ទីផ្សាភាគហ៊ុនរបស់ក្រុមហ៊ុន Apple នាពេលថ្មីៗនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺបន្ទាប់ក្រុមហ៊ុន Microsoft បានក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានតម្លៃជាងគេបំផុតនៅក្នុងពិភពលោក។
កាលពីថ្ងៃទី 10 ខែមករា ខាង Reuters បានចុះផ្សាយថា អ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែមានជម្រើសច្រើននៅក្នុងការទិញ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះប្រមាណ 4% បើយើងគិតត្រឹមដើមឆ្នាំ 2024 គឺបន្ទាប់ពីក្រុមហ៊ុនដដែលនេះធ្លាប់មានការកើនឡើងប្រហែល 48% កាលពីឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចំណែកឯក្រុមយក្ស Microsoft បែរជាមានការកើនឡើងប្រហែល 2% ទៅវិញ គឺបន្ទាប់ពីកើនឡើង 57% កាលពីឆ្នាំ 2023។
យ៉ាងណាមិញនៅក្នុងពិភពលោកតែងតែធ្វើការតាមដានទៅក្រុមហ៊ុនបច្ចកវិទ្យាយក្សទាំង៥ របស់សហរដ្ឋអាមេរិកជានិច្ច ហើយអ្វីដែលធ្វើឲ្យពួកគេកាន់តែចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 0.4% កាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុន Microsoft បានកើនឡើងបន្ថែមប្រហែល 1.6% ។ តម្លៃទីផ្សារភាគហ៊ុនរបស់ Apple ឥឡូវនេះគឺមានតម្លៃសរុបប្រហែល $2.866 trillion បើយើងធៀបនឹង Microsoft គឺមានតម្លៃប្រហែល $2.837 trillion ។ តាមពិតទៅមូលធននីយកម្មទីផ្សាររបស់ Apple វាបានកើនឡើងដល់ 3.08 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះកាលពីថ្ងៃទី 14 ខែធ្នូ ខណៈដែលតម្លៃរបស់ Microsoft មានចំនួនត្រឹម 2.844 ពាន់ពាន់លានដុល្លារនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមក្រុមអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជន នៅដើមសប្តាហ៍នេះថា ការធ្លាក់ចុះនៃ ភាគហ៊ុនរបស់Apple វាអាចដោយសារតែមានការកើនឡើងនៃសម្ពាធប្រកួតប្រជែងពីក្រុមហ៊ុន Huawei ផងដែរ។
បើទោះបីជាក្រុមហ៊ុន Apple បានផលិតគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទក៏ពិតមែន តែចំពោះការដាក់លក់ Vision Pro របស់ Apple វាត្រូវបានមនុស្សជាច្រើនយល់ថា វាជាឧបករណ៍ដែលមិនមានភាពចាំបាច់។ មួយក្តាប់តូចដែលក្រុមអ្នកជំនាញបានចាប់អារម្មណ៍តាំងពីឆ្នាំ 2018 មកទល់នឹងពេលនេះ ពួកគេទាំងនោះបានលើកឡើងថា ក្រុមហ៊ុន Microsoft កំពុងតែនាំមុខ ក្រុមហ៊ុន Apple ដោយមហាលជនជាច្រើន យល់ថា Microsoft គឺជាក្រុមហ៊ុនដែលតែងតែផ្តល់នូវសេវាឲ្យអ្នកប្រើប្រាស់ជាមួយនឹងតម្លដែលសក្តិសមបំផុត។
បើយោងតាមអ្នកជំនាញរបស់រ៉យទ័រ បានបង្ហាញថា ទីផ្សាភាគហ៊ុននាពេលបច្ចុប្បន្ន គឺបែរជាផ្តោទៅលើភាគហ៊ុនបច្ចេកវិទ្យាទាំងពីរខាងលើនេះជាចម្បង។ ព្រោះបើយោងតាមទិន្នន័យរបស់ London Stock Exchange Group (LSEG)បានបង្ហាញថា ក្រុមហ៊ុន Apple បានផ្តល់ការព្យាករណ៍ការលក់ របស់ខ្លួនថា ការលក់នឹងរងនូវផលប៉ះពាល់ជាងពេលបច្ចុប្បន្នទៅទៀត ក៏ព្រោះតែ Ipad មិនសូវមានតម្រូវការ។
បើយោងតាម LSEG ដដែលបាននិយាយទៀតថា ចំពោះក្រុមហ៊ុន Microsoft នៅដើមសប្តាហ៍នេះវិញ គឺបានកើនឡើងរហូតដល់ 16% នៃប្រាក់ចំណូល ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ $61.1 ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការកើនឡើងខ្ពស់បែបនេះ គឺបន្ទាប់ពីតម្រូវនៃអាជីវកម្មធំៗជាច្រើននៅក្នុងពិភពលោកបានងាកទៅប្រើ cloud។