោះប្រជាជនកូរ៉េសម្រាប់ការទិញទំនិញនោះដែរ។ ព្រោះតែជនជាតិកូរ៉េភាគច្រើន ចូលចិត្តប្រើប្រាស់នៅវេទិកាដែលទាន់សម័យ ការប្រើប្រាស់ស៊ីវីល័យ ហើយរបស់របរក៏ទំនើប ជាងការរំពឹងទុករបស់ចិនដែរ ។

Reporter:
scroll to top