HARBIN ត្រូវបានគេស្គាល់ថាជា ទីក្រុងទឹកកកដ៏ធំបំផុតនៅក្នុងប្រទេសចិន ដែលកំពុងតែទទួលការចាប់អារម្មណ៍ពីទេសចរណ៍រជាច្រើនក្នុងពិភពលោកឲ្យទៅទស្សនាទីនោះនាដូវរងា។ ហាប៊ីន វាត្រូវគេកែច្នៃគួរឱ្យកត់សម្គាល់ គឺបន្ទាប់ពីមានការឆ្លាក់រូបចម្លាក់ពីផ្ទាំងទឹកកកពិតកាលពីពេលថ្មីៗនេះ។
ហាប៊ីន វាត្រូវបានគេស្គាល់យ៉ាងច្បាស់ទៀតថា វាគឺជាទីតាំងនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែលក៏សាងដោយស្ថាបត្យកម្មជនជាតិរុស្ស៊ី។ តែបើទោះជាយ៉ាងនេះក្តី ទីក្រុងហាប៊ីន អាចទទួលបាននូវភាពល្បីល្បាញក៏ព្រោះតែឥទ្ធិពលរបស់ពួកអឺរ៉ុប ដែលបានកើតឡើងតាមរយៈការបើកច្រកទ្វារដ៏សំខាន់មួយរវាង ចិន-រុស្ស៊ី ។ ហាប៊ីន មិនមែនគ្រាន់តែជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងការកែច្នៃបន្ថែមនាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ តែវាក៏ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងវប្បធម៌ជាច្រើន ម្យ៉ាងទៀតវាក៏ជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិនផងដែរ។
ហាប៊ីន វាគឺជាទីក្រុងមួយ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យក្លាយទៅជា “ទីក្រុងទេសចរណ៍កំពូលរបស់ប្រទេសចិន” ដោយ រដ្ឋបាលទេសចរណ៍ជាតិចិន កាលពីឆ្នាំ 2004 មកម្ល៉េះ។
ហាប៊ីន វាគឺជាទីក្រុងមួយដែលស្ថិតក្នុងចំនោមទីក្រុង និងទីប្រជុំជនកំពូលទាំង 65 នៅលើពិភពលោក ដែលទទួលស្គាល់ដោយ Nature Index ។ យ៉ាងណាមិញ ហាប៊ីនវាក៏ជាទីក្រុងមួយដែល ប្រមូលផ្តុំទៅដោយ សាកលវិទ្យាល័យធំៗជាច្រើននៅក្នុងប្រទេស ហើយថ្នាក់សិក្សាដែលត្រូវបានគេទទួលស្គាល់ថា ជាថ្នាក់មួយដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេនោះរួមមាន៖ ថ្នាក់សំណង និង វិស្វកម្មហា ពេទ្យ កសិកម្ម ថ្នាក់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើម។
គួរកត់សម្គាល់ថា វិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន វាត្រូវបានគេចាប់ទុកថា វាគឺថ្នាល់បណ្តុះបណ្តាលមួយដែលគេសរសើរថា វាគឺជាសាកលវិទ្យាល័យមួយដែលល្អបំផុតនៅលើពិភពលោកសម្រាប់ជំនាញវិស្វកម្ម។
គួររំលឹកថា ហាប៊ីន គឺមានឈ្មោះដើមរបស់ជនជាតិ ម៉ាន់ជូ ដែលមានន័យថា “កន្លែងសម្រាប់សម្ងួតសំណាញ់នេសាទ” ។ ហាប៊ីន បានចាប់ផ្តើមរីកចម្រើនខ្លាំង នៅពេលដែលវាបានក្លាយទៅជាក្រុងដែលធំជាងគេនៅភាគឦសាននៃប្រទេសចិន។ ដំបូងឡើយក្រុង ហាប៊ីន វាត្រូវបានគេបង្កើតឲ្យមានជាផ្លូវដែកមួយដែលតភ្ជាប់រវាងភាគឦសានទៅភាគខាងកើតនៃប្រទេសចិន ក្នុងឆ្នាំ ១៨៩៨។ ហើយផ្លូវដែកនោះផងដែរ វាក៏បានរីកចម្រើន គឺក្នុងនាមជាតំបន់ដែលសម្បូរទៅដោយជនអន្តោប្រវេសន៍របស់ចក្រភពរុស្ស៊ី។ តែក្នុងទសវត្សរ៍ឆ្នាំ 1920 ទីក្រុងនេះត្រូវបានចាត់ទុកថាជា រដ្ឋធានីម៉ូដ របស់ប្រទេសចិន គឺចាប់តាំងពីការរចនាថ្មីពីសំណាក់ ទីក្រុងប៉ារីស និង ទីក្រុងម៉ូស្គូ។ តែនៅក្នុង ឆ្នាំ 1945 ហាប៊ីន ក៏ក្លាយជាទីក្រុងធំបំផុតនៅក្នុង រដ្ឋ អាយ៉ងជប៉ុន នៃ ម៉ាន់ជូគូអូទៅវិញ។
យ៉ាងណាមិញ ការរចនាថ្មីបន្ថែមពីលើអ្វីដែលមានស្រាប់នៅក្នុង ក្រុងហាប៊ីននៅឆ្នាំ២០២៤ នេះ គឺវាត្រូវបានមហាលជនបន្ថែមឈ្មោះថ្មីមួយទៀត ហៅថា “crown jewel of ice and snow” របស់ប្រទេសចិន។ ហើយទីក្រុងមួយនេះ វាក៏ក្លាយទៅជាមហិចតារបស់ក្រសួងទេសចរណ៍ចិនផងដែរ គឺធ្វើយ៉ាងណាដើម្បីឲ្យវាក្លាយទៅជាគោលដៅទេសចរណ៍កំពូលមួយក្នុងរដូវរងារ សម្រាប់ភ្ញៀវទេសចរណ៍នៅក្នុងពិភពលោក។